Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះ​អគារ​ស្នាក់នៅ​កម្ពស់ ៥​ជាន់ នៅ​ញូវយ៉ក សម្លាប់​មនុស្ស ១២​នាក់​

spot_img

​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ១២​នាក់​បាន​ស្លាប់​ក្នុង​ភ្លើង បន្ទាប់​ពី​អគ្គិភ័យ​បាន​ឆាបឆេះ​អគារ​ស្នាក់នៅ​មួយ​កន្លែង​កំពស់ ៥​ជាន់ ស្ថិតក្នុង​តំបន់ Bronx borough ទីក្រុង​ញូវយ៉ក​។​

​អភិបាល​ទីក្រុង​ញូវយ៉ក លោក Bill de Blasio បាន​និយាយថា កុមារ​អាយុ ១​ឆ្នាំ​ក៏​បាន​ស្លាប់​នៅក្នុង​ហេតុការណ៍​នោះ​ផងដែរ ចំណែក​មនុស្ស ៤​នាក់​បាន​រងរបួស​ធ្ងន់ធ្ងរ​។​

​គាត់​និយាយ​ថា នេះ​គឺជា​អគ្គិភ័យ​ដ៏​គ្រោះថ្នាក់​ខ្លាំង​បំផុត​នៅក្នុង​ទីក្រុង​ក្នុង​រយៈពេល ២៥​ឆ្នាំ​ចុងក្រោយ​។ គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​នៃ​អគ្គិភ័យ​នោះ​នៅឡើយ​ទេ​។​

​អ្នក​ពន្លត់​អគ្គិភ័យ​ជាង ១៦០​នាក់ បាន​ធ្វើ​ប្រតិបត្តិការ​ពន្លត់​វា​។​

​មន្ត្រី​ពន្លត់​អគ្គិភ័យ​បានបញ្ជាក់​ថា ឧបករណ៏​អគ្គិភ័​យបាន​បន្លឺសម្លេង​នៅ​អាគារ​នៅ​ម៉ោង ៧​នាទី​យប់ (​ម៉ោង​នៅ​កន្លែងកើតហេតុ ដែល​ត្រូវ​នឹង​ម៉ោង ៧​ព្រឹក ម៉ោង​នៅ​ភ្នំពេញ​)​។​

​អាគារ​ស្នាក់នៅ​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ មាន​បន្ទប់​ច្រើនជាង ២០ និង​ត្រូវបាន​សាងសង់​ជាង ១០០​ឆ្នាំ​មកហើយ​៕ សុភ័ក្ត្រ​

spot_img
×