Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឥណ្ឌា​ដំឡើងពន្ធដាក់​អាមេរិច​វិញ ដើម្បី​ជា​ការ​សងសឹក​

spot_img

​ប្រទេស​ឥណ្ឌា​បានប្រកាសថា ចាប់ពី​ថ្ងៃ​អាទិត្យ​ទៅ ខ្លួន​នឹង​ធ្វើ​ការយកពន្ធ​លើ​ផលិតផល​នាំចូល​ពី​​អា​មេ​រិច​ចំនួន ២៨​មុខ រួម​មាន​គ្រាប់​អាល់​មុន និង​ផ្លែ​ប៉ោម​ជាដើម​។​

​ការកំណត់​យកពន្ធ​នោះ ដែល​អាច​មាន​រហូត​ដល់ ៧០​ភាគរយ ត្រូវបាន​ធ្វើឡើង​ដើម្បី​ជាការ​សងសឹក​ ​ដោយសារ​តែ​អា​មេ​រិច​បដិសេធ​មិនឲ្យផលិតផល​ឥណ្ឌា​ រួម​មាន​ ដែក និង​អាលុយមីញ៉ូម រួច​ពន្ធ​ ។​

​កាលពីដើម​ខែ​នេះ ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ បានប្រកាសថា អា​មេ​រិច​បាន​ដក​ឥណ្ឌា​ចេញ​​ពី​កិច្ចព្រមព្រៀង​អនុគ្រោះ​ពន្ធ​ ។​

​កាលពី​ខែ មិថុនា​ឆ្នាំ​មុន ឥណ្ឌា​បាន​ប្រកាសថា នឹង​យកពន្ធ​ចំនួន ១២០​ភាគរយ​ លើ​ផលិតផល​អា​មេ​រិច ប៉ុន្តែ​ដោយសារតែ​មាន​ការចរចា​រ​ពាណិជ្ជកម្ម ទើប​ឥណ្ឌា​បាន​ពន្យា​ពេល​ការអនុវត្ត​នោះ​។​

​នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ ក្រសួង​ហិរញ្ញវត្ថុ​ឥណ្ឌា​បាន​និយាយថា សេចក្តីសម្រេច​នោះ​ធ្វើឡើង​ដើម្បី​ជា​ផលប្រយោជន៍​សាធារណៈ​។​

​សូមបញ្ជាក់​ថា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អា​មេ​រិច និង​ឥណ្ឌា​មាន​ទំហំ​ទឹកប្រាក់ ១៤២​ ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ ២០១៨ ដែល​ពាណិជក្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ​មាន​ការកើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ ២០០១ ​មក​។ នេះ​បើ​តាម​តួលេខ​របស់​អា​មេ​រិច​។​

​ប៉ុន្តែ ទំនិញ​របស់​ឥណ្ឌា​ដែល​មាន​ទំហំ​ទឹកប្រាក់ ៥,៦​ពាន់​លាន​ដុល្លារ ​នឹង​ត្រូវ​រង​ការ​យក​ពន្ធ​ពី​អា​មេ​រិច ​។ ទំនិញ​ទាំងនោះ កាលពីមុន​គឺ​មាន​ការ​អនុគ្រោះ​ពន្ធ​ពី​អា​មេ​រិច​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×