Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​បានប្រគល់​រថយន្ត និង​ក្មេង​ទាំងពីរ​នាក់​ជូនទៅ​ឪពុកម្តាយ​វិញ ក្រោយពេល​ចោរលួច​រថយន្ត​មាន​ក្មេង​២​នាក់​នៅក្នុង​រថយន្ត​

spot_img

​ភ្នំពេញ ​៖ ស្នងការដ្ឋាន​នគរបាល​បាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា គ្រាន់តែ​ទទួលបាន​ព័ត៌មាន​អំពី​ករណី​លួច​រថយន្ត ដែលមាន​ក្មេង​តូច​ចំនួន​២​នាក់​ នៅក្នុង​រថយន្ត​ភ្លាម សមត្ថកិច្ច​បាន​ធ្វេី​ការទំនាក់ទំនង​គ្រប់​បណ្តា​គោលដៅ ប៉ុស្តិ៍ ខណ្ឌ​ដេី​ម្បី​ស្វែងរក និង​ស្ទាក់ចាប់​រថយន្ត​ដែល​ជន​ល្មេី​សបាន​លួច​ចេញពី​សង្កាត់​អូ​ឡាំ​ពិ​ច ខណ្ឌចំការមន ក្រោយមក​សមត្ថកិច្ច​បា​នរក​រថយន្ត​ឃេី​ញ​ជាមួយ​កូនតូច​២​នាក់​ ដោយ​សុវត្ថិភាព​នៅ​សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ ហេី​យ​សមត្ថកិច្ច​បានប្រគល់​រថយន្ត និង​ក្មេង​ទាំងពីរ​នាក់​ជូនទៅ​ឪពុកម្តាយ​វិញ​។​

​សមត្ថកិច្ច​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ព្រោះ​បារ​ម្មណ៍​ពី​សុវត្ថិភាព​របស់​ក្មេង​តូច​ពីរ​នាក់​ក្នុង​រថយន្ត​ ។​

​ហេតុការណ៍​ចោរលួច​រថយន្ដ​មួយ​ករណី បាន​បង្ក​ឲ្យ​មានការ​ផ្អើល​អស់​សមត្ថកិច្ច​ក្នុង​រាជធានី​ភ្នំពេញ​ប្រកាស​ពេញ​វិទ្យុទាក់ទង​ឲ្យ​បើក​ការស្រាវជ្រាវ​ភ្លាមៗ ដោយ​ស្ដ្រី​ម្នាក់​បាន​ឈប់​រថយន្ដ​មួយសន្ទុះ​ក្បែរ​ផ្ទះ ហើយ​ត្រូវ​ចោរ​ឡើង​បើក​ទៅ​បាត់ យក​ទាំង​កូន​២​នាក់​នៅក្នុង​រថយន្ដ​នោះ​ទៅជា​មួយ​។​

​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​យប់​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​កន្លែង​លក់​ប្រហិត​មួយ ស្ថិតនៅ​ជិត​គីរីរម្យ ក្នុង​សង្កាត់​អូឡាំពិក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​កម្លាំង​នគរបាល​បើក​ការស្រាវជ្រាវ​ភ្លាមៗ រហូត​រកឃើញ​រថយន្ដ​ដែល​ចោរលួច​នោះ នៅលើ​ផ្លូវ​២៧១ ជិត​រង្វង់​មូល​ក្បាលថ្នល់ រួមទាំង​ក្មេង​ទាំង​២​នាក់​ក្នុង​រថយន្ដ​ផងដែរ​។​

​យ៉ាងណាក៏ដោយ សមត្ថកិច្ច​បានបញ្ជាក់​អំពី​ដំណើររឿង​យ៉ាង​ដូច្នេះ​ថា មុន​កេី​ត​ហេតុ​ម្តាយ​ដែលជា​ម្ចាស់​រថយន្ត​បាន​ឈប់​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ឡែ​ន​ឌ័​រ ពណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ​2S-4126 នៅ​ជិត​ផ្ទះ​ដោយ​ទុក​កូនតូច​អាយុ​២​ខែ​កំពុង​គេង និង​កូនស្រី​អាយុ​១១​ឆ្នាំ​ឲ្យ​នៅ​មេី​ល​ប្អូន​ក្នុង​ឡាន មិនបាន​ប៉ុន្មាន​ក៏មាន​ជនសង្ស័យ​មួយក្រុម​ធ្វេី​សកម្មភាព​លួច​យក​រថយន្ត​ចេញមក​ដោយ​នាំ​ទាំង​ក្មេងស្រី​តូច​ទាំងពីរ​ទៅជា​មួយ។​

​ភ្លាមៗ​ម្តាយ​បន្ទាប់ពី​ដឹងថា បាត់​រថយន្ត​ដែលមាន​កូន​នៅក្នុង​នោះបានរ​ត់ទៅ​ដាក់ពាក្យ​បណ្តឹង ហេី​យ​សមត្ថកិច្ច​បាន​រាយការណ៍​ទៅ​ស្នងការ​រាជធានី​ភ្នំពេញ ទើប​លោក ស្នងការ​បញ្ជា​ឲ្យ​កម្លាំង​ចេញ​ទាំង​១២ ខណ្ឌ ជួយ​រក និង​ឃាត់​រថយន្ត​ដែលមាន​ភិនភាគ​ខាង​លេី លុះ​បាន​ប៉ុន្មាន​រថយន្ត​ដែលមាន​ភិនភាគ​ខាង​លេី​ត្រូវបាន​គេ​ឃេី​ញ​បេី​កលេី​ផ្លូវ​ ២៧១ ជិត​រង្វង់​មូល​ក្បាលថ្នល់ ហើយ​សមត្ថកិច្ច​ដេញចាប់​តែ​ក្រុមចោរ​បាន​បេី​ក​ទ្វារ​រថយន្ត​ចុះ​រត់គេចខ្លួន​បាត់ស្រមោល​បន្សល់ទុក​តែ​រថយន្ត​និង​កូនក្មេង​ទាំងពីរ​តូច​តែប៉ុណ្ណោះ​។​

​ក្រោយពី​ចាប់បាន សមត្ថកិច្ច​បាន​នាំ​រថយន្ត​ខាង​លេី​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដេី​ម្បី​សាកសួរ​ជនរងគ្រោះ​បន្ដ និង​ឈានទៅដល់​ការចាប់ខ្លួន​ជនសង្ស័យ​ខាង​លេី​យកមក​ផ្ដន្ទាទោស​តាមច្បាប់​ផងដែរ​៕​ ដោយ​៖​កូ​ឡាប​

spot_img
×