Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​សំបុក​ពងក្រពើ​ត្រី​ចំនួន ៤៨​ពង ដែល​ជិត​ផុត​ពូជ នៅ​ត្រពាំង​ចំនួន​ពីរ តាម​ប្រព័ន្ធ​ដងព្រែក​ស្រែអំបិល​

spot_img

​ក្រុម​អភិរក្ស​នៃ​រដ្ឋបាល​ជលផល អង្គការ WCS និង​ក្រុម​ការពារ​សំបុក​ក្នុង​មូលដ្ឋាន បាន​រកឃើញ​សំបុក​ពងក្រពើ​ត្រី​ចំនួន ២​សំបុក មាន ៤៨​ពង នៅ​ត្រពាំង​ចំនួន​ពីរ តាម​ប្រព័ន្ធ​ដងព្រែក​ស្រែអំបិល ក្នុង​ខេត្តកោះកុង កាលពីដើម​សប្តាហ៍​នេះ ​។

​អង្គការ WCS ដែល​ផ្សព្វផ្សាយ លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ កាលពី​ថ្ងៃទី ១៤  ខែមិថុនា បានដឹងថា ​សត្វ​ក្រពើ​ត្រី ឬ​ហៅ​តាម​ឈ្មោះ​វិទ្យាសាស្ត្រ​ថា Crocodylus siamensis ត្រូវបាន​កត់ត្រា​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​ជា​ប្រភេទ​សត្វ​ដែល កំពុង​រង​ការគំរាមកំហែង​ជិត​ផុត​ពូជ ដោយសារ​ចំនួន​របស់​វា​នៅ​ទូទាំង​ពិភពលោក កំពុង​ធ្លាក់ចុះ​យ៉ាងខ្លាំង​។ ប្រភេទ​ក្រពើ​ត្រី​នេះ មាន​រស់នៅក្នុង​ប្រទេស​កម្ពុជា ឡាវ ថៃ វៀតណាម និង​ទំនងជា​អាចមាន​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី មី​យ៉ាន់​ម៉ារ និង​ឥណ្ឌូណេស៊ី​ដែរ​។ តាម​ការប៉ាន់ស្មាន នៅ​កម្ពុជា មាន​ក្រពើ​ត្រី​នេះ ក្នុង​វ័យ​ជំទង់​ប្រហែល​ចន្លោះ​ពី ១០០ ទៅ ៣០០​ក្បាល ដែល​បង្ហាញថា កម្ពុជា​គឺជា​ទីជម្រក​ដ៏​សំខាន់បំផុត សម្រាប់​ប្រភេទ​សត្វ​ក្រពើ​ត្រី​នេះ​៕​ ដោយ​៖​កូ​ឡាប

spot_img
×