Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​បុក​គ្នា​តាម​ផ្លូវជាតិ​លេខ​៤ ខេត្ត​ព្រះសីហនុ ស្លាប់​២​របួសធ្ងន់​ម្នាក់ សមត្ថកិច្ច​អំពាវនាវ​ដល់​អ្នក​បើក​បរ​ត្រូវគោរព​ច្បាប់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ចរាច​រណ៍ ស្រុក​ព្រៃនប់ បានឱ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូបុក​ជាមួយ​ម៉ូតូ​ដូចគ្នា មួយ​ករណី​បាន​កើតឡើង បណ្តាលឱ្យ​មនុស្ស​ប្រុស​ស្រី​ពីរ​នាក់​ស្លាប់​នៅ​កន្លែងកើតហេតុ និង​បុរស​ម្នាក់​រងរបួស​ធ្ងន់​។​

​នគរបាល​ចរាចរណ៍ ឱ្យដឹង​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​នៅ​ម៉ោងជាង​៧​យប់​ ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតនៅ​ឃុំ​សំ​រុង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ គឺ​នៅ​លើ​ផ្លូវជាតិ​លេខ ៤ នៅ​ចន្លោះ​គីឡូម៉ែត្រ​លេខ ១៨១~១៨២​ ។​

​តាម​របាយការណ៍​ទទួល​បាន​ពី​នគរបាល​ចរាចរណ៍​ស្រុក​ព្រៃនប់ បានឱ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង រវាង​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ កំពត ១L ៥២០៦ ទិសដៅ​ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​ពេល​បាន​មកដល់​ចំណុចកើតហេតុ​ខាងលើ ម៉ូតូ​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា គ្មាន​ស្លាក​លេខ​ពណ៌​ខ្មៅ ក្នុង​ទិសដៅ​បញ្ច្រាស​ទិស​គ្នា បណ្តាល​ឱ្យ​៖ អ្នកបើកបរ ម៉ូតូ​ហុងដា ស្លាក​លេខ ១L ៥២០៦ ឈ្មោះ គឹម សារិន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ រស់នៅ ភូមិ​អង្គ​សុរ​ភី ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ឈ្មោះ គង់ ក្លូត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្អាវ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នកបើកបរ​ម៉ូតូ​ហុងដា​ គ្មាន​ស្លាក​លេខ រងរបួស​ធ្ងន់ បញ្ជូនទៅ​សង្គ្រោះ​បន្ទាន់ នៅ​មន្ទី​ពេទ្យ​ឯ​រាជធានី​ភ្នំពេញ និង​ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទ​ស្រី អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ផ្អាវ ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ អ្នករួមដំណើរ​ពីក្រោយ​ម៉ូតូ​ម៉ាក​ហុងដា គ្មាន​ស្លាក​លេខ បាន​ស្លាប់​នៅ​នឹង​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​ឱ្យដឹងថា បច្ចុប្បន្ន​វត្ថុតាង ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវបាន នគរបាល ស្រុក​ព្រៃនប់ បាន​នាំយក​ទៅ​រក្សាទុក នៅ​អធិការដ្ឋាន​ស្រុក​ព្រៃនប់ ដើម្បី​រក​ដំណោះស្រាយ​នៅពេល​ក្រោយ​។​

​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​ទាំងអស់​គ្នា ប្រយោជន៍​ដើម្បី​ឈាន​ទៅ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដងផ្លូវ ឱ្យ​ថយ​ចុះ​មក​ចំនួន​ទាប​៕ ដែន សីមា​

spot_img
×