Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ថា មុនពេល​វាយប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង អុីរ៉ង់បាញ់​ដ្រូ​ន​អា​មេ​រិច តែ​ខុស​គោលដៅ​

spot_img

​មន្ត្រី​អា​មេ​រិច​បាន​និយាយថា អ៊ីរ៉ង់បាន​ព្យាយាម​បាញ់​កម្ទេច​ដ្រូ​ន​របស់​អា​មេ​រិច (Drone) ដែល​ហោះ​នៅលើ​វា ប៉ុន្តែ​មី​ស៊ី​ល​ដែល​ខ្លួន​បាញ់​ទៅលើ​ដ្រូ​ន​គ្មាន​មនុស្ស​បើក​នោះ ហោះ​មិនត្រូវ​គោលដៅ ហើយ​បាន​ធ្លាក់ចូល​ក្នុង​ទឹក​។​

​មន្ត្រី​ខាងលើ​ថ្លែងថា ប៉ុន្មាន​ម៉ោង​មុនពេល​មានការ​វាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ អ៊ីរ៉ង់​បានឃើញ​ដ្រូ​ន ហើយ​វា​ក៏បាន​ធ្វើការ​បាញ់​មី​ស៊ី​ល ប៉ុន្តែ​ខុស​គោលដៅ​។​

​មុនពេល​មានការ​វាយប្រហារ ដ្រូ​ន​អា​មេ​រិច​ឈ្មោះ MQ-9 Reaper បាន​ហោះ​ធ្វើការ​ពិនិត្យមើល​កប៉ាល់​របស់​អ៊ីរ៉ង​ដែល​នៅ​ជិត​កប៉ាល់​ដឹក​ប្រេង​។​

​នេះ​គឺជា​ការអះអាង​លើកទីមួយ​ដែល​អា​មេ​រិច​មាន​ពត៌មាន​របស់​ស​កម្ម​ភាព​អ៊ីរ៉ង​មុនពេល​ការវាយប្រហារ​។​

​ជុំវិញ​ការចោទប្រកាន់​នោះ អ៊ីរ៉ង់បាន​បដិសេធ​ដាច់ខាត​ថា ខ្លួន​បាន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នោះ​។​

​មន្ត្រី​ដដែល​ខាងលើ​បាន​និយាយថា ប៉ុន្មាន​ថ្ងៃមុន​ពេល​ការវាយប្រហារ ដ្រូ​ន​រប​ស់អា​មេ​រិច​ត្រូវបាន​បាញ់​
​ទម្លាក់​នៅក្នុង​សមុទ្រ​ក្រហម​ដែល​ការវាយប្រហារ​នោះ​ត្រូវបាន​គេ​ជឿជាក់ថា​ជា​មី​ស៊ី​ល​របស់​អ៊ីរ៉ង់ បាញ់​ដោយ​ក្រុម​បះបោរ Houthi ។​

​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ មន្ទីរ​បញ្ចា​កោណ​អា​មេ​រិច​បាន​បោះសំដី​យ៉ាងខ្លាំង ខណៈ​អា​មេ​រិច​បន្ត​អះអាងថា ទីក្រុង​តេ​ហេ​រ៉ង​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង ២​គ្រឿង​នៅ​សមុទ្រ​អន្តរជាតិ ក្រោយពេល​អា​មេ​រិច​បញ្ចេញ​វីដេអូ ដែល​បង្ហាញថា ទូក​យាមល្បាត​របស់​អ៊ីរ៉ង​បាន​ជញ្ជូន​ចេញ​នូវ​រ៉ែ​ដែល​មិនទាន់​ខូចខាត​ពី​តួ​កប៉ាល់​។​

​ចំណែក​ចក្រភព​អង់គ្លេស​វិញ បានចេញ​សេចក្តីប្រកាស​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​បញ្ជាក់ថា វា​គឺជា​ការពិត​ប្រាកដ​ណាស់​ដែលថា សាខា​របស់​កងកម្លាំង​បដិវត្តន៍​អ៊ីរ៉ង​គឺជា​អ្នក​វាយប្រហារ​លើក​ប៉ាល់​ទាំងនោះ​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ព្រហស្បតិ៍ មានការ​វាយប្រហារ​ទៅលើ​កប៉ាល់​ដឹង​ប្រេង​ចំនួន ២​គ្រឿង​ដែល​មួយគ្រឿង​ជា​របស់​ក្រុមហ៊ុន​ជប៉ុន Kokuka Courageous និង​មួយទៀត​របស់​ក្រុមហ៊ុន​ណូ​វេរ​។​

​ទាំង​អ៊ីរ៉ង់ និង​អា​មេ​រិច​បញ្ជាក់ថា ពួកគេ​ជា​អ្នក​ជួយ​ជន្លៀស​មនុស្ស​នៅលើ​កប៉ាល់​នោះ​ចេញ​ ៕​

ប្រែសម្រួលដោយ ៖ សុភ័ក្រ

ប្រភព៖ CNN

spot_img
×