Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជន​មិន​ស្គាល់​អត្តសញ្ញាណយក​គ្រាប់​បេ​ ៤០ ​ថ្មីស្រឡាង កប់​ក្នុង​ដី​លាយ​ជាមួយ​រំសេវ ក្នុង​បំណង​ទុច្ចរិត ​ក្បែរ​សាលារៀន​មួយ​

spot_img

ឧ​ត្ត​រ​មានជ័យ​៖ ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​បេ​ ៤០ ចំនួន ៤ គ្រាប់ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ យកមក​បង្កៃ​ប្លុង​ចោល នៅក្បែរ​សាលារៀន​មួយ ក្នុង​បំណង​ទុច្ចរិត​។ នគរបាល​បាន​និយាយថា គ្រាប់​នេះ​នៅ​ថ្មីស្រឡាង ដែល​ផលិត​នៅ​ប្រទេស​សូ​វៀត ដែល​ជន​មិន​ស្គាល់មុខ ទើបតែ​យកមក​កប់​ក្នុង​ដី​លាយ​ជាមួយ​រំ​សេវនា​ថ្មីៗ​នេះ​តែប៉ុណ្ណោះ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ វេលា​ម៉ោង​ ១​និង​៥០នាទី ប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​បេ​៤០ នៅ​ខាងក្រោយ​សាលា​អនុ​វិឡា​ល​យ័​រួត​ចំប៉ី ហ៊ុន សែន ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​បន្ទាប់មក​កម្លាំង​ជំនាញ បាន​ចុះ​ដល់​កន្លែងកើតហេតុ ពិនិត្យឃើញថា ពិត​ជាមាន​គ្រាប់​ខាងលើ​ពិតមែន ដែលជា​ប្រភេទ​គ្រាប់​ B40 ផលិត​នៅ​ប្រទេស​សូ​វៀត ចំនួន​ ៤​គ្រាប់ បាន​យកទៅ​កប់​ក្នុង​រណ្តៅ នឹង​ចាក់​រំ​សែ​វ មាន​បី​កន្លែង​ខុសគ្នា ដោយ​ឃ្លាត​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ​មាន​ចំងាយ​១០​ម៉ែត្រ និង​គ្រាប់​ DK ចំនួន​1​គ្រាប់ ចំងាយ​ ១០០ ​ម៉ែត្រ ពី​គ្រាប់ B40 បន្ទាប់មក​កម្លាំង​ជំនាញ​ការពារ​កន្លែងកើតហេតុ នឹង​បាន​ទាក់ទង​ទៅ​កម្លាំង​ស៊ីម៉ាក់ ដើម្បី​មក​ទទួល​យកទៅ​កម្ទេចចោល​៕​ ដោយ​៖​កូ​ឡាប​

spot_img
×