Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​បញ្ចប់​បរិញ្ញាបត្រ នៅ​ប្រទេសក្រៅ​ម្នាក់​ធ្វើអត្តឃាត​ចងក ​ព្រោះ​ស្នេហា​ខ្វែងគំនិត​គ្នា ពេល​ឡាយ​វីដេអូ​សាសង​ជាមួយ​ស្រី​ស្នេហ៍​

spot_img

(​ភ្នំពេញ​)៖ ពួកគេ​ទាំង​២​នាក់ គឺ​ជនរងគ្រោះ​និង​ស្រី​ស្នេហ៍​បាន​លេង​ឆាត ដោយ​ប្រើ​វីដេអូ​ខ​ល​ជាមួយគ្នា ដោយ​ភ្លើង​ប្រចណ្ឌ កើតជា​រឿង​ជម្លោះ​គ្នា​តាម​ទូរស័ព្ទ យុវជន​នេះ បាន​ប្រាប់​ទៅ​សង្សារ ខ្លួន​ថា នឹង​ចងក​សម្លាប់ខ្លួន​។ ហេតុការណ៍​នេះ​បាន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ទៀបភ្លឺ​ព្រឹក ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​បន្ទប់​ផ្ទះ​លេខ​៤០៨ ផ្លូវលំ ក្រុម​៥ ក្នុងភូមិ​ព្រៃ​ព្រីង​ជើង សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រុមគ្រួសារ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ម៉ម ភក្ត្រា អាយុ​២៤​ឆ្នាំ ជា​និស្សិត​បញ្ចប់​បរិញ្ញាបត្រ នៅ​ប្រទេសក្រៅ រស់នៅ​ផ្ទះកើតហេតុ ។ និស្សិត​រងគ្រោះ បាន​ស្រឡាញ់គ្នា​ជាមួយ​នារី​ម្នាក់​ឈ្មោះ ជ័យ សុខ​ស្រីនាថ អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​

​អស់​រយ​:​ពេល​៦​ខែ​មកហើយ ក្រោយពី​ពួកគេ​ទាំង​២​នាក់ ស្រឡាញ់គ្នា តែ​សម្ព័ន្ធភាព​ស្នេហ៍ ហាក់ដូចជា​មិន​ចុះសម្រុង​គ្នា ដោយសារ​ភាគី​ខាង​ប្រុស មានចិត្ត​មួយ​ប្រចណ្ឌ​ច្រើន ឈ្លោះ​គ្នា​ជា​ញឹកញាប់ រហូតមកដល់​យប់​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩​នេះ មុន​កើតហេតុ ពួកគេ​ទាំង​២​នាក់ លេង​ឆាត ដោយ​ប្រើ​វីដេអូ​ខ​ល​ជាមួយគ្នា ដោយសារ​អំណាច​នៃចិត្ត​ផ្ទុក​ពេញ​ទៅដោយ​ភ្លើង​ប្រចណ្ឌ កើតជា​រឿង​ជម្លោះ​គ្នា​តាម​ទូរស័ព្ទ យុវជន​នេះ បាន​ប្រាប់​ទៅ​សង្សារខ្លួន​ថា នឹង​ចងក​សម្លាប់ខ្លួន ហើយក៏​ស្ងាត់បាត់ បិទ​ទូរស័ព្ទ​ទៅ​។​

​ដោយ​មិន​អស់ចិត្ត​នាង​ជា​សង្សារ ទូរស័ព្ទ​មករក​និស្សិត​រងគ្រោះ ចូល​ហើយ​តែ​មិន​លើក មិន​អស់ចិត្ត​សង្ស័យ ក្រោយពី​ឮថា ចង​.​ក​សម្លាប់ខ្លួន​ហើយ នាង​ក៏​ទូរស័ព្ទ​ទៅម្តាយ​របស់​យុវជន​វិញ ខណ​:​ដែល​កំពុង​លង់លក់ ក្នុង​ដំណេក​នៅ​បន្ទប់​ផ្សេងគ្នា ប្រាប់​ដំណើររឿង ទើប​ម្តាយ​ស្ទុះ​ងើប​ទៅ​មើលកូនប្រុស​ដែល​នៅក្នុង​បន្ទប់​ម្នាក់ឯង គ្រាន់តែ​បើកទ្វារ ពុទ្ធោ កូនប្រុស​ជាទី​ស្រឡាញ់ ដាច់ចិត្ត​ធ្វើបែបនេះ ដោយ​យក​ខ្សែ​មក​ចង​.​ក​ភ្ជាប់នឹង​ប្រហោង​ឥដ្ឋ​ខ្យល់​ស្លាប់​បាត់ទៅហើយ ទើប​ផ្អើលឆោឡោ​ទាំង​ក្រុមគ្រួសារ នាំគ្នា​កាត់​ខ្សែចំណង​ទម្លាក់​ដាក់ចុះ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច អាជ្ញាធរ​ចុះទៅ​ពិនិត្យមើល​ជាក់ស្តែង ។​

​និស្សិត​រូបនោះ​ប្រចណ្ឌ​ច្រើន ចោទប្រកាន់ថា នាង​បែកចិត្ត ទៅ​មាន​អ្នកផ្សេង ទើប​ឈានដល់​វិ​ប្ប​ដិ​សារី ដក់​ជាប់​ក្នុង​ចិត្ត ទោះជា​ព្យាយាមបញ្ចុះបញ្ចូល ប្រាប់​ហេតុផល​យ៉ាងណាក្តី តែ​នៅ​មិន​ជឿ រហូតដល់​យប់​មុន​កើតហេតុ ខឹង​នាង​ខ្លាំងពេក តាម​ទូរស័ព្ទហើយ​ប្រាប់ថា ចងក​សម្លាប់ខ្លួន​ហើយ រួច​ក៏​បិទ​ទូរស័ព្ទ​ទៅ​ ។ ពេលនោះ​នាងទូរស័ព្ទ​ចូល​ហើយ​តែ​មិន​លើក ទើប​ទូរស័ព្ទ​ទៅប្រាប់​ម្តាយ​របស់​យុវជន​រូបនេះ ឲ្យ​ទៅ​ជួយ​មើល​ក្នុង​បន្ទប់ ទើប​ឃើញជាក់ស្តែង បង្ក​ឲ្យ​ភ្ញាក់ផ្អើល​តែម្តង ។​

​ជុំវិញ​ការធ្វើអត្តឃាត របស់​និស្សិត​ខាងលើ ធ្វើ​ឲ្យ​ក្រុមគ្រួសារ រន្ធត់​ស្លុតចិត្ត ខំ​ជំរុញបណ្តុះបណ្តាលឲ្យ​បាន​រៀនសូត្រ ក្នុងប្រទេស រហូតដល់​ក្រៅប្រទេសប៉ុណ្ណឹង​ហើយ មិនគួរណា​គិត​ខ្លី​យ៉ាងនេះ​ទៅវិញ ព្រោះតែ​រឿង​ស្នេហា​ជាមួយ​ស្រី​ម្នាក់​ទៅវិញ ម្តាយ​ស្រែក​ទ្រហោយំ ឱប​សព​កូនប្រុស ទាំង​ក្តី​មិន​អស់ចិត្ត​។ សមត្ថកិច្ចជំនាញ គ្រូពេទ្យ ឃើញថា ពិតជា​ស្លាប់​ខ្លួន ដោយ​ធ្វើអត្តឃាត​ចងក​ខ្លួនឯង​ពិតប្រាកដ​មែន ៕​ ដោយ​៖​កូ​ឡាប​

spot_img
×