Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ការងារ​កំពុង​រីកចម្រើន អ្នក​អាច​ពង្រីក​ល្អ​សមត្ថភាព​ច្នៃប្រឌិត ឱកាស​ថ្មីៗ​លេចឡើង ត្រូវ​ប្រញាប់​ចាប់យក​ឲ្យ​ទាន់ពេល និង​មិនត្រូវ​មើលស្រាល​កំហុស​តូចៗ ។ មនោសញ្ចេតនា​មិនល្អ ងាយ​កើត​ទំនាស់ ឈ្លោះប្រកែក​គ្នា ។​

បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៣ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង ស , ក្រហម ។ ឆ្នាំ​អ្នកយក​អាសា រកា , ចរ ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​អ្នក​ជួប​សំណាងល្អ​អំពី​រឿង​លុយកាក់ ។ មាន​អ្នក​នៅ​ត្រូវ​រង្វាន់ ទោះបី​មិន​ច្រើន តែ​គ្រប់​នាំមក​នូវ​ភាព​សោមនស្ស​រីករាយ​ឲ្យ​អ្នក ។ ប៉ុន្តែ​កុំ​លូកលាន់​យកប្រាក់​ទៅ​ផ្សងសំណាង​ថែម ដែល​នឹង​ជួប​រឿង​ស្តាយក្រោយ​ទៅវិញ ។ ការងារ​ក៏​ល្អប្រសើរ គ្រប់យ៉ាង​សុទ្ធតែ​អាច​សម្រេចបាន​តាម​បំណង ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៥ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង ប្រផេះ , ខៀវ ។ ឆ្នាំ​អ្នកយក​អាសា ចរ , ថោះ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​តប់ប្រមល់ ភ័យខ្លាច តែ​ការពិត​គឺជា​ប្រផ្នូល​ព្រមាន​ឲ្យ​អ្នក​គួរ​បង្ការ​បញ្ចៀស​ត្រូវគេ​ក្បត់​និង​មានការ​បាត់បង់ ។ នេះ​ពុំមែន​ជា​ថ្ងៃ​ល្អ ដើម្បី​ចាប់ផ្តើម​គម្រោងការ​ថ្មី ក៏​ដូច​កុំ​ងាយ​ជឿ​អ្នកដទៃ​ពេក ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​នាំ​សំណាង ស្វាយ , ស ។ ឆ្នាំ​អ្នកយក​អាសា មមែ , ចរ ៕

​ឆ្នាំថោះ ៖ ដើម្បី​បញ្ចៀស​ការ​ប្រឈម​មិនគួរ​ឲ្យ​កើតមាន​ក្នុង​ការងារ អ្នក​ចាំបាច់​ត្រូវ​ប្រឹងប្រែង​ដោយ​លទ្ធភាព​ទាំងអស់​ដែល​ខ្លួន​មាន​ដើម្បី​ដោះស្រាយ​ទំនាស់ ។ ប្រសិន​ជិត​មានរឿង​អ្វី​ធ្វើ​ឲ្យ​អ្នក​ងាយ​នាំ​ដល់​ការ​ប្រទាញប្រទង់​នោះ​គួរ​ចៀស​ឲ្យ​ឆ្ងាយ ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អ្នកយក​អាសា វក , ម្សាញ់ ៕

​ឆ្នាំរោង ៖ ពេលនេះ​អ្នក​អាច​ជឿជាក់​លើ​សមត្ថភាព​រប​ស់​ខ្លួន​ក្នុងការ​រកប្រាក់ ។ ហិរញ្ញវត្ថុ​របស់​អ្នកមាន​ការប្រែប្រួល​គួរ​ជាទី​ពេញចិត្ត ប្រសិន​ព្យាយាម​គឺ​នោះ​ជា​ខ្ទង់​ប្រាក់​ដ៏​ច្រើន​ក្នុង​អនាគត​ឆាប់ៗ ។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ជាមួយ​គូប្រជែង ។ អាច​គេ​នឹង​បង្ក​គ្រោះថ្នាក់​ឲ្យ​អ្នក​ច្រើនជាង​អ្វីដែល​អ្នក​គិត ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៤ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា រកា , វក ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​មិនសូវ​ល្អ​សម្រាប់​អ្នក ។ ធ្វើ​អ្វី​ក៏ត្រូវ​ប្រយ័ត្នប្រយែង និង​វិនិច្ឆ័យ​ឲ្យ​ល្អិតល្អន់ ។ មាន​អ្នកនឹង​ទទួលដំណឹង​ធ្លាក់​ពី​ជម្រើស រកស៊ី​ខាតបង់ តែ​កុំ​ព្រួយចិត្ត​ពេក ។ ចូរ​បន្ថែម​ថាមពល​ឲ្យ​ខ្លួន និង​ប្រឹងប្រែង​ទ្វេដង ដើម្បី​សម្រេចបាន​គោលដៅ​ដែល​ខ្លួន​ប៉ងប្រាថ្នា ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៣ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំ​អ្នកយក​អាសា កុរ , ចរ ៕

​ឆ្នាំមមី ៖ ថ្ងៃនេះ​អាចជា​របត់​មួយ​ក្នុង​ជីវិត​របស់​មនុស្ស​ឆ្នាំមមី ពេល​ភាព​ស្មាន​មិន​ដល់​ណាមួយ​នោះ​កើតឡើង នឹងធ្វើ​ឲ្យ​អ្នក​ផ្លាស់ប្តូរ​ការពិចារណា ផ្តើម​ពីនេះ​ត្រៀម​សម្រាប់​បម្រែបម្រួល​សកម្ម​ជាង ។ នៅ​ចំពោះមុខ​រាល់​ការ​ប្រឈម​អាច​នឹង​មកដល់ ចូរ​រក្សា​ស្មារតី​នឹងនរ កុំ​ធ្វើការ​សម្រេចចិត្ត​ប្រញាប់ប្រញាល់ អន្ទះសា​ដែល​អាច​បង្ក​ឥទ្ធិពល​ដល់​អនាគត ។​

​បុព្វហេតុ ៥​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , វក ៕

​ឆ្នាំមមែ ៖ ប្រសិន​មានការ​សម្រេចចិត្ត​ពាក់ព័ន្ធ​ដល់​ការកែច្នៃ​ស្ថានភាព​ហិរញ្ញវត្ថុ ថ្ងៃនេះ​ជា​ពេលវេលា​អំណោយផល​ល្អ​ចំពោះ​អ្នក ។ ឱកាសល្អ​ដូច្នេះ​ពុំមាន​ច្រើន ហេតុនេះ​អ្នក​កុំ​ស្ទាក់ស្ទើរ អល់អែក​យូរពេក ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៦ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​នាំ​សំណាង ស , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា មមែ , កុរ ៕

​ឆ្នាំវក ៖ អ្នក​ប្រែ​ជាមាន​អារម្មណ៍​ធូរស្បើយ និង​ជឿជាក់​លើ​ខ្លួនឯង​ជាង ។ ចូរ​ឆ្លៀតឱកាស​នេះ​ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឲ្យ​ខ្ពស់ជាង ។ មាន​សញ្ញា​បង្ហាញថា ឆាប់ៗ​នេះ​អ្នក​អាច​ដើរតួនាទី​លេចធ្លោ​មួយ និង​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​របស់​មនុស្ស​ជាច្រើន ។​

​បុព្វហេតុ ៤​ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ថោះ , ខាល ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​ចូរ​ប្រយ័ត្នប្រយែង​ជាង​ពេលធ្វើ​ជំនួញ ចុះកិច្ចសន្យា ឬ​ធ្វើការ​ព្រមព្រៀង ព្រោះ​អាច​កើតមាន​កំហុសឆ្គង ។ អ្នក​ងាយ​ជួប​មនុស្ស​ខ្លះ​ភាពស្មោះត្រង់​ក្នុង​ពេលនេះ ដូច្នេះ​ចូរ​ចៀស​ឲ្យ​ឆ្ងាយ​នូវ​កិច្ចការ​អាចធ្វើ​ឲ្យ​អ្នក​ត្រូវ​បាត់បង់​ប្រាក់​ធំ មិនត្រូវ​ប្រថុយប្រថាន​ក្នុង​រឿង​ជំនួញ ឬ​ចាប់ផ្តើម​ទិសដៅ​ថ្មី​១ ។​

​បុព្វហេតុ ៣​ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ម្សាញ់ , ឆ្លូវ ៕

​ឆ្នាំចរ ៖ អ្នកទទួលបាន​ដំណឹង​ល្អ ក្នុង​រឿង​លុយកាក់ ។ ចូរ​ឆ្លៀតឱកាស​នេះ​ដើម្បី​ពង្រីក​បណ្តាញ​ជំនួញ ។ ការងារ​ជួប​ការលំបាក​ត្រូវ​នឹងនរ ប្រឈម​ដោះស្រាយ និង​សុំ​ជា​គំនិត​ពី​អ្នកមាន​បទពិសោធន៍​មុនៗ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ខ្មៅ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ចរ , រកា ៕

​ឆ្នាំកុរ ៖ ការងារ​ល្អប្រសើរ គ្រប់យ៉ាង​សុទ្ធតែ​ប្រព្រឹត្ត​ទៅដោយ​រលូន​គ្មាន​ឧបសគ្គ និង​ថែមទាំង​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​យ៉ាងច្រើន ។ លុយកាក់​ក៏​ធូរធារ ចំណូល​កើនឡើង​ហួស​ពី​ការរំពឹងទុក ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​នាំ​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង ៕​

spot_img
×