Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលក​កម្តៅ សម្លាប់​មនុស្ស ៣៦​នាក់ ​នៅ​ឥណ្ឌា​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៣៦​នាក់ ​បាន​ស្លាប់​ដោយសារតែ​អាកាសធាតុ​ក្តៅ​ខ្លាំងពេក​នៅក្នុង​​ប្រទេស​​ឥណ្ឌា​។ រដូវក្តៅ​ក្នុងប្រទេស​ឥណ្ឌា​ឆ្នាំនេះ អូសបន្លាយ​យូរ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​​អាជ្ញាធរ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌា​។​

​រលក​កម្តៅ​បានធ្វើ​ឲ្យ​មាន​អាកាសធាតុ​ក្តៅ និង​ឆាបឆួល​ក្នុង​រយៈពេល ៣០​ថ្ងៃ​ជាប់​គ្នា​ នៅ​ភាគ​ខាងជើង និង​ភាគ​កណ្តាល​នៃ​ប្រទេស​ឥណ្ឌា​។ អាកាសធាតុ​បាន​ឡើងដល់ ៤៨​អង្សា នៅ​ទីក្រុង New Delhi កាលពី​ថ្ងៃទី ១០ ខែមិថុនា​នេះ ដែល​វា​គឺជា​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់​កើតមាន​។​

​ចំណែក​នៅក្នុង​រដ្ឋ Churu វិញ អាកាសធាតុ​លើស ៥០​អង្សា នៅ​ថ្ងៃទី ១ ខែមិថុនា​នេះ​។​

​សូម​រម្លឹកថា កាលពី​រដូវក្តៅ ក្នុង​ឆ្នាំ ២០១៦ អា​ជ្ញ​ធរ​ឥណ្ឌា​បាន​បញ្ចេញ​វិធានការ​ជាច្រើន​ដើម្បី​សម្រាលកុំអោយ​មានការ​ប៉ះពាល់​ដោយសារ​បញ្ហា​រលក​កម្តៅ ដោយមាន​ការផ្តល់​ជម្រក​ដល់​អ្នក​គ្មាន​ផ្ទះសម្បែង កែសម្រួល​ម៉ោង​ធ្វើការ​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ដើម្បី​បញ្ជៀ​ស​បញ្ហា​កម្តៅ បង្កើត​កន្លែង​ស្តុក​ទឹក​សម្រាប់​ប្រជាជន​ផឹក និង​ធ្វើការ​លាប​ដំបូលផ្ទះ​ទៅជា​ព៌​ណស ដើម្បី​កាត់បន្ថយ​ការ​ស្រូប​កម្តៅ​។​

​ជា​លទ្ធផល ចំនួន​អ្នកស្លាប់​ដោយសារ​អាកាសធាតុ​ក្តៅ​ខ្លាំង​បាន​ថយចុះ​នៅក្នុង​ឆ្នាំ ២០១៦ ដែលមាន​អ្នកស្លាប់​ត្រឹមតែ ២៥០​ប៉ុណ្ណោះ​។ ក្នុង​ឆ្នាំ ២០១៥ មាន​មនុស្ស​រហូតដល់ ២.៤០០​នាក់​ស្លាប់ ដោយសារ​រលក​កម្តៅ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×