Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភា បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​អនុម័ត​របៀបវារៈ​ចំនួន​៦

spot_img

​ភ្នំពេញ ​៖ ​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ​សម័យប្រជុំ​លើក​ទី​២ នីតិកាល​ទី​៦ ដើម្បី​អនុម័ត​លើ​របៀបវារៈ​ចំនួន​៦​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​សមាជិក​រដ្ឋ​សភា​ចូលរួម​ចំនួន​១០៨​នាក់​។​

​របៀបវារៈ​ចំនួន​៦ ដែល​រដ្ឋសភា ប្រជុំពិភាក្សា និង​អនុម័ត​នៅ​កិច្ចប្រជុំពេញអង្គ​នេះ រួមមាន​៖ ១-​ការសម្រេច​អំពី​សុពលភាព នៃ​អាណត្តិ​របស់​លោក សុខ ផេង ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ព្រៃវែង ២- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រេងកាត និង​ផលិតផល​ប្រេងកាត ៣- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដេស ស្តីពី​ការជំរុញ និង​ការការពារ​ទៅវិញទៅមក​នៃ​វិនិយោគ ៤- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហភាព​អារ៉ាប់​អេ​មី​រ៉េត ស្តីពី​ការជំរុញ​និង​ការការពារ ទៅវិញទៅមក​នៃ​វិនិយោគ ៥-​ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ច​ព្រម ព្រៀង​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​តួ​ក​គី ស្តីពី​ការជំរុញ​និង​ការការពារ ទៅវិញទៅមក នៃ​វិនិយោគ និង​៦- ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង ស្តីពី​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឬ​ស្សី និង​ផ្តៅ​៕​ ដោយ​៖​កូឡាប​

spot_img
×