Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ គឺ​ពិតជា​បង្ហាញ​ពី​ស្មារតី នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការប្តេជ្ញាចិត្ត និង​មាន​សុច្ឆន្ទៈ​ខ្ពស់

spot_img

​សៀមរាប​ ៖ ​បើក​សិក្ខាសាលា ស្តីពី «​មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ​» ក្រោម​អធិបតីភាព​លោក​ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោកស្រី​យឹម ចំរើន រដ្ឋ​ម​លេខាធិការ​ក្រសួង​កិច្ចការនារី និង​លោក វី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​អ្នកពាក់ព័ន្ធ នៅ​ថ្ងៃ​សៅរ៍ ១៣​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣
​ត្រូវ​នឹង​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលាខេត្ត​រៀបចំ​ពិធី ។

អភិបាលខេត្ត​សៀមរាប បាន​បញ្ជាក់ថា សិក្ខាសាលា​នេះ​មាន​រយៈពេល​២​ថ្ងៃនេះ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥-១៦ ខែមិថុនា ឆ្នាំ​២០១៩ គឺ​ពិតជា​បង្ហាញ​ពី​ស្មារតី​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​ការប្តេជ្ញាចិត្ត និង​មាន​សុច្ឆន្ទៈ​ខ្ពស់ ក្នុងនាម​យើង​ជា​ខ្មែរ ក្នុងការ​រួមចំណែក​ក​សាង​មូលដ្ឋានគ្រឹះ​នៃ​មនុស្ស​ល្អ សម្រាប់​ជាតិ​យើង​ទាំងមូល​។​

​លោក ក៏បាន​បញ្ជាក់​ថែម​ផងដែរ​ថា សិក្ខាសាលា​ស្តីអំពី «​មូលដ្ឋាន​គ្រិះ​នៃ​មនុស្ស​ល្អ​» នា​ថ្ងៃនេះ គឺជា​ទិវា​ជួបជុំ​មូលធន​មនុស្ស​ខ្មែរ ដែល​បង្កើតឡើង​ដោយ​ខ្មែរ និង​ដើម្បី​ខ្មែរ ដែលជា​ជំហាន​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​បង្ហាញ ពី​ភាពរឹងមាំ និង​ភាពជា​ម្ចាស់ ការ របស់​ខ្មែរ​យើង ក្នុងការ​រួមគ្នា​កសាង​ធនធានមនុស្ស​ល្អ​នៅ កម្ពុជា យើង ឱ្យ​កាន់តែ​ល្អប្រសើរ និង​មាន​គុណធម៌ ខ្ពស់ ហើយនឹង​រួមគ្នា​ដឹកនាំ​កម្ពុជា ឆ្ពោះទៅរក​អារ្យ​ប្រទេស​សារជាថ្មី​។ សិក្ខាសាលា​ថ្ងៃនេះ គឺ​ពិតជា​បាន​ចូលរួម​ថែរក្សា សមិទ្ធផល​នានា របស់​រាជរដ្ឋាភិបាល ឱ្យ​កាន់តែ​រឹងមាំ គង់វង្ស និង​សុខដុមរមនា​នៅ​កម្ពុជា​។ ទាំងនេះ គឺ​វា​ស្របទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ដំណាក់កាល​ទី​៤ ដែលមាន​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​។

​លោក ក៏បាន​បន្តថា​ស្ថិតក្នុង​បរិបទ​សកល​ភា​វូ​នីយកម្ម នៃ​ការរីកចម្រើន​វិទ្យាសាស្ត្រ ប​ចេ្ច​ក​វិទ្យា និង​ការប្រកួតប្រជែង​សេដ្ឋកិច្ច​ចំណេះដឹង សេដ្ឋកិច្ច​ទិន្នន័យ ហើយនឹង​សេដ្ឋកិច្ច​មូលធន​មនុស្ស កម្ពុជា​យើង គឺ​ពិត​ជាមាន​ភាពចាំបាច់​ណាស់ ក្នុងការ​អភិវឌ្ឍ​ធន​ពលរដ្ឋ​ម្នាក់ៗ ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​ពិតប្រាកដ មាន​មូលដ្ឋាន​គ្រិះ​រឹងមាំ ដើម្បី​រួមគ្នា​កសាង​មូលដ្ឋានគ្រឹះ​ប្រទេសជាតិ​យើង ឱ្យ​កាន់​តែមាន​ភាពរឹងមាំ រីកចម្រើន​រុង រឿង​នាពេល​អនាគត​៕​ ដោយ​៖​កូ​ឡាប​

spot_img
×