Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Huawei ត្រៀម​ខ្លួន​សម្រាប់​ការធ្លាក់ចុះ ៦០​ភាគរយ ​នៃ​ការលក់​ស្មា​ត​ហ្វូននៅ​ទីផ្សារ​បរទេស​

spot_img

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ចិន Huawei កំពុង​ត្រៀម​ខ្លួន​សម្រាប់​ការធ្លាក់​ចុះ​ពី ៤០ ទៅ ៦០​ភាគរយ​ នៃ​ការដឹកជញ្ជូន​ស្មាន​ហ្វូន​លក់​នៅ​បរទេស​។ នេះ​បើ​តាម​ការរាយការណ៍រ​បស់ Bloomberg នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​។​

​ក្រុមហ៊ុន Huawei កំពុង​មើល​ជំរើស​ជាច្រើន រួម​មាន​ការ​ដក​ចេញ​នៅ​ស្មា​ត​ហ្វូន​សេរី​ចុងក្រោយ​របស់​ខ្លួន​គឺ Honor 20 ពី​ស្មាន​ហ្វូន​ក្រៅ​ស្រុក​។

​ស្មាន​ហ្វូន​សេរី​ចុងក្រោយ​របស់ Huawei នឹង​ចាប់ផ្តើម​ធ្វើការ​លក់​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយចំនួន រួម​មាន​អង់គ្លេស និង​បារាំង នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា​ខាង​មុខ​។ នាយក​ក្រុមហ៊ុន​នឹង​ធ្វើការ​ពិនិត្យ​មើល​នៅ​ពេលចេញ​លក់ ហើយ​ប្រហែលជា​នឹង​ត្រូវ​កាត់បន្ថយ​ការដឹក​ជញ្ជុន ប្រសិន​ជា​ការលក់​ខ្សោយ​។​

​អ្នកគ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​នៅ​ក្រុមហ៊ុន Huawei មានក្តី​រំពឹងថា​នឹង​មាន​ការធ្លាក់​ចុះ​ខ្លាំង​គ្រប់កន្លែង ច​ន្លោះ ៤០ ទៅ ៦០​លាន​ស្មាន​ហ្វូន​ក្នុង​ឆ្នាំនេះ​។​

​ដើម្បី​ធ្វើឲ្យ​មាន​តុល្យភាព​គ្នា​ជាមួយនឹង​ការធ្លាក់​ចុះ​ទីផ្សារ​នៅ​ក្រៅប្រទេស Huawei មាន​គោលដៅ​ក្តោប​យក​ទីផ្សារ​ពាក់កណ្តាល​នៅ​ចិន ក្នុង​ឆ្នាំ ២០១៩​នេះ​។​

​សូមបញ្ជាក់​ថា ការរំពឹង​ពី​ការធ្លាក់​ចុះ​យ៉ាងគំហុក​នៃ​ទីផ្សារ​ស្មាន​ហ្វូននេះ កើតឡើង​ក្រោយ​ពេល​អា​មេ​រិច​បានដាក់ Huawei ក្នុង​បញ្ជីខ្មៅ ដែល​ហាម​ក្រុមហ៊ុន​អា​មេ​រិច​ទាំង​អស់​ពី​ការធ្វើ​ជំនួញ​ជាមួយនឹង​ក្រុមហ៊ុន Huawei៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុភ័​ក្រ​

​ប្រភព​៖ Channelnewsasia​

spot_img
×