Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្តាយចុង និង​កូនដើម កើត​ទំនាស់​ដណ្តើម​កេរទ្រព្យសម្បត្តិបែងចែក​មិន​ដាច់ ទោះ​មាន​ដីកា​ពី​តុលាការ​ក្តី ក្រោយ​ប្តី​និង​ឪពុក ស្លាប់​

spot_img

​ភ្នំពេញ ៖ ជម្លោះ​ដណ្តើម​កេរទ្រព្យសម្បត្តិ​រវាង​ម្តាយចុង និង​កូនចុង ដែល​បែងចែក​មិនទាន់​ដាច់ស្រេច ក្រោយពី​ប្តី​, ឪពុក ទទួលមរណភាព​ទៅហើយ សម្រេច​ស្ថិតនៅលើ​តុលាការ ទោះជា​ទ្រព្យអចលនវត្ថុ ដី ផ្ទះ តុលាកា​ដាក់​ឲ្យ​មាន​សិទ្ធិមនុស្ស​៣​នាក់ គ្រប់គ្រង​ហើយក៏​ដោយ តែ​ត្រូវបាន​ភាគី​កូនៗ​ដើម​បង្កើត​ចេតនា​ចង់​ដេញ​ម្តាយចុង​ចេញ ដោយ​ប្រគល់​ឲ្យ​តែ​ទ្រព្យ តែ​រថយន្ត​ម៉ាក​តូយ៉ូតា​ស៊ីណា​មួយគ្រឿង​តែប៉ុណ្ណោះ​។​

​ជម្លោះ​នេះ​កើតឡើង បន្ទាប់ពី​តុលាការ ចុះមក​អនុវត្ត​សាលដីកា នា​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ រួចមក កើតរឿង​ភ្លាមៗ ដោយ​ម្តាយចុង​មិន​សុខចិត្ត ដ្បិត​ទ្រព្យ​បែង​ចែកជា​៣​ចំណែក សិទ្ធិ​គ្រប់គ្រង​រួម មិនមែន​មានតែ​២​ភាគី​នោះទេ ។ ហេតុការណ៍​នេះ​បង្ក​ការភ្ញាក់ផ្អើល​ទាំង​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​ នៅផ្ទះ​កើតហេតុ​លេខ​១៧៣ ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង​២ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ម្តាយចុង​ត្រូវបាន​ស្គាល់ឈ្មោះ យ៉ែម សុី​វន អាយុ​៣៥​ឆ្នាំ កំពុង​រស់នៅ​ផ្ទះ​កំពុង​កើតមាន​ទំនាស់​។ ចំណែក​២​ភាគី​ទៀត ជា​កូនដើម ទី​១ ឈ្មោះ ហុី​ង សុភា​វី ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១៩ ផ្លូវ​៣៧១ ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ ទី​២ ឈ្មោះ ហុី​ង សូលី​ដា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ អគារ​ខុន​ដូ លេខ​១០០២ បុរី​សែន​សុខ ផ្លូវ​ឧ​ញ៉ា​ម៉ុង រិទ្ធី ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ម្តាយចុង​ឈ្មោះ យ៉ែម សុី​វន បាន​ឲ្យ​ដឹងថា គាត់​បាន​រៀបការ​ជាមួយ បុរស​ឈ្មោះ ហុី​ង ច័ន្ទ​តារា ដែលជា​ឪពុក​របស់​ហុី​ង សុភា​វី និង​ហុី​ង សូលី​ដា តាំងពី​ឆ្នាំ​២០០៦​មកម្ល៉េះ ហើយ​បាន​ចាប់ដៃគ្នា​ជា​ប្តី​ប្រពន្ធ​រកស៊ី​មានបាន រហូតដល់​បាន​សាងសង់​ផ្ទះ​ធំ​មួយ​នេះ និង​ថែមទាំង​មានផ្ទះ​ជួល​ទៀតផង នៅ​ចំណុចកើតហេតុ​ខាងលើនេះ តែ​ជា​អនិច្ចា​រ្យ មកដល់​អំឡុង​ខែឧសភា ឆ្នាំ​២០១៨ ប្តី​របស់គាត់ (​ហុី​ង ច័ន្ទ​តារា​) ធ្លាក់ខ្លួន​ឈឺ ហើយក៏​ទទួលមរណភាព​ទៅ ។ ម្តាយចុង​រូបនោះ បាន​និយាយ​បន្តថា តែ​អ្វី​ធ្លាក់​មក​ប្រឈម​ដោះស្រាយ​នៅពេលនេះ គឺពាក់ព័ន្ធ​រឿង​ទ្រព្យ​កេរ ដី​ផ្ទះ ផ្ទះជួល តាម​បណ្តាំរបស់​ប្តីសុំ​ឲ្យ​តុលាការចាត់បញ្ចូលប្រពន្ធ​ឈ្មោះ យ៉ែម សុី​វន ក៏មាន​សិទ្ធិ​គ្រប់​គ្រប​ទ្រព្យសម្បត្តិ ដី​ផ្ទះ ផ្ទះជួល​បានដែរ រួមជាមួយភាគី​កូនដើមស្រីៗ​២នាក់ សរុប​មាន​៣​ភាគី អាចមាន​សិទ្ធិ​គ្រប់គ្រង​អចលនទ្រព្យ​ទាំងអស់​នោះបាន ។​

​ប្រភព​ដដែល​បន្តទៀត​ថា ក្រោយពី​ប្តី​ស្លាប់ទៅ បន្សល់ទុក​ទ្រព្យ​កេរ បង្ក​ឲ្យ​ផ្ទុះ​ជា​រឿងចែកគ្នា​មិន​ដាច់ភាគី​ខាង​កូនៗ​ដើម ចង់បាន​ទាំងអស់ ប្រគល់​តែ​រថយន្តតូយ៉ូតា​សុី​ណាមួយគ្រឿងឲ្យ​ម្តាយចុង​ចុះចេញ ផ្ទុយ​ពី​នីតិវិធី​របស់​តុលាការ ដែល​សម្រេចដាក់​ទ្រព្យ​រួម​ជា​៣​ចំណែក ទើប​ភាគី​ខាង​ម្តាយចុង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា នេះ​ក្រោយពី​មាន​ដីកា​សម្រេច​របស់​តុលាការ លុបចោល​ដីការ​ក្សា​ការពារមក​ចេញ​ដីកា​ថ្មី​មួយទៀត ដោយ​លោក សំ ប៊ុន​ពៅ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លេខ​១០៨ ភ ដ​.​រ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៩​មកម្ល៉េះ ដោយ​សម្រេច ដាក់​ទ្រព្យអចលនវត្ថុ (​ដី​ផ្ទះ ផ្ទះជួល​)​ស្ថិតក្នុង​ទ្រព្យ​រួម មាន​បី​ចំណែក ។

​ទោះជា​មាន​ដីកា​ចេញ​ដាក់​ទ្រព្យអចលនវត្ថុ (​ដី​ផ្ទះ ផ្ទះជួល​)​ស្ថិតក្នុង​ទ្រព្យ​រួម មាន​បី​ចំណែក​នេះ​ក្តី ប៉ុន្តែ​ភាគី​ខាង​កូនដើម​ចង់ឲ្យ​តែ​រថយន្ត​មួយគ្រឿងទៅ​ឲ្យ​ម្តាយចុង​ចុះចេញ ទើប​ក្លាយជា​រឿង​កើតទុក្ខ​មិន​សុខចិត្ត ។​

​មហាជន​ដែល​ចោមរោម​មើល​ហេតុការណ៍​នេះ បាន​និ​យា​យា​ថា ប្តី​និង​ឪពុកមុនពេល​ស្លាប់ ម៉េច​ក៏​មិន​បែង​ចែក​​ទ្រព្យសម្បត្តិ​ឲ្យ​រួចរាល់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×