Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី ដេញ​កាប់សម្លាប់ ប្រពន្ធ ដោយ​មូលហេតុ​មកពី​ការ​ប្រច័ណ្ឌ សមត្ថកិច្ច​នគរបាល​ជំនាញ​បានធ្វើការ​បង្ក្រាបបាន​ហើយ​

spot_img

​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា ​ខណៈពេល​នេះ ម៉ោង ៦និង២០ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ​២០១៩ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ជនល្មើស​ក្នុង​អំពើ​ឃាតកម្ម​កាប់សម្លាប់​ប្រពន្ធ​ខ្លួនឯង​យ៉ាង​ឃោរឃៅ កាលពី​ថ្ងៃ​ម្សិលមិញ​ពេលនេះ សមត្ថកិច្ច​នគរបាល​ជំនាញ​បានធ្វើការ​បង្ក្រាបបាន​ហើយ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ប្រហែល​ម៉ោង ១និង៣០​នាទី​រសៀល នៅ​ចំណុច​មុខ​ស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ ភូមិ​ទួល​វិហារ ឃុំ​ជី​រោទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ មាន​ករណី​ឃាតកម្ម បង្កឡើង​ដោយ​ជនល្មើស​ជា​ប្តី ឈ្មោះ ព្រាប ម៉ា​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បាន​យក​កាំបិត កាប់​ប្រពន្ធ​ឈ្មោះ ជុំ ធា​រី អាយុ​១៧ ឆ្នាំ​ជាច្រើន​កាំបិត បណ្តាល​ឲ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែងកើតហេតុ​។​

តាម​ការអះអាង​របស់​ឪពុក​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា៖ ប្តី​ប្រពន្ធ​ខាងលើ ក្នុង​មួយរយៈ​ក្រោយនេះ​តែងតែមាន​ជម្លោះ​ពាក្យសំដី​ជាមួយគ្នា​ជា​ញឹកញាប់ ហើយ​ប្រពន្ធ​ក៏បាន​ចុះ​ចេញពី​ឪពុកម្តាយ​ខាង​ប្រុស ដែល​នៅ​ជិតគ្នា មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​បង្កើត​របស់​ខ្លួន លុះដល់​រសៀល​ថ្ងៃនេះ ប្តី​បាន​ទៅរក​រឿង​ប្រពន្ធ និង​បង្កជម្លោះ​រហូត​ឈានដល់​ការដេញ​កាប់សម្លាប់​។ មូលហេតុ​នៃ​ជម្លោះ​បណ្តាលមកពី​ការ​ប្រច័ណ្ឌ ។​

បន្ទាប់ពី​ធ្វើ​សកម្មភាព​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ កម្លាំង​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×