Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្តសៀមរាប បង្ក្រាប​ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត របស់​ជនជាតិ​ចិន​

spot_img

​សៀមរាប​៖ ទីតាំង​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត ចំនួន​០២​កន្លែង​នៅ​កណ្តាល​ក្រុង​សៀមរាប ត្រូវបាន​កម្លាំង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​បង្ក្រាប ក្រោម​ការដឹកនាំ​ម និង​សម្របសម្រួល​និតិ​វិធី ដោយ​លោក សំរិទ្ធ សុខុម ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ចុះបង្ក្រាប កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​និង​ករណីនេះ​ចំនួន​១៤​នាក់ ស្រី​០១​។​

​តាម​ការ​អោយដឹងពី​មន្ត្រីនគរបាល​ជំនាញ​បានអោយដឹងថា​៖ ទីតាំង​បើក​ភ្នាល់​ល្បែងស៊ីសង​ខុសច្បាប់​តាម​ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត នៅក្នុង​ទីតាំង​ប៊ូ​ទិច THE ONE GARDENING ស្ថិតនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ក្នុងនោះ​កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន ៧​នាក់ (​ប្រុស​) ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង រួមទាំង​វត្ថុ​តាំង​មួយចំនួន រួមមាន​៖ កំ​ព្យួ​ទ័​រ​យួ​រដែ​ចំនួន​០៨​គ្រឿង ទូរស័ព្ទដៃ​ចំនួន ១៥​គ្រឿង និង​សំភា​រះ​មួយចំនួនទៀត និង​បញ្ជូនមក​សាកសួរ​នៅ​ការិយាល័យ​សើ​ុ​ប​អង្កេត និង​អនុវត្ត​និតិ​វិធី នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តសៀមរាប​។​

ក្រោយពី​ការសាកសួរ​ជនសង្ស័យ​ទាំង ០៧​នាក់​រួចមក សមត្ថកិច្ច​នគរបាល បាន​បន្ត​នីតិវិធី​ចុះទៅ​ចំណុច​ខុន​ដូរ ក្នុង​បុរី​ភើ​ហ្វិ​ក ស្ថិតនៅ​ភូមិ​គ្រោះ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បាន​នាំ​ម​ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​និង​ករណីនេះ​ចំនួន​០៧​នាក់ ស្រី​០១ បន្ថែមទៀត (​ចិន​០៦​នាក់ ខ្មែរ​០១​នាក់​ស្រី​) សរុប​១៤​នាក់ ស្រី​០១​នាក់​។​
​ប​ច្ច​ប្បន្ន​ជនសង្ស័យ​ទាំង​១៤​នាក់ ត្រូវបាន​លោក​ព្រះរាជអាជ្ញា​សម្រេច​អោយ​ឃាត់ខ្លួន​ប​ណ្តេះ​អាសន្ន នៅ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ៕​ ដោយ​៖​កូ​ឡាប​

spot_img
×