Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ដោត​សំខាន់​លើ​ទីក្រុង​ភ្នំពេញ អនាគត​ជោគជ័យ​រួមគ្នា , កម្មវិធី​សម្ពោធ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា បានបញ្ចប់​ជា​ស្ថាពរ​

spot_img

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​15 ខែមិថុនា កម្មវិធី​សម្ពោធ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា អមដោយ​វេទិកា​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា ក្រោម​ប្រធានបទ “​អនាគត​រួមគ្នា​នៅ​ភ្នំពេញ​” បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម នៅ​អាគារ​ផ្នែក​លក់​របស់​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា​។ ដោយមាន​ការអញ្ជើញ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​សំណាក់​នាយក​គ្រប់គ្រង​ពាក់ព័ន្ធ​នៃ​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ដៃគូ​សហការ​ផ្នែក​យុទ្ធសាស្ត្រ​នៃ​សម្ព័ន្ធ​ពាណិជ្ជករ ម្ចាស់​អាជីវកម្ម​គ្រប់​វិស័យ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​អ្នកសារព័ត៌មាន​។​

​វេទិកា​ខាងលើនេះ បានធ្វើការ​ពិភាក្សា​ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន នៃ​សេដ្ឋកិច្ចកម្ពុជា និង​​ទំនោរ​សក្ដានុពល​នៃ​វឌ្ឍនភាព​នា​ថ្ងៃ​អនាគត​។ ភ្ញៀវកិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ទាំងអស់ បាន​ជួបជុំ​សន្ទនា​គ្នា​យ៉ាង​រំជួល ញ៉ាំងឱ្យ​វេទិកា​ពិភាក្សា​នេះ ដំណើរការ​ទៅ​យ៉ាង​រលូន​ក្រៃលែង​។ លើសពីនោះ​ទៅទៀត ម្ចាស់​អាជីវកម្ម​រាប់រ​យ​នាក់​បានធ្វើ​ការចុះ​កុងត្រា​ចូល​ជា​សមាជិក​របស់​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ​កម្ពុជា នៅនឹងកន្លែង​កម្មវិធី​ផ្ទាល់​តែម្ដង​។​

​បន្ទាប់ពី​ការសម្ដែង​របាំ​ជូនពរ​បើក​កម្មវិធី​រួចមក លោក វ៉ាង ជី​ហាវ អគ្គនាយក​នៃ​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​ឡើង​ថ្លែង​សុន្ទរកថា ដោយបាន​សម្ដែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ភ្ញៀវកិត្តិយស​ទាំងឡាយ ដែល​បានផ្ដល់​កិត្តិយស​អញ្ជើញ ចូលរួម​ក្នុង​កម្មវិធី​នេះ ហើយ​បានធ្វើ​ការណែនាំ ជា​សង្ខេប​អំពី​គម្រោង​សំខាន់ៗ​ទាំងពីរ​របស់ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា គឺ​គម្រោង​បុរី អ & អេ​ហ្វ និង គម្រោង អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ​។​

​លោក​អគ្គនាយក វ៉ាង បាន​មានប្រសាសន៍ថា ឆ្នាំ 2019 គឺជា​ឆ្នាំ​ទី​2 ហើយ​ដែល ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​ចាក់ឫស​នៅ លើ​ទីផ្សារ​កម្ពុជា​។ គម្រោង​បុរី អ & អេ​ហ្វ និង គម្រោង ​អ & អេ​ហ្វ ហ័​រ​ហ្វ៊ូ មិន​ត្រឹមតែ​ជា​សមិទ្ធផល​ដំបូង​របស់ ក្រុមហ៊ុន អ & អេ​ហ្វ គ្រុប នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ប៉ុណ្ណោះ​នោះទេ តែ​ក៏​ជា​គម្រោង​ដែលមាន​ស្ដង់ដារ​ខ្ពស់ អមដោយ​ក្របខ័ណ្ឌ​អភិវឌ្ឍន៍​ប្រទេស “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” (One Belt One Road) របស់​រាជរដ្ឋាភិបាល ដែល​ទទួលបាន​ភាពជោគជ័យ យ៉ាង​ធំធេង​កន្លងមកនេះ​។​

​ទៀតសោត ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ “​កៀក​ស្និទ្ធ​នឹង​សរសៃ​ជីពចរ​នៃ​ទីក្រុង បង្កើត​នូវ​ជីវភាព​រស់នៅ​ដ៏​ស្រ​ស់បវរ​” ហើយក៏​មិន​បំភ្លេច​ដែរ ពី​បេសកកម្ម​ក្នុងការ​ក្លាយខ្លួន ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ ដែល​ឈានមុខ​គេ នៅលើ​ឆាក​អន្តរជាតិ​ផងដែរ​។ អាស្រ័យ​ហេតុនេះហើយ ទើប ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា បាន​សហការ​ជាមួយ នឹង​សភាពាណិជ្ជកម្ម​ចិន​-​កម្ពុជា ព្រមទាំង​សហគ្រាស មានឈ្មោះ​បោះ​សំឡេង​នានា ដែល​ប្រចាំ​នៅ​កម្ពុជា បង្កើតឡើង​នូវ​វេទិកា​សន្ទនា សម្រាប់​សម្ព័ន្ធ​ពាណិជ្ជករ​កម្ពុជា ដើម្បី​ផាសុកភាព​នាពេល​បច្ចុប្បន្ន និង​វឌ្ឍនភាព​នាពេល​អនាគត​របស់​ពាណិជ្ជករ​នៅ​កម្ពុជា ក្នុង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​។​

​នៅលើ​វេទិកា​ពិភាក្សា​ខាងលើនេះ អ្នកតំណាង​មកពី​គ្រប់​វិស័យ ក៏បាន​ចែករំលែក​បទពិសោធន៍​រៀងៗ​ខ្លួន អំពី​ការយល់ឃើញ និង​ទស្សនវិស័យ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ក្នុង​​រយៈពេល​មួយឆ្នាំ​កន្លងមកនេះ​។ នា​ខណៈ​ពេលនោះ ស្ថានភាព​នៃ​ការអភិវឌ្ឍ​អាជីវកម្ម នៅ​ប្រទេស​កម្ពុជា ទាំងមូល​ពុំទាន់​មាន​ភាពរឹងមាំ នៅឡើយ​ទេ ព្រមទាំង​មាន​កង្វះខាត​ជាច្រើន​​ទៀតផង​។ រីឯ​ទម្រង់​អាជីវកម្ម​បែប​ចាស់​បុរាណ​ទាំងនោះ ក៏​មិន​សក្ដិសម ទៅនឹង​ទំនោរ​អភិវឌ្ឍន៍ នា​ថ្ងៃ​អនាគត របស់​រាជធានី​ភ្នំពេញ​ដែរ​។ តើ​គួរ​មាន​ចំណាត់ការ​យ៉ាងណា ដើម្បី​កែសម្រួល​ស្ថានការណ៍​បច្ចុប្បន្ន និង​ត្រូវ​ធ្វើយ៉ាងណា ដើម្បី​ស្វែងរក​ឱកាស អភិវឌ្ឍន៍​ឱ្យ​កាន់តែច្រើន គឺជា​ចំណោទបញ្ហា ដែល​ពាណិជ្ជករ​ទាំងឡាយ ត្រូវ​រួមគ្នា​ដោះស្រាយ​ជាបន្ទាន់​។ ចំណែកឯ​ការបើក​ដំណើរការ សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា គឺ​ស្របទៅតាម​តម្រូវការ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា ហើយ​បង្កើត​នូវ​ប្រព័ន្ធ​អេកូ​សេដ្ឋកិច្ច​ដែល​អនុញ្ញាតឱ្យ​ពាណិជ្ជករ​រួមរស់ រួមសុខ រួម​ជោគជ័យ​ទាំងអស់គ្នា ដែល​អាចជួយ​ជំរុញ​វឌ្ឍន​ភាពជា​ពហុ​សម្ព័ន្ធ និង​ការលើកកម្ពស់​ជា​​អចិន្ត្រៃយ៍​។​

​បន្ទាប់ពី​ការបង្ហាញ​ទស្សនៈ អំពី​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា នាពេល​កន្លងទៅ​រួចមក នៅលើ​វេទិកា​សន្ទនា ក៏បាន​ពិភាក្សា​ផងដែរ ទៅលើ​ការអភិវឌ្ឍ​កម្ពុជា នាពេល​អនាគត ដោយនិយាយ​ពី​ស្ថានការណ៍​សេដ្ឋកិច្ច​ទូទៅ និង​ទស្សនវិស័យ​នៃ​អាជីវកម្ម​គោល ព្រមទាំង​ពន្យល់​ណែនាំ​ភ្ញៀវកិត្តិយស​បន្ថែម ស្ដីអំពី​សារសំខាន់ នៃ​ការអភិវឌ្ឍ​អនាគត​សេដ្ឋកិច្ច​ទីក្រុង​ភ្នំពេញ របស់​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា​។​

​ជាមួយនឹង​បណ្ដាញ​ខ្សែរយៈ​ដ៏​រឹងមាំ ជុំវិញ​ពិភពលោក​របស់ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា នាំឱ្យ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា មានលទ្ធភាព​ផ្គត់ផ្គង់​ចំនួន អតិថិជន​យ៉ាង​សន្ធឹកសន្ធាប់ និង​មាន​កម្រិត​ថេរ​ជានិច្ច បូករួម​ជាមួយ នឹង​គោលនយោបាយ​បញ្ចុះតម្លៃ​នានា និង​ការសិក្សា​ទៅលើ​សក្ដានុពល គ្រប់​ទស្សនវិស័យ របស់​ក្រុម​អតិថិជន ដែល​អាច​សម្រេចបាន​នូវ​លំហូរ​អតិថិជន និង​ការចែករំលែក​ព័ត៌មាន ឱកាស​ពាណិជ្ជកម្ម​នានា ឱ្យ​គ្នា​ទៅវិញទៅមក​បាន​។​

​ទន្ទឹមនឹងនេះ ជំនួយ​ពី​បណ្ដាញ​ម៉ាក​យីហោ​ដ៏​រឹងមាំ រួមជាមួយ​នឹង​ធនធាន ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រាកដជា​អាច ជួយ​ធ្វើការ​ផ្សព្វផ្សាយ ឱ្យ​ម្ចាស់​អាជីវកម្ម បាន​យ៉ាង​ពេញទំហឹង​។ ក្រៅ​​ពីនេះ ​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក៏​នឹង​គ្រោង​រៀបចំ​វេទិកា​ពិភាក្សា បញ្ហា​សេដ្ឋកិច្ច និង​ទីផ្សារ​ជាប្រចាំ ដើម្បី​ដឹកនាំ​ពាណិជ្ជករ​គ្រប់​អាជីវកម្ម ឱ្យធ្វើ​ការផ្ដោះប្ដូរ​ព័ត៌មាន គ្នា​ទៅវិញទៅមក ក្នុង​គោលបំណង ពង្រីក​បណ្ដាញ​ខ្សែរយៈ​កាន់តែច្រើន និង​ពង្រឹងកម្លាំង​ហិរញ្ញវត្ថុ​ទីក្រុង​ភ្នំពេញ ឱ្យ​កាន់តែខ្លាំង​។​

​ទន្ទឹមនឹង​ការកសាង​ជីវភាព​ដ៏​ស្រស់​បវរ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក៏​សង្ឃឹមថា នឹង​អាចបង្កើត​នូវ​គុណ​តម្លៃ​ដល់​វឌ្ឍនភាព នៃ​រាជធានី​ភ្នំពេញ​បាន​។ វា​ក៏​ជា​មោទនភាព​មួយ​ផងដែរ សម្រាប់​ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ដែលមាន​ឱកាស ចូលរួមចំណែក​ខិតខំ​ប្រឹងប្រែង អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ជាមួយនឹង​ពាណិជ្ជករ គ្រប់​វិស័យ​ប្រចាំ​នៅ​ទីរ​ក្រុងភ្នំពេញ ព្រមទាំង​ដៃគូ​សហការ​នានា រួមគ្នា​រីកចម្រើន​លូតលាស់ ទៅមុខ​ជានិច្ច​។​

​ភាពជោគជ័យ​នៃ​កម្មវិធី​សម្ពោធ​ដាក់​ដំណើរការ​សម្ព័ន្ធ​ពាណិជ្ជករ អ & អេ​ហ្វ កម្ពុជា លើក​នេះ ក៏​នាំឱ្យ​យើង​មើលឃើញ អំពី​អនាគត​ថ្មី នៃ​ការអភិវឌ្ឍ​ពាណិជ្ជកម្ម​នៅ​រាជធានី​ភ្នំពេញ​។ ចំណែកឯ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក៏​នឹង​បន្ត​រក្សា​ផ្នត់គំនិត​ដើម ក្នុងការ​បង្កើត​ឱកាស​ពាណិជ្ជកម្ម និង​កិច្ចសហប្រតិបត្តិការ ឱ្យបាន​កាន់តែច្រើន ដល់​ពាណិជ្ជករ​ទាំងឡាយ​។ យើង​ក៏​សូម​ស្វាគមន៍ ចំពោះ​ម្ចាស់​អាជីវកម្ម ដៃគូ​សហការ និង​វិនិយោគិន ដែលមាន​បំណង​ចូលរួម​ជា​សមាជិក នៅក្នុង​សម្ព័ន្ធ​ពាណិជ្ជករ​របស់​ពួកយើង ដើម្បី​ពួតដៃគ្នា​ជាមួយ ក្រុមហ៊ុន អ & អេ​ហ្វ កម្ពុជា ក្នុង​ការកសាង​អនាគត ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ ឱ្យមាន​ភាព​រីកចម្រើន​រុងរឿង​៕​ ដោយ​៖​កូ​ឡាប​

spot_img
×