Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ​ឃួង​ ស្រេង​ ស្នើឲ្យ​អាជ្ញាធរ​ខណ្ឌ​ដោះស្រាយ​បញ្ហា​ប្រឈម​នឹង​ផ្ដល់​សេវា​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ឲ្យមាន​តម្លាភាព​

spot_img

​ភ្នំពេញ ​៖ លោក ​ឃួង​ ស្រេង​ អភិបាល​រាជធានី​ភ្នំពេញ​ បានមានប្រសាសន៍​ថា ​រដ្ឋបាល​ខណ្ឌ​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​លើកកម្ពស់​ក្នុង​ការផ្ដល់​សេវា​ចាំបាច់​នានា​ដូចជា​សេវា​សុខាភិបាល​អប់រំ​សង្គមកិច្ច​និង​សេវា​សាធារណៈ​ដទៃ​ទៀត ​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​មាន​តម្លាភាព​និង​គណនេយ្យភាព ជា​ពិសេស​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​ដូច​ជា​សំណូមពរ​ សំណួរ ​សំណើ​ ចំពោះ​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។​

​លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែង​បែបនេះ​ ក្នុង​ពិធី​ប្រកាស​គោលការណ៍​តំណែង​ក្រុមប្រឹក្សា​ខណ្ឌ​ជ្រោយចង្វារ​ កាលពី​ព្រឹក​ថ្ងៃទី ១៧ ខែ​មិថុនា​ឆ្នាំ ២០១៩ នៅ​សាលាខណ្ឌ​ជ្រោយចង្វារ ​។​

​លោក​អភិបាល​រាជធានី​បាន​បន្ថែម​ទៀត​ថា ​រដ្ឋបាល​ខណ្ឌ​ត្រូវ​ខិតខំ​សម្របសម្រួល​និង​ពង្រឹង​ការផ្ដល់សេវា​តាម​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នៅ​ថ្នាក់​។​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ជូន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នៅ​កន្លែង​តែ​មួយ​ព្រមទាំង​ពិនិត្យ​តាមដាន​និង​គាំទ្រ​ដល់​ដំណើរការ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​និង​ការិយាល័យ​ប្រជាពលរដ្ឋ​នៅ​រដ្ឋបាល​ខណ្ឌ​ដើម្បី​ធានាថា​ការផ្ដល់​សេវា​រដ្ឋបាល​នេះ​ដំណើរការ​រាប់​ដោយ​តម្លាភាព​និង​គណនេយ្យភាព​ស្របតាម​គោលការណ៍​បែប​បទ​និង​នីតិវិធី​ដែល​បាន​កំណត់​។​ទន្ទឹម​នេះ​ត្រូវ​ខិតខំ​ជំរុញ​និង​សម្របសម្រួល​ជាមួយ​មន្ទីរ​អង្គភាព​និង​ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ដើម្បី​ពន្លឿន​ការផ្ទេរ​សេវា​នានា​ដែល​នៅ​សេសសល់​មក​ឱ្យ​ដល់​ហើយ​ច្រកចេញចូល​តែ​មួយ​នៅ​សាលាខណ្ឌ​រួម​ទាំង​ផ្ដល់​ការគាំទ្រ​ខាង​បច្ចេកទេស​ការកសាង​សមត្ថភាព​ដល់​ការផ្ដល់​សេវា​ទាំងនេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែមទៀត​។​

​លោក​ឃួង​ ស្រេង​ បាន​លើកឡើង​ទៀត​ថា​ ជាមួយ​គ្នា​ត្រូវ​បន្ត​ពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ផ្ដល់​សេវា​នៅ​ថ្នាក់ក្រោម​ជាតិ​ ជា​ពិសេស​ចៅសង្កាត់​ ជំទប់​ចៅសង្កាត់រង​ ស្មៀន​ មេភូមិ​ អនុប្រធាន​ភូមិ​ សមាជិក​ភូមិ​ ប៉ុស្តិ៍នគរបាល ​រដ្ឋបាល​ និង​កម្លាំង​សមត្ថកិច្ច​នានា​នៅ​មូលដ្ឋាន​ឱ្យ​ពង្រឹង​សមត្ថភាព​និង​ការទទួលខុសត្រូវ​ក្នុង​ការបំពេញ​ការងារ​ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ​ព្រមទាំង​ខិតខំ​កែលម្អ​ឥរិយាបថ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​សំដៅ​រួមគ្នា​ដោះស្រាយ​សំណើ​សំណូមពរ​បញ្ហា​ប្រឈម​នានា​នៅ​មូលដ្ឋាន​ប្រកបដោយ​តម្លាភាព​គណនេយ្យភាព​និង​យុត្តិធម៌​ដោយ​មិនត្រូវ​មាន​ការរើសអើង​ការបែងចែក​ប្រកាន់​បក្សពួក​គ្រួសារនិយម​និន្នាការ​នយោបាយ​ឡើយ​។​

​លោក​បាន​ថ្លែង​ទៀត​ថា​រដ្ឋបាល​ខណ្ឌ​ត្រូវ​ដឹកនាំ​សម្របសម្រួល​ដល់​រដ្ឋបាល​សង្កាត់​ដើម្បី​ពិនិត្យមើល​ឡើងវិញ​នូវ​បញ្ជី​បញ្ហា​ប្រឈម​សំណើ​សំណូមពរ​នានា​របស់​ប្រជាពលរដ្ឋ​ដែល​បាន​លើកឡើង​ក្នុង​វេទិកាសាធារណៈ​នានា​ក៏ដូចជា​សំណូមពរ​ដែល​បាន​បើក​ឡាន​ជាមួយ​ក្រុមការងារ​ថ្នាក់​ជាតិ​រួចហើយ​ត្រូវ​កំណត់​អាទិភាព​និង​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​ដោះស្រាយ​ដោយ​មាន​ការតាមដាន​ត្រួតពិនិត្យ​នៅ​ក្នុង​ជួរ​គណៈ​អភិបាល​និង​ក្រុមប្រឹក្សា​របស់​ខ្លួន​ជា​រៀងរាល់​ខែ​ព្រមទាំង​ធ្វើ​របាយការណ៍​អំពី​លទ្ធផល​នៃ​ការដោះស្រាយ​មករក​ក្បាល​រាជធានី​ភ្នំពេញ​ឬ​មន្ទីរ​អង្គភាព​ជុំវិញ​រាជធានី​ភ្នំពេញ​ខេត្ត​ពាក់ព័ន្ធ​។ ចំពោះ​បញ្ហា​ប្រឈម​ទាំងឡាយណា​ដែល​ហួស​ពី​សមត្ថកិច្ច​ដោះស្រាយ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ធ្វើ​របាយការណ៍​មក​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​សហការ​ដោះស្រាយ​។ ការដោះស្រាយ​បញ្ហា​ប្រឈម​និង​ជម្លោះ​នានា​នៅ​មូលដ្ឋាន​ក្នុងនោះ​រួមមាន​ទាំង​ជម្លោះដីធ្លី​ត្រូវ​ខិតខំ​ព្យាយាម​អត់ធ្មត់​ដើម្បី​សម្របសម្រួល​ដោះស្រាយ​ប្រកបដោយ​តម្លាភាព​យុត្តិធម៌​និង​បញ្ចៀស​ឲ្យបាន​នូវ​អំពើហិង្សា​តាម​គ្រប់​រូបភាព​។

​លោក​អភិបាល​រាជធានី​ក៏បាន​ណែនាំ​ឲ្យ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខ​ណ្ឌ​និង​កងកម្លាំងប្រដាប់អាវុ​ធ​គ្រប់​ប្រភេទ​បង្កើន​ការថែរក្សា​ការពារ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ​ជា​ពិសេស​ត្រូវ​បន្ត​ជំរុញ​និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឲ្យចូល​រួមអ​នុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ដើម្បី​រួម​គ្នា​បង្កា​រសុខ​ស្កាត់​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ពិសេស​បទល្មើស​គ្រឿងញៀន​ខុសច្បាប់​ការជួញដូរ​មនុស្ស​សកម្ម​ភាព​លួច​ឆក់​ប្លន់​នឹង​ល្បែងស៊ីសង​ខុស​ច្បាប់​នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខណ្ឌ​។ ត្រូវ​ពង្រឹង​វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ទូទាំង​ខណ្ឌ​ដោយ​ត្រូវ​ដាក់ចេញ​នូវ​វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់​ទីតាំង​សប្បាយភាព​សណ្ឋាគារ​ផ្ទះសំណាក់​នានា​នៅ​ក្នុង​ការចូលរួម​អង្គការ​ទប់ស្កាត់​ការប្រើប្រាស់​ការជួញដូរ​ការ​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​។ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ត្រូវមាន​ការទទួលខុសត្រូវ​ក្នុង​ការលុបបំបាត់​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មិន​ស្របច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ត្រូវ​បន្ត​លើកកម្ពស់​ពង្រឹង​សណ្តាប់ធ្នាប់​និង​សុវត្ថិភាព​ចរាចរណ៍​សុវត្ថិភាព​សាធារណៈ​ដោយ​ផ្ដល់​អាទិភាព​លើ​ការផ្សព្វផ្សាយ​អប់រំ​ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ដើរ​ទន្ទឹម​នឹង​ការពង្រឹង​វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​បន្ថែមទៀត​ ៕​ ​ដោយ​៖​កូឡាប​

spot_img
×