Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​មានរឿង​មិនល្អ​កើតឡើង ។ ដោយ​សារភាព​ឆេវឆាវ​អ្នក​អាច​ទទួលលទ្ធផល​អាក្រក់​នាំ​ឲ្យ​បាត់បង់​ទាំង​កិត្តិយស​របស់ខ្លួន ។ ក្នុង​រឿង​មនោសញ្ចេតនា អ្នក​គួរ​រក្សា​ភាពទន់ភ្លន់ ភាព​រឹងរូស​កាន់តែ​បន្ថែម​ការបែកបាក់ ។ ប្តី​ប្រពន្ធ​មានទំនាស់​នឹង​គ្នា​ដោយសារតែ​រឿង​មិន​សម​ហេតុផល ។ ប៉ុន្តែ​ទោះបី​ស្មារតី​នឹងនរ អ្នក​ក៏​មិន​ឲ្យ​វា​ឥទ្ធិពល​ដល់​ការងារ ដោយនៅ​រក្សាបាន​ភាពភ្លឺស្វាង​ក្នុងការ​សម្រេចចិត្ត​អ្វីមួយ ។​

បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ត្នោត ទឹកក្រូច ។ ឆ្នាំ​អាណា​សា រកា , ម្សាញ់ ៕

​ឆ្នាំឆ្លូវ ៖ ថ្ងៃនេះ​ពុំមែន​ជា​ថ្ងៃ​ល្អ​របស់​អ្នក ការងារ​ជួប​ឧ​បគ្គ​ដោយសារ​មាន​ជន​មាន​ចេតនា​រារាំង​មិន​ឲ្យ​អ្នក​ឈានដល់​ជោគជ័យ ។ ភាព​ច្រណែនឈ្នានីស​បាន​បង្កើត​ជាស​ត្រូវ ដូច្នេះ​អ្នក​ត្រូវ​ភ្លឺស្វាង​ដើម្បី​ប្រឈម​នឹង​ល្បិចកល​របស់គេ ។ រឿង​មនោសញ្ចេតនា​ក៏​ពុំបាន​ប្រសើរ ។ គូស្នេហ៍​ទាំងឡាយ​ច្រើន​ខ្វែងគំនិត​គ្នា និង​ពុំមាន​ភាព​អត់ធ្មត់​ចំពោះ​គ្នា ។ អ្នក​នៅ​លីវ​ក៏​ពុំទាន់​រកឃើញ​មនុស្ស​សក្តិសម​នឹង​ខ្លួន ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៧ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង លឿង , ស្វាយ ។ ឆ្នាំ​អាណា​សា ថោះ , ចរ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​សមស្រប​សម្រាប់​អ្នក​បង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។ ចំណែក​អ្នកមាន​គូ​ហើយ​នោះ​កុំ​ភ្លេច​កម្តៅ​មនោសញ្ចេតនា​របស់ខ្លួន​ដោយ​ឥរិយាបថ​យកចិត្តទុកដាក់​ផ្អែមល្ហែម​ចំពោះ​គូស្នេហ៍ ។ ក្នុង​ការងារ​ត្រូវ​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន នេះ​ជា​ដំណាក់កាល​រំញោច ដោយ​គ្រាន់​តែមាន​កំហុស​បន្តិច​ក៏​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៤,៥ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ខ្មៅ , ទឹកក្រូច ។ ឆ្នាំ​អាណា​សា កុរ , មមែ ៕

​ឆ្នាំថោះ ៖ ថ្ងៃនេះ​យីអ៊ុន​ឡើង ។ ពិសេស​អ្នកលក់ដូរ ធ្វើ​ជំនួញ​បាន​កាក់កប​បំផុត ទទួលបាន​ប្រាក់ចំណេញ​ហួស​ពី​ការ​ស្មាន ។ ប៉ុន្តែ​អ្នក​ក៏ត្រូវ​ត្រៀម​ស្មារតី​សម្រាប់​ហេតុការណ៍​ចៃដន្យ​កើតឡើង ។ លុយកាក់​ត្រូវ​ចេះ​សន្សំទុក បង្ការ​មាន​បញ្ហា​ពេលណា​មួយ ។ អ្នក​ក៏​គួរ​យកចិត្តទុកដាក់​ដ​ល់​សុខភាព​ឲ្យ​បាន​ច្រើនជាង​ក្នុងថ្ងៃនេះ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,២ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ក្រហម , ខ្មៅ ។ ឆ្នាំ​អាណា​សា ចរ , មមែ ៕

​ឆ្នាំរោង ៖ រឿង​មនោសញ្ចេតនា​មិនបាន​ដូច​បំណង ។ មនោសញ្ចេតនា​បងប្អូន​ស្មានថា​ស្និទ្ធស្នាល តែ​ពេល​ត្រូវការ​បែរជា​មិន​ជួយ​គ្នា ។ តែ​សំណាងល្អ​ការងារ​នៅតែ​រលូន អំណោយផល​ល្អ ។ អ្នក​ត្រូវបាន​ថ្នាក់លើ​ប្រគល់​ភារកិច្ច​ថ្មីៗ​ដោយ​ភាពជឿជាក់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៧ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អាណា​សា ចរ , វក ៕

​ឆ្នាំម្សាញ់ ៖ ថ្ងៃនេះ​ជា​ថ្ងៃ​សំណាងល្អ​របស់​អ្នក ។ ដំបូង​គឺ​ដំណឹង​រីករាយ​អំពី​លុយកាក់ ពិសេស​ប្រភព​ចំណូល​ពី​ការងារ​សំខាន់​កំពុង​កើនឡើង​មិន​ឈប់ឈរ ដូច្នេះ​គួរ​ប្រមូលផ្តុំ​វិនិយោគ​ទៅក្នុង​វិស័យនេះ ។ រឿង​មនោសញ្ចេតនា​ក៏​ល្អប្រសើរ ។ ចំណង​ស្នេហ៍​កាន់តែ​ជ្រាលជ្រៅ​កក់ក្តៅ ទោះបី​មានការ​លំបាក​ចំពោះមុខ តែ​មិនអាច​រារាំង​អ្នក​ទាំង​២​មិន​ឲ្យ​នៅក្បែរ​គ្នា​បាន ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ៦,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ស , ប្រាក់ ។ ឆ្នាំ​អាណា​សា រកា , វក ៕

​ឆ្នាំមមី ៖ ការងារ​ជួប​ឧបសគ្គ ដោយសារ​មានទំនាស់​ជាមួយ​អ្នក​រួម​ការងារ ឬ​ថ្នាក់ក្រោម ។ អ្នក​គួរ​ប្រញាប់​ដោះស្រាយ​ទំនាស់ ការយល់ច្រឡំ​មុននេះ ។ បញ្ហា​លុយកាក់​ពុំមាន​អ្វី​គួរ​ឲ្យ​បារម្ភ ចំណូល​មាន​ចូល​សន្ធឹក​មិន​ចំពោះតែ​អ្នករកស៊ី​ប៉ុណ្ណោះ​ទេ អ្នកធ្វើការ​ស៊ីប្រាក់ខែ​ក៏មាន​បន្ថែម​ចំណូល​ពី​ខាងក្រៅ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៥,៨ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំ​អាណា​សា ខាល , ថោះ ៕

​ឆ្នាំមមែ ៖ ថ្ងៃនេះ​ការងារ​មិនល្អ សមិទ្ធផល​ដែល​ខំ​សន្សំ​តាំងពី​មុន​អាច​ត្រូវ​រលំរលាយ ។ ទោះបី​អ្នក​មិន​ធ្វើ​អ្វី​ក៏​ត្រូវគេ​រករឿង​បង្កទំនាស់ ។ រឿង​មនោសញ្ចេតនា​ជួប​ការលំបាក ។ អ្នក​នៅ​លីវ​រក​មិនបាន​មនុស្ស​ដែល​ចុះសម្រុង​នឹង​ខ្លួន អ្នកមាន​គូ​ហើយ​ទោះ​ងាយ​កើត​ទំនាស់ ខ្វែងគំនិត​គ្នា ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៦,៧ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ប្រាក់ , លឿង ។ ឆ្នាំ​អាណា​សា មមី , ថោះ ៕

​ឆ្នាំវក ៖ ការងារ​រីកចម្រើន​ល្អ សម្រេចបាន​ជោគជ័យ​ដូច​បំណង ។ ទោះ​ធ្វើ​អ្វី​ក៏មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​បែរជា​មាន​ភាព​រកាំរកូស​នឹង​គ្នា មូលហេតុ​ចម្បង​ក៏ដោយ​សារ​រវល់​នឹង​ការងារ​ខ្លាំងពេក​ធ្វើ​ឲ្យ​អ្នក​ទាំង​២ ឬក៏​សោះអង្គើយ​ដាក់គ្នា​មិន​យកចិត្ត​ទុ​កាក់​ដល់​សុភមង្គល​គូស្នេហ៍ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អាណា​សា រោង , រកា ៕

​ឆ្នាំរកា ៖ រឿង​មនោសញ្ចេតនា ហាក់​មាន​សញ្ញា​បែកបាក់ ។ អ្នកមាន​គ្រួសារ​ត្រូវ​កែសម្រួល​ឡើងវិញ​ទំនាក់ទំនង មិនគួរ​បង្កើត​ឱកាស​ឲ្យ​ខ្លួន​ញាប់​ញ័រ​ចំពោះ​អ្នកផ្សេង ដែល​ឥទ្ធិពល​ដល់​សុភមង្គល​គ្រួសារ ។ អ្នក​នៅ​លីវ​មិនត្រូវ​ឲ្យ​ខ្លួន​ក្លាយជា​ជន​ទី​៣​ជ្រៀត​ជ្រែកចូល​សុភមង្គល គ្រួសារ​របស់​អ្នកដទៃ ។ តែ​សំណាងល្អ ការងារ​នៅតែ​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​រាល់​ការលំបាក ឧបសគ្គ​ពីមុនៗ​ត្រូវបាន​ដោះស្រាយ​រួចរាល់ ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៨ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ទឹកក្រូច , ស ។ ឆ្នាំ​អាណា​សា រោង , ឆ្លូវ ៕

​ឆ្នាំចរ ៖ ថ្ងៃនេះ​អ្នក​សម្រេចបាន​សមិទ្ធផល​ច្រើន​ក្នុង​ការងារ​អាស្រ័យ​ដោយ​ការជួយ​គាំទ្រ​ពី​ផ្នែក​គ្រួសារ ។ ថ្ងៃនេះ​អ្នកទទួលបាន​សុទ្ធតែ​រឿង​សប្បាយ និង​សំណាងល្អ ។ ការងារ​មាន​សន្ទុះ​ឈានឡើង ត្រូវបាន​ថ្នាក់លើ​វាយតម្លៃ​ខ្ពស់ និង​ត្រៀម​ដំឡើង​តួនាទី​ឲ្យ​ឆាប់ៗ​នេះ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៥ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ត្នោត ស ។ ឆ្នាំ​អាណា​សា វក , ខាល ៕

​ឆ្នាំកុរ ៖ ថ្ងៃនេះ​អ្នក​ប្រឈម​នឹង​ការបាត់​របស់ លុយកាក់ ដូច្នេះ​ត្រូវ​ប្រយ័ត្នប្រយែង​ក្នុង​គ្រប់​ស្ថានការណ៍ ។ ការងារ​រកស៊ី​មិន​ងាយស្រួល ពិសេស​គឺ​ពេល​អ្នក​ពុំទាន់​កំណត់​បាន​នរណា​ជា​មនុស្ស​ល្អ អាក្រក់ ងាយ​បង្កើត​ឱកាស​ឲ្យ​គេ​បោកប្រាស់ ។ រឿង​មនោសញ្ចេតនា​មិនល្អ អ្នក​នៅ​លីវ​នៅតែ​ពុំទាន់​ឃើញ​ស្នេហា​ថ្មី អ្នកមាន​គូ​ងាយ​កើត​ទំនាស់​ឈ្លោះប្រកែក​គ្នា​ដោយសារតែ​រឿង​តូចតាច ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ខ្មៅ , ទឹកសមុទ្រ ។ ឆ្នាំ​អាណា​សា ឆ្លូវ , មមែ ៕​

spot_img
×