Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​កំពង់សោម ជនបរទេស​ជិះ​រថយន្ត​ទំនើប​ពណ៌​ត្រេអុី និង​ពាក់​ផ្លាកលេខ ខម ត្រូវ​សមត្ថកិច្ច​ហៅ​មក​ដុះក្អែល​

spot_img

​ខេត្ត​ព្រះសីហនុ ៖ ​របាយការណ៍​ពី​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​នាំខ្លួន​ជនជាតិ​ឥណ្ឌូ​នេ​សុី និង​មន្ត្រី​យោធា ម្នាក់ទៀត ដែល​បើកបរ​រថយន្ត​ពាក់​ផ្លាកលេខ​ខេមរភូមិន្ទ (​ខ​.​ម​) ក្លែងបន្លំ មក​ណែនាំ​អប់រំ និង​ធ្វើការ​កិច្ចសន្យា ។

ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃត្រង់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​ប្រតិបត្តិការ​នេះ ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក គី​វ ប៊ុណ្ណា​រិ​ទ្ធ នាយការិយាល័យ​បទល្មើស​យោធា ដោយបាន​ចុះ​ឆែក​ត្រួតពិនិត្យ និង​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ (​ខ​.​ម​) ក្លែងបន្លំ គ្មាន​ឯកសារ បញ្ជាក់​ត្រឹមត្រូវ កំពុង​ចរាចរណ៍​តាម​ដងផ្លូវ ក្នុង​ក្រុងព្រះសីហនុ ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​០២​នាក់​៖

១/​ឈ្មោះ កើត សុផល អត្តលេខ​៖ ២៣២៨៣១ ឋានន្តរសក្តិ​ថ្នាក់ “​អនុសេនីយ៍ឯក​” មុខងារ ជំនួយការ​ការិយាល័យ​​បុគ្គលិក អង្គភាព​បញ្ជូន​សារ អគ្គបញ្ជាការដ្ឋាន (​បើកបរ​រថយន្ត​ស្លាក​លេខខ​-​ម គ្មាន​ឯកសារ​)​។​

២/​ឈ្មោះ KUANIA WAN WIJAYA ​ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ឥណ្ឌូ​ណេ​សុី ស្នាក់នៅ​ក្នុងកា​សុី​ណូ SV ខេត្ត​ព្រះសីហនុ ជា​អ្នក​ហៅ​រថយន្ត​មកពី​ភ្នំពេញ​តាមរយ​:​មិត្តភក្តិ ឈ្មោះ ដេវីត មុខរបរ លក់​ឡាន នៅ​ភ្នំពេញ សម្រាប់​យកមក​ដឹក​ភ្ញៀវ​ចិន ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ចូលមកក្នុង​ក្រុង​។

​ដកហូត​វត្ថុតាង ​៖

១-​រថយន្ត ចំនួន​០១​គ្រឿង ម៉ាក ​Escalade ​ស៊េរី​ផលិត​ឆ្នាំ​២០០៤ បិទ​ស្កុ​ត​ពណ៌​ត្រេ​អ៊ី ​ពាក់​ផ្លាក​លេខ (​ខ​-​ម​០២ ២-៣១៧១)​។ បើតាម​សមត្ថកិច្ច​កងរាជអាវុធហត្ថ​អះអាងថា ដោយ​យោងតាម​ការណែនាំ​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចំពោះ​ជនជាតិ​ឥណ្ឌូ​ណេ​សុី បាន​ណែនាំ​ឲ្យ​ធ្វើ​កិច្ចសន្យា អប់រំត្រឡប់​ទៅវិញ​។ ចំពោះ​មន្ត្រី​យោធា ត្រូវ​រង់ចាំ​ឲ្យ​មេញ្ជា​ការ​អង្គភាព​មក​ធានា និង​ធ្វើ​កិច្ចសន្យា​យក​ត្រឡប់​ទៅ​អង្គភាព​ដើម​វិញ​។ ចំណែក​រថយន្ត ត្រូវ​ដកហូត យកមក​រក្សាទុក​ក្នុង​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​នីតិវិធី​៕​ ដោយ​៖​ស្រីនាថ​

spot_img
×