Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​កំពុង​ពិចារណា​វិធានការ​យោធា​ប្រឆាំង​អុីរ៉ង់ ក្រោយ​ភាព​តានតឹង​កើនឡើង​ខ្លាំង​

spot_img

រដ្ឋមន្ត្រីការបរទេស​អា​មេ​រិច​លោក Mike Pompeo បាន​និយាយ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ថា អា​មេ​រិច​កំពុង​ពិចារណា​វិធានការ​ជាច្រើន រួម​មាន​វិធានការ​យោធា ជុំវិញ​ការកើនឡើង​ភាព​តានតឹង​ជាមួយនឹង​ប្រទេស​អ៊ីរ៉ង់ ទោះយ៉ាងណា លោក​បាន​បញ្ជាក់ថា លោក ដូ​ណា​ល់ ត្រាំ និយាយថា លោក​មិន​ចង់​ធ្វើ​សង្គ្រាម​នោះឡើយ​។​

“​អា​មេ​រិច​កំពុង​ពិចារណា​លើ​ជំរើស​ជាច្រើន​។ ពួក​យើង​បាន​ផ្តល់​ពត៌មាន​លំអិត​ប្រាប់​ប្រធានាធិបតី​ជា​ច្រើន​ដង​រួចហើយ ហើយ​ពួក​យើង​នឹង​នៅតែ​បន្ត​ប្រាប់​គាត់​ពត៌មាន​ចុងក្រោយ​។ ពួក​យើង​មាន​ទំនុកចិត្ត​ថា ពួក​យើង​អាច​ចាត់វិធានការ​ជាច្រើន​ដើម្បី​ស្ថារ​អំណាច​របស់​ពួកយើង​”​។ នេះ​ជា​ការបញ្ជាក់​របស់​​រដ្ឋមន្ត្រីការបរទេស​ខាងលើ​ប្រាប់ CBS​។​

​លោក​ក៏​បាន​បញ្ជាក់ថា វិធានការ​ទាំងនោះ​ក៏​នឹង​មាន​វិធានការ​យោធា​ផង​ដែរ​ ។​

​លោក​និយាយថា ប្រធានាធិបតី​នឹង​ធ្វើ​ការពិចារណា​លើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​ត្រូវធ្វើ​។ ពួក​យើង​មិន​ចង់​អោយ​អ៊ី​រង់​មាន​អាវុធ​នុយក្លេអ៊ែរ​ទេ ហើយ​លោ​ប្រធានាធិបតី​បាន​និយាយ​យ៉ាង​ច្បាស់​ហើយ​ថា គាត់​មិន​ចង់​មាន​សង្គ្រាម​នោះទេ​។​

​សូមបញ្ជាក់​ថា ការ​ថ្លែង​ពី​វិធានការ​យោធា​ប្រឆាំង​អ៊ីរ៉ង់ របស់លោក Pompeo កើតឡើង​ក្រោយ​មាន​ភាព​តានតឹង​យ៉ាង​ខ្លាំង​នៅ​តំបន់​ដែនទឹក​ស្ថិត​នៅ​មជ្ឍិម​បូ​ព៌ា កន្លែង​ដែល​កប៉ាល់​ដឹក​ប្រេង ២​គ្រឿង​បាន​រង​ការវាយប្រហារ​កាលពី​ពេល​ថ្មីៗ​នេះ​។​

​អា​មេ​រិច​ចោទ​អ៊ីរ៉ង​ថា ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​លើ​កប៉ាល់​ដឹក​ប្រេង​នោះ ប៉ុន្តែ​អ៊ីរ៉ង់បដិសេធ​ថា​ខ្លួន​ពាក់ព័ន្ធ​នឹង​​ហេតុ​ការណ៍នោះ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×