Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ដឹកឈេី​តាម​ម៉ូតូស្លាប់ ​ដោយសារ​ឈើ​សង្កត់ពីលើ​បែកក្បាល​

spot_img

​ខេត្ត​មណ្ឌលគិរី​៖ បុរស​ម្នាក់​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ​ដឹក​ឈើប្រណិត​ខុសច្បាប់ ភ្លាត់ស្នៀត​ដួល​សង្កត់ពីលើ​។​

ហេតុការណ៍​ជិះ​ម៉ូតូ​ដឹកឈើ​ដួល​សង្កត់​លើ​ខ្លួន​ស្លាប់​នោះ​បាន​កើតឡើង​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ ទី​១៦​ខែមិថុនា ឆ្នាំ​២០១៩​ នៅ​ចំណុច​ភូមិ​ស្រែអំពិល​លើ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។

​ប្រភព​បាន​ឱ្យដឹងថា បុរស​ម្នាក់​ដែល​ស្លាប់​នោះ​មានឈ្មោះ សុខ គឿន រស់នៅ​ភូមិ​ស្រែអំពិល​ក្រោម ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា​ខេត្ត​មណ្ឌល​គី​រី​។ ជនរងគ្រោះ​បាន​ដឹកឈើ​ប្រភេទ​សុ​ក្រំ​មួ​យ​ដើម​យ៉ាង​ធំ​ចេញពី​ភូមិ​ស្រែអំពិល​លើ ទាំង​ខ្លួន​មាន​ជាតិ​ស្រវឹង​នៅ​ឡើយ​ផង លុះ​មកដល់​កន្លែងកើតហេតុ​ស្ថានភាព​ផ្លូវ​លំបាក​ខ្លាំង​ស្រ​ពេល​នោះ​ម៉ូតូ​បាន​ធ្លាក់​ជង្ហុក បណ្ដាលឱ្យ​ដួល ហើយ​ក៏​ត្រូវ​បាន​ឈើ​សង្កត់​ចំក្បាល ស្លាប់​នៅនឹងកន្លែង​នោះ​តែម្តង​។​

​សមត្ថកិច្ច និង​អជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ត្រួត​ពិត្យ ធ្វើ​កោសល្យវិច័យ​ឃើញថា ពិតជា​បាន​ស្លាប់​ក្នុង​ហេតុការណ៍​ខាងលើ​នោះ​មែន​៕​ ​ដោយ​៖​កូឡាប​

spot_img
×