Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហុងកុង​សម្រេច​ពន្យា​ពេល​អនុម័ត​សេចក្តីស្នើច្បាប់​ធ្វើ​បត្យាប័ន​ដ៏​ចម្រូងចម្រាស់ ក្រោយ​ផ្ទុះ​បាតុកម្ម​ច្រើន​ថ្ងៃ​

spot_img

​រដ្ឋាភិបាល​ហុងកុង​បានកំណត់​ពន្យា​ពេល​លើ​គម្រោង​អនុម័ត​សេចក្តីស្នើច្បាប់​ដ៏​ចម្រូងចម្រាស់ ដែល​អនុញ្ញាតឲ្យ​មាន​ការធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅកាន់​ប្រទេស​ចិន​បាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​នៅ​ហុងកុង​។​

​ប្រធាន​នាយក​ប្រតិបត្តិ​ហុងកុង អ្នកស្រី Carrie Lam ដំបូង​ឡើយ​បាន​បដិសេធ​បោះបង់​សេចក្តីស្នើច្បាប់​នោះ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ជំនួយការ​របស់​អ្នកស្រី​ជាច្រើន​បាន​ជំរុញ​អ្នកស្រី​ឲ្យ​ព្យួរ​វា​ជា​បណ្តោះអាសន្ន​សិន។​

​ប្រជាជន​រាប់ពាន់នាក់​បានធ្វើការ​តវ៉ា​ប្រឆាំងនឹង​សេចក្តីព្រាងច្បាប់​នោះ ហើយ​ក្រុម​តវ៉ា​មាន​គម្រោង​ជួបជុំ​បន្ថែមទៀត​នៅ​ថ្ងៃអាទិត្យ​ស្អេក​នេះ​។​

​អ្នកស្រី Carrie Lam ត្រូវគេ​រំពឹងថា​នឹងធ្វើ​ស​ន្និសិទ​កាសែត​នៅ​ល្ងាច​ថ្ងៃ​សៅ​រិ៍​នេះ​។​

​សូមបញ្ជាក់ថា ទីក្រុង​ហុងកុង​គឺជា​អតីត​ទឹកដី​អាណានិគម​ន៍​របស់​អង់គ្លេស ប៉ុន្តែ​វា​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​ប្រទេស​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧ ក្រោម​កិច្ចព្រមព្រៀង “​ប្រទេសមួយ ប្រព័ន្ធ​ដឹកនាំ​ពីរ​” ដែល​វា​ជាការ​ធានា​ស្វ័យ​យ័​ត​ភាព​របស់​ហុងកុង​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×