Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ និង​បក្ខពួក ៥​នាក់ ត្រូវ​ចាប់ខ្លួន ពាក់ព័ន្ធ​ការ​លាយថ្នាំ​ជាមួយ​ស្រា​ឲ្យ​នារី​បម្រើ​ខារ៉ាអូខេ ម៉ី​ម៉ី ផឹក​រហូត​ស្លាប់​

spot_img

កណ្តាល ​៖ មន្ត្រី​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ ម្នាក់ និង​បក្ខពួក​ចំនួន​៤​នាក់ បាន​លាយថ្នាំ​ជាមួយ​ស្រា ឲ្យ​ពួកនារី​បម្រើ​ខារ៉ាអូខេ​ផឹក និង​ប្រើ​អំពើហិង្សា បណ្តាល​ឲ្យ​នារី​ម្នាក់​ស្លាប់ និង​របួស​៣​នាក់​។ ករណីនេះ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​លើកដែក ខេត្ត​កណ្តាល ក្រោម​ការសម្របសម្រួល​ពី​លោក លា​វ ស្រេង ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កណ្តាល នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​ចុះ​ទៅ​ឆែកឆេរ​ទីតាំង​ខារ៉ាអូខេ ម៉ី​ម៉ី ក្រោយ​មាន​ករណី​នារី​បម្រើ​ការងារ​នៅ​ទីនោះ​បាន​ស្លាប់​ម្នាក់ និង​ធ្លាក់ខ្លួន​ឈឺ​ចំនួន​៣​នាក់ ។​

​ហាង​ខារ៉ាអូខេ ម៉ី​ម៉ី សាច់​អាំង​និង​ KTV ស្ថិត​នៅ​ស្ថិតក្នុង​ភូមិ​ក្អម​សំណរ​ក្រោម ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្ត​កណ្តាល និង​បាន​កើតឡើង​នៅ​បន្ទប់​លេខ ៧៧៧៧​។​

ជនរងគ្រោះ​ទាំង​៤​នាក់​រួមមាន ១-​ឈ្មោះ អ៊ិច ច​ន្នី អាយុ​១៩​ឆ្នាំ ស្លាប់ ២- ឈ្មោះ សន ស្រី​នា អាយុ​២៦​ឆ្នាំ កំពុង​សង្គ្រោះបន្ទាន់ ៣- ឈ្មោះ រ៉ា សំណាង អាយុ​២១​ឆ្នាំ រងគ្រោះ ៤-​ឈ្មោះ ជា សម្ផស្ស អាយុ​១៨​ឆ្នាំ រងគ្រោះ​។​

ដោយឡែក​ជនសង្ស័យ​ចំនួន ៥​នាក់​រួមមាន​៖ ១-​ឈ្មោះ ទឹម វឌ្ឍនៈ អាយុ​៣៩​ឆ្នាំ ជា​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​) ២-​ឈ្មោះ ចន្ត្រា វណ្ណះ អាយុ​៣៥​ឆ្នាំ ជា​នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​) ៣-​ឈ្មោះ កែវ វឌ្ឍនៈ​ពូន អាយុ​២៧​ឆ្នាំ ជា​នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​) ៤-​ឈ្មោះ វ៉ាន់ ជី​វ័ន្ត អាយុ​២៩​ឆ្នាំ មុខរបរ​កម្មករ (​ឃាត់ខ្លួន​) ៥-​ឈ្មោះ វណ្ណា អាយុ​២៩​ឆ្នាំ មុខរបរ​រត់​តាក់ស៊ី (​គេចខ្លួន​)​។​

​សមត្ថកិច្ច​មូលដ្ឋាន បានឲ្យដឹងថា ក្រោយ​ចុះ​ឆែក​ឆែរ​កម្លាំង​សមត្ថកិច្ច បាន​ដកហូត វត្ថុតាង​រួមមាន​ ៖ ថ្នាំ​ម្សៅ​ពណ៌​ស​ស្រ​អាប់ ០១​កញ្ចប់​តូច​, ដប​ទឹក​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង និង​សំបក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​(​ចំនួន​០១)​។​
​តាម​ដំណើររឿង នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ទាំង ៥​នាក់ បាន​ចូល​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​ហាង ម៉ី​ម៉ី​ សាច់​អាំង និង ​KTV បន្ទប់​លេខ ៧៧៧៧ ដោយ​មាន​នារីៗ​កំដរ ​ចំនួន ០៤​នាក់​ ។ លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែល​ជា​កន្លះ​ម៉ោង​ឈ្មោះ ទឹម វឌ្ឍនៈ បាន​យក​ថ្នាំ​ចំនួន ២​ដប ទំហំ​ប៉ុន​ម្រាមដៃ​មកលាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់ ហើយ​លាយ​គ្នា​រួច​ឲ្យ​គ្នីគ្នា​ចាក់​ចូល​កែវ​តូចៗ ឲ្យ​នារី​កំដរ​រៀងៗ​ខ្លួន​ផឹក បានប្រហែលជា ៦​នាទី ក៏​មាន​អា​ការៈធ្វើ​ទុក្ខ​ ហើយ​ដឹង​ដល់​ម្ចាស់​ហាង ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ ។​ ​ក្រោយ​សមត្ថកិច្ច​មក​ដល់ ក៏​ឈាន​ទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ៤​នាក់ យក​ទៅ​សួរនាំ​បន្តទៀត ​។

​ករណីនេះ ត្រូវបាន​សាច់ញាតិ និង​ថ្នាក់​ដឹកនាំ​នៅ​ក្រសួងមហាផ្ទៃ ជាប់​សែ​ស្រឡាង​ជាមួយនឹង​ជនបង្ក បាននិងកំពុង​រត់កា​រ​ជួយ​អន្តរាគមន៍ ឲ្យមាន​ការដោះលែង​ ៕​ ​ដោយ​៖​កូឡាប​

spot_img
×