Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​ម្នាក់ ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍រវាងរ​ថ​យន្ត​និង​ម៉ូតូ នៅ​កៀនស្វាយ ដោយ​បើក​ម៉ូតូ​ខ្ជីខ្ជា​

spot_img

កណ្ដាល​ ៖ អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បាន​ឲ្យ​ដឹងថា មន្ត្រីនគរបាល​ក្រុង​តាខ្មៅ​ម្នាក់ បើក​ម៉ូតូ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រ​យ​ត្ន័ ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ បណ្តាល​ឲ្យ​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៍រវាងរ​ថ​យន្ត​និង​ម៉ូតូ​។​

​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ បានអោយដឹង​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​រថយន្ត​និង​ម៉ូតូ បណ្តាលអោយ​ស្លាប់​បុរស​ម្នាក់ និង​ខូច​ម៉ូតូ​០១​គ្រឿង កើតឡើង​នា​ថ្ងៃទី ១៤​ខែមិថុនា​ឆ្នាំ​២០១៩ វេលា​ម៉ោង ១៤ និង​៥៥​នាទី​​នៅ​ចំណុច​លើផ្លូវ​ជាតិ លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨-១៩​ភូមិ ទួល​ក្របៅ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្ត កណ្តាល​។​

លោក​អធិការ​បន្តទៀតថា នៅ​ថ្ងៃ ខែ ឆ្នាំ វេលា​ម៉ោង កើតហេតុ​ខាងលើ នេ​គេ​ឃើញ​មាន​ម៉ូតូ​ម៉ាក ​HONDA DREAM 125 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 1B- 7072 បើកបរ​ដោយ​ឈ្មោះ​សរ ចាន់​ដា​រិ​ទ្ទ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ មន្ត្រីនគរបាល​ក្រុង​តាខ្មៅ មាន​ទីលំនៅ ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ដែល​បើក​មាន​ទិសដៅ​ពី​អ្នក​លឿង​ទៅ​ភ្នំពេញ តាមផ្លូវ​ជាតិ លេខ​១​។ ពេល​បើក​មកដល់​កន្លែង​កើតហេតុ​ខាងលើ នេះ​បាន​បើក​ជែង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ ហើយ​កៀរ​រថយន្ត​នោះ ដួល​ម៉ូតូ​បោក​ទៅខាង​ឆ្វេង ស្របពេលនោះ​រថយន្ត​បង្ក​រថយន្ត ០១​គ្រឿង ទៀត​ម៉ាក STERLING ពណ៌​ស ប្រភេទ សណ្តោង ពាក់​ផ្លាកលេខ​ភ្នំពេញ 3E- 1751 សណ្តោង​សឺ​មី​រ៉ឺម៉ក ពាក់​ផ្លាកលេខ ភ្នំពេញ​4A-1500 បើកបរ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើក​មាន​ទិ​ដៅ​ផ្ទុយគ្នា ជាន់​ហ្វ្រាំង​មិនទាន់ បណ្តាលអោយ​ទៅបុក​ជន​រងគ្រោះ បណ្ដាលអោយ​អ្នក​បេ​ី​កបរ​ម៉ូតូ ឈ្មោះ សរ ច័ន្ទ​ដា​រិ​ទ្ធ ស្លាប់​នៅ​កន្លែងកើតហេតុ ឯ​ម៉ូតូ​ខូច​ធ្ងន់ និង រថយន្ត​ឥតមាន​ខូច ហើយ​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។​

​តាម​កា​រស​ន្និ​ដ្ឋ​ន អ្នកបើកបរ​ម៉ូតូ​ឈ្មោះ សរ ចាន់​ដា​រិ​ទ្ធ ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រ​យ​ត្ន័ ប្រជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×