Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តកំពត ស្នើ​ឲ្យ​លោក​រិទ្ធី អ្នកសារព័ត៌មាន​ហង្ស​មាស​ដ៏​ល្បីល្បាញ បើកភ្នែក​មើល កុំ​បិទ​ភ្នែក​មើល ករណី​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ចំណុច​ស្ពាន​ថ្មី​ក្នុង​ក្រុង​កំពត​

spot_img

​ក្រុង​កំពត​៖ សមត្ថកិច្ច​ខេត្តកំពត​ប្រាប់ថា នៅវេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​ធុន​ធំ​មួយគ្រឿង បុក​ប៉ះ​ជាមួយ​ម៉ូតូ​មួយគ្រឿង នៅ​ចំណុច​ស្ពាន​ថ្មី​ក្នុង​ក្រុង​កំពត បណ្តាល​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​រងរបួស​ធ្ងន់​ត្រង់​ជើង​ខាងឆ្វេង​។ ករណីនេះ​ក៏បាន​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ខ្លាំង​ផងដែរ​។ ទោះជា​យ៉ាងនេះ​ក្តី បើតាម​លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្តកំពត​ឲ្យ​ដឹងថា រហូតមកដល់​រសៀល​ថ្ងៃ​ដដែល សមត្ថកិច្ច​បាន​ដោះស្រាយ​សម្រួល​ចរាចរណ៍ បានជា​បណ្តើរៗ​វិញ​ហើយ ក្រោយ​ស្ទូច​យក​រថយន្ត​ធំ​ដែល​បុក​ប៉ះ​ជាមួយ​ម៉ូតូ​នោះ​ទាំង​មេឃ​ភ្លៀង​រួចរាល់​។​

​ករណី​នេះដែរ លោក​មាស រី​ទ្ធ អ្នក​និយាយ​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​កថា ជាប់​ចរាចរ​នៅ​ស្ពាន​ខេត្តកំពត​ជាង​៣​ម៉ោង​ហើយ​ទៅ​មិន​រួច​ទេ មូលហេតុ​ឡាន​សំរាម​បុក​ម៉ូតូ​នៅលើ​ស្ពាន វិធានការ​បូលីស​ខ្សោយ លោកស្នងការ​ខេត្តកំពត​មិនមាន​មុខ​ជួយ​សម្រួល​ដល់​មហាជន​រាប់ម៉ឺន​នាក់​ ដែល​កំពុង​សុំ​ឲ្យ​លោក​ជួយ​ទេ ។ ​ឥឡូវ​មេឃ​កំពុង​ភ្លៀង​ទៀត​ឡាន​សំរាម​ដែល​គ្រោះថ្នាក់​តាំងពី​ម៉ោង​9​ នៅលើ​ស្ពាន​ដដែល ​។​

​ជាការ​ឆ្លើយតប​វិញ លោក​ឧ​ត្ត​ម​សេនី​យ៌​ទោ​ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ធ​ស្នងការ​នគរបាល​ខេត្តកំពត បាន​បញ្ជាក់ថា
​លោក​សូម​ជម្រាប​ដល់ លោក​រិទ្ធី អ្នកសារព័ត៌មាន​ហង្ស​មាស​ដ៏​ល្បីល្បាញ ខ្ញុំ​មិនមាន​ពាក្យ​អ្វី​ដើម្បី​បកស្រាយ​ជូន​លោក​ទេ ក៏ប៉ុន្តែ​គ្រាន់តែ​សុំអោយ​លោក​បើកភ្នែក​មើល កុំ​បិទ​ភ្នែក​មើល ។ ករណី​រវាង​ឡានធំ​នេះ​បាន​បុក​ម៉ូតូ​ជនរងគ្រោះ​រងរបួស​ធ្ងន់ ប្រហែលជា​ត្រូវ​កាត់​ជើង​ចោល ទី​ពីរ​ឡាន​នេះ​គឺ​ឡានធំ​ហើយ​មិនអាច​បើក​យកចេញ​ឬក៏​អូស​យកចេញ​បាន​នោះទេ ! យើង​ត្រូវ​រក​ឡានធំ​ដើម្បី​ស្ទូច​យក​ឡាន​នេះ​ចេញ ! គ្រោះថ្នាក់​នេះ​គឺ​នៅលើ​ស្ពាន យើងខ្ញុំ​ធ្វើការ​ហាលភ្លៀង​ហាលថ្ងៃ បាយ​ក៏​មិនទាន់បាន​ហូប​ដែរ ក៏​ព្រោះ​ត្រូវ​ដោះស្រាយ​ការងារ​នេះ ឲ្យ​ប្រសើរ​ឡើងវិញ​។ ក្នុងនាម​លោក​ជា​អ្នកសារព័ត៌មាន​ដ៏​មាន​ប្រជាប្រិយ​មួយរូប តែ​លោក​បែរជា​បិទ​ភ្នែក ហើ​យទិតៀន​ដល់​សមត្ថកិច្ច​ខ្ញុំ​ដែរ​កំពុង​ខិតខំ​សម្រួល​ចរាចរ​ជូន​បងប្អូន​ទៅវិញ​។ សមត្ថកិច្ច​បាន​ទៅដល់​គោលដៅ​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​ពេទ្យ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×