Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជូន​បុរស​ដៃ​ស្អិត 2 នាក់​ ទៅ​តុលាការ​ខេត្ត​សៀមរាប​

spot_img

​ក្រុង​សៀមរាប​ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា​ឆ្នាំ ២០១៩ នេះ បាន​កសាង​សំណុំរឿង​បុរស​ដៃ​ស្អិត ២​នាក់ ជា​មុខសញ្ញា​ចោរ​ឆក់ និង​ប្រើប្រាស់​គ្រឿងញៀន បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ។​

​លោក​អធិការ​នគរបាល​ក្រុង​សៀមរាប បញ្ជា​អោយធ្វើការ​ឃាត់ខ្លួន ជនសង្ស័យចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណីអំពើ​លួច​(​ទូរស័ព្ទដៃ និង​កុំព្យូទ័រ laptop,​លុយ​) និង​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ ។​

​សូមបញ្ជាក់​ថា កាលពី​វេលា​ម៉ោង​២​យប់ ឈាន​ចូល​ព្រឹក​ថ្ងៃទី​០៩​ ខែ​មិថុនា ​ឆ្នាំ​២០១៩ ស្ថិតនៅក្នុង​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​-​ខេត្តសៀមរាប ជនរងគ្រោះ​ឈ្មោះ កួយ កក្កដា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៤ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ បាន​ដេក​លង់លក់ នៅក្នុង​បន្ទប់​ផ្ទះ​របស់​បងប្អូន​ឈ្មោះ ភិន វណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ដោយ​មិន​បាន​ចាក់ គន្លឹះ​ទ្វារ​និង​បង្អួច ពេលនោះ​មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ បានធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​លើ​ក្បាល​ដំណេក ចំនួន​៥​គ្រឿង​ ៖
-​ទី​០១/​ទូរស័ព្ទ​ម៉ាក iphone xsmax ពណ៌​ខ្មៅ​

-​ទី​០២/​ទូរស័ព្ទ​ម៉ាក iphone x ពណ៌​ទឹកមាស​

-​ទី​០៣/​ទូរស័ព្ទ​ម៉ាក iphone 6s phlus ពណ៌​ទឹកមាស​

-​ទី​០៤/​ទូរស័ព្ទ​ម៉ាក​iphone6 ទឹកប្រាក់​

-​ទី​០៥/ ទូរស័ព្ទ​ម៉ាក​iphone7 plus ពណ៌​ផ្កាឈូក​

-​ទី​០៦/​កុំព្យូទ័រ laptop ម៉ាក apple ពណ៌​ប្រផេះ​ស៊េរី​ឆ្នាំ​២០១៧​ដែល​មាន​ភ្ជាប់​ប្រព័ន្ធ icloud ឬ ប្រព័ន្ធ gps និង​ប្រាក់​ដុល្លា​៦០០​ដុល្លារ​អាមេរិក ។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគ​រន​បាល​ក្រុង​សៀមរាប បាន​ចាត់តាំង​អោយ លោក​វរសេនីយ៍ទោ នួន សក្តិ័​ចំរើន​រិទ្ធ អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ ដឹកនាំ​កំលាំង​នគរបាល​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ជ្រាវ និង​កំលាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ បើក​ការស៉ើបអង្កេត ស្រាវជ្រាវ រហូត​ដល់​ថ្ងៃ​ទី​១៤​ខែ​ឧសភា​ឆ្នាំ​២០១៩ យើង​បាន​កំណត់​អត្តសញ្ញាណ ជនសង្ស័យ​បាន​ម្នាក់ ឈ្មោះ ឆន ចាន់​ដា រស់​នៅ​នៅ​ជិត​ម្ដុំ វត្ត​គោកចក ស្ថិតនៅ​ភូមិ​វាល សង្កាត់​គោកចក ដោយ​មាន​ការឯកភាព ពី​លោក​អធិការ​នគរបាល​ក្រុង​សៀមរាប កំលាំង​ផ្នែក​ព្រហ្មទណ្ឌ សហការណ៍​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​គោកចក បាន​ធ្វើ​ការឃាត់ និង​នាំ ខ្លួន​ជនសង្ស័យ​ខាងលើ មក​ធ្វើ​ការសាកសួរ ហើយ​បន្ត​សុំ​ឆែកឆេរ រកឃើញ​កុំព្យូទ័រ laptop apple របស់​ជនរងគ្រោះ​ដែល​បាន​បាត់បង់​នោះ នៅក្នុង​បន្ទប់របស់​ជនសង្ស័យ​រូប​នេះ​ពិតមែន​។ ហើយ​ជនសង្ស័យ ឈ្មោះ ឆន ចាន់​ដា បាន​ឆ្លើយ​សារភាព​ថា​កុំព្យូទ័រខាងលើនេះ គឺ​ឈ្មោះ មីន ឌី​ណា ហៅ​គ្រួច ឌី​ណា ឬ យូ​រី បាន​កាន់​យកមក​ប្រើប្រាស់​នៅក្នុង​ផ្ទះ​របស់​ខ្លួន ។ បន្ទាប់​មក​ដោយ​មានកា​រ​ឯកភាព ពី​លោក​អធិការ​នគរបាល​ក្រុង​សៀមរាប កំលាំង​ផ្នែក​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​សង្កាត់​ស្លក្រាម បាន​បន្ត​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ​មីន ឌី​ណា រស់នៅ​បន្ទប់​ជួល​របស់​គេ​ស្ថិតនៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្លក្រាម ក្រុង​ខេត្ត​សៀមរាប មក​ធ្វើ​ការសាកសួរ ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​រូបនេះ​បាន​ឆ្លើយ សារភាពថា គេ​បាន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ កុំព្យូទ័រ​និងប្រាក់​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ដោយ​ទូរស័ព្ទ​ដៃ​ចំនួន​០៤​គ្រឿង ខ្លួន​បាន​យកទៅ​លក់​នៅ​ហាងមួយ ​ដែល​ស្ថិត​នៅ​ក្រោយ​ផ្សារលើ មួយគ្រឿង​ទៀត​ បាន​ឲ្យ​ប្រពន្ធ​គេ​យក​ទៅ​ប្រើប្រាស់​។​

​វត្ថុតាង​ដកហូត​បាន កុំព្យូទ័រ laptop apple​ ចំនួន​០១​គ្រឿង​ ​ទូរ​សព្ទ័ ចំនួន​០៤​គ្រឿង​។​

​យោងតាម​ចម្លើយសារភាពរ​បស់​ជនសង្ស័យ និង​ពាក្យបណ្ដឹងរបស់​ជនរងគ្រោះ ជនសង្ស័យ ត្រូវបាននគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕​ ដោយ​៖​កូឡាប​

spot_img
×