Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​និង​ស្រី​ស្នេហ៍ទៅ​តុលាការ ករណី​ឆបោក​លុយ​ជាង ១ ម៉ឺន​ដុល្លារ​ តាម​ហ្វេ​ស​ប៊ុ​ក​

spot_img

​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ១៦ ខែ​មិនា​ឆ្នាំ ២០១៩ បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ រួមជាមួយ​ស្រី​ស្នេហ៍ ជា​ជនជាតិខ្មែរ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី ឆបោក តាមរយៈ​ការទំនាក់ទំនង ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​

​ជនសង្ស័យ​ឈ្មោះ NWOSU MARTINS អាយុ​៣១​ឆ្នាំ ជនជាតិ​អាហ្វ្រិក​ខាងត្បូង និង ស្រី​ស្នេហ៍​ឈ្មោះ កាន ឡា​នី​ន ហៅ​ស្រីអូន អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ បាន​បង្កើត​អា​ខោ​ន ហ្វេ​ស​ប៊ុ​ក​ក្លែងបន្លំ ទំនាក់ទំនង​មក​ជនរងគ្រោះ​ឲ្យ​ទុកចិត្ត​និង​សន្យា ផ្ញើ​លុយ​មក​ជនរងគ្រោះ បន្ទាប់មក​ប្រើល្បិច​ឲ្យ​ជនរងគ្រោះ ចេញថ្លៃ​សេវា​និង​ពន្ធ​ផ្សេងៗ ដោយ​ផ្ញើ​តាម​វី​ង​ជា​បន្តបន្ទាប់​ចំនួន​០៣​លើក (​លើក​ទី​១​ចំនួន ៥៥០$, លើក​ទី​២​ចំនួន ៥,៣០០$ និង​លើក​ទី​៣​ចំនួន ៤,៧០០$ )​។ ដោយមាន​ការសង្ស័យ ជនរងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ដល់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​។ ក្រោយពេល​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ​នៃ​ការិយាល័យ បទល្មើស​ព្រហ្មទណ្ឌ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានទៅ​កំណត់​មុខសញ្ញា និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ជាក់ស្តែង នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ព្រមទាំង​បាន​ស្រាវជ្រាវ​ឃើញថា ជនសង្ស័យ​ខាងលើ គឺ​ធ្លាប់បាន​ប្រើល្បិច​បោកប្រាស់ ជនរងគ្រោះ​អស់​ជាច្រើន​រយ​នាក់​ផងដែរ​។​

​ជាមួយ​ករណី​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បាន​លើកឡើងថា គេ​អាច​បោក​យើង​បាន​នៅពេលណា​ដែល យើង​មានចិត្ត លោភលន់​ក្នុង​ខ្លួន ដូច្នេះ​លោក​សូម​យក​មេរៀន​នេះ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូមមេត្តា​មានការ​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់​។ កុំ​មានចិត្ត​លោភលន់ កុំ​ត្រេកត្រអាល​ជាមួយ​រង្វាន់​ឬ​អំណោយ​ដែល​គ្មាន​ប្រភព គ្មាន​ប្រ​វត្ត​ច្បាស់លាស់ និង​ត្រូវ​ចងចាំ​ថា​គ្មានអ្វី បានមក​ដោយ​ងាយស្រួល ដោយ​យើង​មិនបាន​ប្រឹងប្រែង ចំណាយ​កម្លាំង​ញើស​ឈាមរ​កវា​នោះទេ និង​សូម​ពិចារណា​ឲ្យ​បាន​ហ្មត់ចត់ មុន​ជឿ​ទៅលើ​អ្វីមួយ ជៀសវាង​ចាញ់បោក ចាញ់​ការ​លួងលោម​របស់ ជន​បោកប្រាស់​ទាំងឡាយ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×