Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ ផ្តន្ទាទោស ​ផែង វណ្ណៈ ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​តែ​ ២​ខែ​ ១៥​ថ្ងៃ , ថ្ងៃ ១៨ មិថុនា ផែង ​វណ្ណៈ មាន​សេរីភាព​

spot_img

​ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​សាលក្រម​សម្រេច​ផ្តន្ទាទោស​លោក ផែង វណ្ណៈ ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស តែ​២​ខែ​១៥​ថ្ងៃ ក្រៅពី​នោះ​ត្រូវ​ព្យួរ​ទោស និង​សងជំងឺចិត្ត​ទៅឲ្យ​អង្គភាព​ព័ត៌មាន Fresh News ចំនួន​២០០​រៀល និង​ពិន័យ​ប្រាក់​ចូល​រដ្ឋ​ចំនួន​៦​លាន​រៀល​។​

​តាម​ការប្រកាស​សាលក្រម​ជនជាប់ចោទ ផែង វណ្ណៈ នឹង​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​។​

​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​សវនាកា​រលើ​សំណុំរឿង​ជនជាប់ចោទ ផែង វណ្ណៈ ពាក់ព័ន្ធ​ករណី​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​បរិហាកេរ្តិ៍​ជា​សាធារណៈ ដោយ​នៅ​ក្នុង​សវនាការ​សាធារណៈ​នេះ​ជនជាប់ចោទ ផែង វណ្ណៈ បានប្រកាសថា ខ្លួន​ពិត​មាន​កំហុស​ក្នុង​ការជេរប្រមាថ​អង្គភាព​ព័ត៌មាន Fresh News និង​ត្រៀម​ធ្វើ​លិខិត​សុំ​ទោស​មក​កាន់​អង្គភាព​ព័ត៌មាន Fresh News​។​

​នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា កន្លង​ទៅ​លោក​មេធាវី គី តិច មេធាវី​ការពារ​សិទ្ធិ​និង​ជា​តំណាង​ឲ្យ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ស្នើសុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​លោក ផែង វណ្ណៈ ទៅតាម​ច្បាប់ ប៉ុន្តែ​មិន​ទាមទារ​សំណង​ជំងឺ​ចិត្ត ពី​ជនជាប់ចោទ​នោះទេ​។​

​លោក គី តិច បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ការ​បង្ហោះ​សារ និង​រូបភាព​ប្រៀបធៀប​របស់​ជនជាប់ចោទ ពិតជា​បាន​ធ្វើឲ្យប៉ះពាល់​ដល់​កិត្តិយស និង​ធ្វើឲ្យ​មាន​ការយល់ច្រឡំ លើ​សម្តេច​តេជោ​ប្រាកដមែន​។ ប៉ុន្តែ​ដោយសារ​ជនជាប់ចោទ​មាន​ការ​ភ្ញាក់រលឹក​ទទួលស្គាល់​កំហុស និង​សុំ​ទោស​ជា​សាធារណៈ​ចំពោះ​ទង្វើ​របស់​ខ្លួន ដូច្នេះ​សម្តេច​តេជោ មិន​បាន​ទាមទារ​សំណង​ពី​ជនជាប់ចោទ​នោះ​៕​ ដោយ​៖​កូឡាប​

spot_img
×