Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ក្រុងភ្នំពេញ​ចាប់​ជនជាតិ​ចិន ៥ នាក់ ​ពីបទ​ឆបោក​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​

spot_img

​យោងតាម​បញ្ជា​របស់​ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កងកម្លាំង​នគរបាល បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ០៥​នាក់​ តាម​ដីការ​ចាប់ខ្លួន​(​និ​វេ​ត្ត​ក្រហម​) របស់​ប្រទេស​ចិន ពីបទ​ល្មើស​ឆបោក តាម​ប្រព​ន្ធ័​ទូរគមនាគមន៍​ជនជាតិ​ចិន​។​

​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានដឹងថា នៅ​ថ្ងៃទី ១៦​មិថុនា​២០១៩​វេលា​ម៉ោង​១៤ និង​១៥​នាទី អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បានធ្វើ​ការសហកា​ជាមួយ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពា​ណិ​ជ្ចក​ម្ម និង​មានការ​សម្រប​ស្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះ​រា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ០៥​នាក់​តាម​ដីការ​ចាប់ខ្លួន​(​និ​វេ​ត្ត​ក្រហម​) របស់​ប្រទេស​ចិន ពីបទ​ល្មើស​ឆបោក​តាម​ប្រព​ន្ធ័​ទូរគមនាគមន៍​ជនជាតិ​ចិន នៅ​ចំណុច ក្នុង​សណ្ឋាគារ ស៊ឹង ចូ​វ ផ្លូវ​បេតុង ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ៖

១-GUO QIUFENG ភេទ​ស្រី កាន់​លិខិតឆ្លងដែន​លេខ EB3189650 ។​

២-SU LINGLING ភេទ​ស្រី កាន់​លិខិតឆ្លងដែន​លេខ EC8010427 ។​

៣-WANG XUETIMG ភេទ​ស្រី កាន់​លិខិតឆ្លងដែន​លេខ EB8466072 ។​

៤-KE CHENYANG ភេទ​ប្រុស កាន់​លិខិតឆ្លងដែន​លេខ EB0195028 ។​

៥-HUANG FEILONG ភេទ​ប្រុស កាន់​លិខិតឆ្លងដែន​លេខ E74194899 ។​

​បច្ចុប្បន្ន​ជនជាតិ​ចិន ចំនួន​០៥​នាក់ ត្រូវបាន​កម្លាំង នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពា​ណិ​ជ្ចក​ម្ម នាំយកទៅ​ធ្វើការ​សាកសួ​រ​បន្ថែម និង​អនុវត្តតាម​នីតិវិធី​៕​ ដោយ​៖​កូ​ឡាប​

spot_img
×