Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ឆៃ សុវណ្ណ​រ៉ា អតីត​ជា​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ត្រូវ​លុបឈ្មោះ​តាំងពី​ឆ្នាំ​២០១៦

spot_img

​ភ្នំពេញ ​៖ ​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កជាច្រើន បាន​ផ្សព្វផ្សាយ​ថា មាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ស្ទាក់ចាប់​លោក​ឆៃ សុវណ្ណ​រ៉ា នាយទាហានរង និង​ស្រី​ស្នេហ៍​ដល់​ក្នុង​បន្ទប់ ស្រាប់តែ​ឆែកឆេរ​ឃើញ​សុទ្ធតែ​….​។ ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​១៤​មិថុនា ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​បញ្ជាក់ថា លោក ឆៃ សុវណ្ណ​រ៉ា អតីត​ជា​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ ត្រូវបាន​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​លុបឈ្មោះ​យោធិន​ចេញពី​ការគ្រប់គ្រង​តាំងពី​ឆ្នាំ​២០១៦ មកម្ល៉េះ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​ជម្រាបជូន​លោក លោកស្រី នាយក​សារព័ត៌មាន អ្នកសារព័ត៌មាន និង​សាធារណជន​ជ្រាបថា “​លោក ឆៃ សុវណ្ណ​រ៉ា អតីត​ជា​នាយទាហានរង​នៃ​កងរាជអាវុធហត្ថ អត្តលេខ ១៩៧៥៥៧ ត្រូវបាន​កងរាជអាវុធហត្ថ​ស្នើសុំ​លុបឈ្មោះ​ចេញពី​ការគ្រប់គ្រង​របស់​កង​រាជ​អាវុធហត្ថ​ក្នុង​ឆ្នាំ​២០១៦ ដោយសារ​យោធិន​នេះ​អវត្តមាន​គ្មាន​មូលហេតុ ហើយ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក៏​បានចេញ​សេចក្តីសម្រេច​លេ​ខៈ​០៨៦/២០១៦ ស​.​ស​.​រ ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការ​លុបឈ្មោះ​យោធិន​ចេញពី​ការគ្រប់គ្រង​។ អាស្រ័យ​ដូច​ជម្រាបជូន​ខាងលើ សូម​លោក លោកស្រី នាយក​សារព័ត៌មាន អ្នកសារព័ត៌មាន និង​សាធារណជន មេត្តា​ជ្រាប និង​សុំ​ជួយ​កែតម្រូវ​តាម​នីតិវិធី​ផង​”​។​

​សូមបញ្ជាក់ថា ៖​ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ មាន​គេហទំព័រ​ឈ្មោះ 7news kh បាន​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា “​ហួសចិត្ត​! កម្លាំង​សមត្ថកិច្ច​ឆ្មក់​ស្ទាក់ចាប់​លោកនាយ​ទាហាន​រង និង​ស្រី​ស្នេហ៍​ដល់​ក្នុង​បន្ទប់ ស្រាប់តែ​ឆែកឆេរ​ឃើញ​សុទ្ធតែ​….” ព្រមទាំង​បានបង្ហាញ​រូបភាព​ដែលមាន​រូបថត​ស្លៀកពាក់​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ចំនួន​០១​សន្លឹក និង​មាន​អត្តសញ្ញាណប័ណ្ណ​នាយទាហានរង ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​០១​សន្លឹក​៕​ ដោយ​៖​កូ​ឡាប​

spot_img
×