Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​អាទិភាព​ជាច្រើន​ត្រូវបាន​ដាក់ចុះ​សម្រាប់​ខេត្ត​ព្រះសីហនុ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន

spot_img

នៅក្នុង​ផែនការអភិវឌ្ឍន៍​រដ្ឋ​បាល​គ្រប់គ្រង​ខេត្ត ព្រះសីហនុ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន និង​អនាគត​នៃ​ទីផ្សារការងារ ខេត្ត​ចាំបាច់​ត្រូវ​រៀបចំ​កំណត់​ការបង្កើត​សាលា​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ឱ្យបាន​ត្រឹមត្រូវ ​។ ជាមួយគ្នានេះ ដើម្បី​ពង្រឹង​លើ​សោភ័ណភាព​ទីក្រុង ខេត្ត​ព្រះសីហនុ និង​កំណត់​យក​ដើមឈើ​នាងនួន ជា​អត្ត​ញ្ញាណ​ដើមឈើ​ប្រចាំខេត្ត និង​មាន​ការដាំ​ឈើ​ប្រណីត​ផ្សេងទៀត​គួបផ្សំ​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ក្រសួងបរិស្ថាន កាលពី​ថ្ងៃទី​១៤​ មិថុនា​។​

​ក្នុងឱកាស​នេះ លោក សាយ សំ​អាល់ បានប្រកាស​ពី​ការគ្រប់គ្រង​ការងារ​អភិវឌ្ឍ​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន និង​ណែនាំ​ផែនការ​ការគ្រប់គ្រង​ទឹកស្អាត និង​អគ្គិសនី​ដើម្បីឱ្យ​ការផ្តល់សេវា​ផ្គត់ផ្គង់​កាន់តែ​ប្រសើរ និង​ការផ្គត់ផ្គង់​ឆ្លើយតប​នឹង​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ​។

​ខេត្ត​ព្រះសីហនុ​បាននិងកំពុង​ទទួលបាន​ផល​ពី​ផ្លែផ្កា​សុខសន្តិភាព​ស្ថិរភាព​និង​ការអភិវឌ្ឍ​ដែល​បានមកពី​ការយក​ជីវិត​ធ្វើ​ដើមទុន​របស់​ថ្នាក់ដឹកនាំ​យើង​។ លោក​សាយ សំ​អាល់ បាន​គូសបញ្ជាក់​នៅ​ចំពោះមុខ​ក្រុមការងារ​ថ្នាក់ជាតិ និង​ក្រុមការងារ​ថ្នាក់មូលដ្ឋាន​ទាំងអស់​ថា កិច្ចការ​អាទិភាព​ចំនួន ៤ ក្នុងចំណោម​ការងារ​ជាច្រើន​ដែល​ក្រុមការងារ​ត្រូវ​ដោះស្រាយ​ឱ្យបាន​គឺ ទី​១) ការពង្រឹង​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៅក្នុង​ខេត្ត​ព្រះ​សីហនុ​ទាំងមូល​ដោយ​សហការគ្នា​រវាង​អាជ្ញាធរខេត្ត កងកម្លាំង​សមត្ថកិច្ច និង​ក្រុមការងារ​ឱ្យបាន​ល្អ​។ ទី​២) ការពារ​ឱ្យបាន​នូវ​បរិយាកាស​សុខ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ ព្រមទាំង​វិនិយោគិន​។ ទី​៣) ការគ្រប់គ្រង​ការងារ​សំណង់​ដែលជា​គម្រោង​សាងសង់​ថ្មីៗ​ត្រូវមាន​ការគ្រប់គ្រង​ឱ្យបាន​ល្អ កាត់បន្ថយ​ការបំពុល​ខ្យល់ និង​ទី​៤) ការគ្រប់គ្រង​សំណល់​រឹង​រាវ និង​សំរាម ឱ្យ​បានល្អ​ដើម្បី​ធ្វើឱ្យ​ខេត្ត​ព្រះសីហនុ​មាន​សោភ័ណភាព មាន​អនាម័យ​បរិស្ថាន​ល្អ​ស្អាត និង​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ផាសុកភាព និង​កាន់តែ​មានការ​ទាក់ទាញ​ភ្ញៀវទេសចរ​មក​កម្សាន្ត​។​

​លោក​សាយ សំ​អាល់ លើកឡើងថា​ពី​គម្រោង​ការស្តារ​ប្រព័ន្ធ​លូ បង្ហូរទឹក​ឱ្យបាន​ទៀងទាត់ ក៏ដូចជា​ការគ្រប់គ្រង​សំណល់​រាវ​ឱ្យបាន​ល្អ និង​ត្រូវមាន ការរៀបចំ​ក្រុង​ឱ្យបាន​ល្អ​ដោយ​ធ្វើយ៉ាងណា​បែងចែក​ឱ្យដាច់​រវាង​លូទឹក​ភ្លៀង និង​លូទឹកកខ្វក់ ព្រមទាំង​កសាង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្នុង​ខេត្ត​ដើម្បី​ឆ្លើយតប​នឹង​កំណើនសេដ្ឋកិច្ច កំណើនប្រជាជន និង​ចំនួន​ភ្ញៀវទេសចរ​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕​ ដោយ ​៖​ ស្រីនាថ​

spot_img
×