Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិស្ស និស្សិត​ច្រើនជាង ៣៥០ នឹង​មក​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ខេត្តសៀមរាប​

spot_img

​ស្ថាប័ន IDP គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី អង់គ្លេស ណូ​វែ​ល​ហ្សេ​ឡង់ កាណាដា អាមេរិក និង​អៀរ​ឡង់ ជាមួយនឹង​បទពិសោធន៍​ច្រើនជាង ៥០​ឆ្នាំ​ក្នុង​វិស័យ​អប់រំ​អន្តរជាតិ​ទូទាំង​ពិភពលោក និង​មាន​វត្ត​មាននៅ​ប្រទេស​កម្ពុជា​ចំនួន ២៧ ឆ្នាំ​មកហើយ​។​

​ថ្ងៃទី ១៥ មិថុនា ២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ សៀមរាប កម្ម​វី​ធី​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច ដើម្បី​បើក​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស ត្រូវបាន​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​ច្រើនជាង ២០០ នាក់ និង​នៅ​ថ្ងៃទី ១៦ មិថុនា ២០១៩ កម្ម​វី​ធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​នឹង​ប្រព្រឹត្តទៅ​នៅ សណ្ឋាគារ សូ​ហ្វី​តែ​ល​អង្គរ សៀមរាប ចាប់ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ ជាមួយនឹង​វត្តមាន​សិស្ស និស្សិត​ចូលរួម​ជាង ៣៥០​នាក់​។​

រៀបចំឡើង​ដោយ ស្ថាប័ន IDP កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​ផ្តល់អោយ​នូវ​វេទិកា​ដ៏​ល្អ​បំផុត​សម្រាប់​សិស្ស និស្សិត​កម្ពុជា និង​អាណាព្យាបាល​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ប្រឹក្សា​របស់​ស្ថាប័ន IDP ដើម្បី​ទទួលបាន​ពត៌មាន​ពី​ការសិក្សា​ទៅកាន់​ប្រទេស​ទាំង ៦ ដែលមាន​ដូចជា អូស្ត្រាលី កាណាដា ណូ​វែ​ល​ហ្សេ​ឡង់ សហរដ្ឋអាមេរិក អង់គ្លេស និង​អៀរ​ឡង់​។ អ្នកជំនាញ​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​នឹង​អាច​ផ្តល់នូវ​ការប្រឹក្សា ក៏ដូចជា​ការណែនាំ​ពី​ជម្រើស​សិក្សា តម្លៃ​សិក្សា តម្លៃ​ក្នុង​ការចំណាយ​ប្រចាំថ្ងៃ និង​ដំណើរការ​ទិដ្ឋាការ​ទៅកាន់​ប្រទេស​ដែល​បាន​រៀបរាប់​ខាងលើ​។​

​ការអប់រំ​អន្តរជាតិ​ត្រូវបាន​ទទួលបាន​ការចាប់​អារម្មណ៍​ពី​សិស្ស និស្សិត​ដែលមាន​បំណង​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស​។ លោក​ស្រេង ម៉ៅ នាយក​ប្រចាំ​ប្រទេស​របស់​ស្ថាប័ន IDP កម្ពុជា​បាន​មានប្រសាសន៍ថា កំណើន​វិនិយោក​ជក​ដែល​ស្វែងរក​បេក្ខជន​ដែល​ទទួល​សញ្ញាប័ត្រ​ពី​ក្រៅប្រទេស និង​តម្រូវការ​នៅ​គុណភាព និង​បំ​ណិ​ន​ផ្សេងៗ ដែល​បេក្ខជន​ទទួលបាន​ពី​កំឡុងពេល​សិក្សា​នៅ​បរទេស​របស់​ពួកគេ​មានការ​កើនឡើង​។​

​ដោយឡែក អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​(ACE) ក៏​នឹងមាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​តៀម​ខ្លួន​រួចរាល់​ផ្តល់នូវ​ពត៌មាន​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​ក​ម្រឹត​ភាសា​អង់គ្លេស​ដែល​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ត្រូវការ​។ លើសពីនេះ អ្នកតំណាង​មកពី​មណ្ឌល​ប្រលង​តេស្ត​ភាសា​អង់គ្លេស IELTS ដែលជា​តេស្ត​មាន​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ក៏​នឹងមាន​វត្ត​មាននៅ​កម្មវិធី​នេះ​ដើម្បី​ផ្តល់នូវ​ពត៌មាន​អំពី​ការចុះឈ្មោះ និង​ការ​ត្រៀមប្រលង​ក៏ដូចជា​ផ្តល់នៅ​ការធ្វើ​តេស្ត​តាមរយៈ​កុំព្យូទ័រ (CDI) សាកល្បង​។​

«​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស នឹង​ផ្តល់​ជា​ជំនួយ​ដល់​សិស្ស និស្សិត​ដើម្បី​ស្វែងយល់​បន្ថែម​អំពី​ការសិក្សា​នៅ​បរទេស​តាមរយៈ​ការជួប​ផ្ទាល់​ជាមួយ​អ្នកជំនាញ​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​ដែល​អាចអោយ​ពួកគាត់​ងាយស្រួល​ក្នុងការ​សម្រេចចិត្ត​ទៅ​សិក្សា​នៅ​ប្រទេស​ដែល​សាក​សម​សម្រាប់​ពួកគេ និង​ទទួលបាន​ពត៌មាន​សម្រាប់​ដំណើរការ​នៃ​ការដាក់​ពាក្យ​សិក្សា​ទៀតផង​។​» លោក​ឈាង វ៉ាន់​តាក់ ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ទៅ​សិក្សា​នៅ​បរទេស ស្ថាប័ន IDP កម្ពុជា​។​

​ស្ថាប័ន IDP ត្រូវបាន​បង្កើតឡើង​ដោយ​សាកលវិទ្យាល័យ​អូស្ត្រាលី​ចំនួន ៣៨​សាកលវិទ្យាល័យ​ ៕ ដោយ ៖ កូឡាប

spot_img
×