Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សី ចោទប្រកាន់​អា​មេ​រិច​ថា​រំលោភ​បំពាន​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ ខណៈ​អា​មេ​រិច​គ្រោង​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឲ្យ​ជប៉ុន​

spot_img

​ប្រទេស​រុស្សី​បាន​ចោទប្រកាន់​អា​មេ​រិច​ថា បាន​រំលោភបំពាន​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ បន្ទាប់​ពី​សហរដ្ឋ​អា​មេ​រិច​បាន​ព្រមព្រៀង​លក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ទៅ​ឲ្យ​ប្រទេស​ជប៉ុន​។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​សារព៌តមាន CNN នៅ​ថ្ងៃ​សុក្រ​នេះ​។​​គណៈរដ្ឋមន្ត្រី​របស់​ប្រទេស​ជប៉ុន កាល​ពី​សប្តាហ៏​មុន​បាន​យល់ព្រម​ទិញ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល (Aegis Ashore missile defense) ពី​អា​មេ​រិច​ចំនួន ២ ខណៈ​ដែល​ជប៉ុន​សព្វថ្ងៃ​កំពុងតែ​ប្រឈម នឹង​ការ​បង្ករឿង​ពី​សំណាក់​ប្រទេស​ជិត​ខាង​កូរ៉េ​ខាងជើង​។​

​ប្រទេស​រុស្សី​បាន​សំដែង​ការព្រួយបារម្ភ​ចំពោះ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អា​មេ​រិច ដោយសារ​តែ​ប្រព័ន្ធ​ការពារ​នោះ​ក៏​អាច​មាន​សមត្ថភាព​បាញ់​ចេញ​មី​ស៊ី​ល​ផងដែរ​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុស្សី​ឈ្មោះ Maria Zakharova បាន​ថ្លែងថា ពួកគេ​កំពុង​រំលោភបំពាន​ទៅ​លើ​សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចំងាយ​ឆ្ងាយ (INF) ដែល​ជា​កិច្ចព្រមព្រៀង​គ្រប់គ្រង​អាវុធ​រវាង​ទីក្រុង​មូ​ស្កូ និង​វ៉ា​ស៊ីន​តាន ដែល​បាន​អនុវត្ត​៣០​ឆ្នាំ​មកហើយ​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា “​ពួក​យើង​ត្រូវតែ​អត់ធ្មត់​ក្នុង​ចិត្ត​ថា ប្រព័ន្ធ​ទាំង​នេះ​មាន​ទំរ​សំរាប់​បាញ់​មី​ស៊ី​ល ដែល​អាច​បាញ់​មី​ស៊ី​ល​បាន​គ្រប់​ប្រភេទ​។ វា​គឺជា​ការរំលោភ​បំពាន​លើ​សន្ធិសញ្ញា ហើយ​ពួក​យើង​មើលឃើញថា ជប៉ុន​គឺជា​សមគំនិត​ក្នុង​បញ្ហា​នេះ​”​។​

​ប៉ុន្តែ​សហរដ្ឋ​អា​មេ​រិច​បាន​ច្រាន​ចោល​ការចោទប្រកាន់រ​បស់​រុស្សី ហើយ​អា​មេ​រិច​លើកឡើងថា សហរដ្ឋ​អា​មេ​រិច​បាន​អនុវត្ត​យ៉ាង​ពេញលេញ​លើ​សន្ធិសញ្ញា​នោះ ហើយ​ការ​ថ្លែង​ខុសពី​ការ​ពិត​របស់​រុស្សី​គឺ​គ្រាន់តែ​ចង់​បង្វែ​ចំណាប់​អា​រម្ម​ណ៏​ចេញ ខណៈ​ដែល​ខ្លួន​បាន​រំលោភ​បំពាន​យ៉ាង​ច្បាស់លាស់​៕ សុភ័ក្ត្រ​

spot_img
×