Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូ​ទីន ព្រមាន​ថា នឹង​កម្ទេច​ពួក​ភេ​វករ​នៅនឹងកន្លែង​តែម្តង ក្រោយពេល​មាន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​ទំនើប​មួយកន្លែង​

spot_img

​ប្រធានាធិបតី​រុស្សី វ្លា​ឌី​មៀ ពូ​ទីន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ បាន​ធ្វើការ​ព្រមាន​ថា នឹង​កំទិច​ជនសង្ស័យ​ភេ​វ​រករ​នៅនឹងកន្លែង​តែង​ម្តង ក្រោយពេល​មាន​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ផ្សារ​ទំនើប​មួយ​កន្លែង​បណ្តាលឲ្យ​មនុស្ស​របូស​ចំនួន ១៤​នាក់ ហើយ​លោក​បាន​ហៅ​វា​ថា ជា​សកម្មភាព​ភេ​វរ​កម្ម​។​

​កាលពី​ថ្ងៃ​ពុធ​កន្លងទៅនេះ មានការ​បំផ្ទុះ​គ្រាប់បែក​ច្នៃ​មួយ​បង្កប់​នៅក្នុង​ទូរ​មួយ​នៅក្នុង​ផ្សារ​ទំនើប​មួយកន្លែង ស្ថិត​ក្នុង​ទីក្រុង Saint Petersburg (​ទីក្រុង​ធំ​បំផុត​ទី ២​របស់​រុស្សី​) បណ្តាលឲ្យ​មនុស្ស​ចំនួន ១៤​នាក់​រងរបួស រួមទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​។​

​លោក ពូ​ទីន​បាន​ថ្លែង​ក្នុង​ពិធី​ផ្តល់​រង្វាន់​ដល់​មន្ត្រី​រុស្សី​ថា “​ដូច​ដែល​អ្នក​បាន​ដឹង​ហើយ សកម្មភាភេ​វរ​កម្ម​បានកើតឡើង​នៅ​ទីក្រុង Saint Petersburg កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​”​។​

​លោក​បាន​ថ្លែងថា លោក​បាន​បញ្ជា​ឲ្យ​កងកំលាំង​សន្តិសុខ​ជាតិ​ឲ្យធ្វើ​សកម្មភាព​យ៉ាង​ដាច់ខាត និង​កំទិច​ពួក​ភេ​វ​រករ​នៅនឹងកន្លែង​តែម្តង ប្រសិន​ជា​ក្រុម​នោះ​នៅតែ​រឹងទទឹង​មិន​ចុះចាញ់​។​

​ចំនែក​អ្នកនាំពាក្យ​របស់​លោក ឈ្មោះ Dmitry Peskov បាន​ថ្លែង​ប្រាប់​អ្នក​សារព៌តមាន​នៅ​ពេល​ក្រោយ​ថា មេដឹកនាំ​រុស្សី​គឺ​ចង់​សំដៅ​ទៅ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​មាន​គំរោង​ការសំងាត់​ធ្វើ​សកម្មភាព​ភេ​វរ​កម្ម​នៅក្នុង​ប្រទេស​របស់​ពួកយើង​។​

​សូម​រំលឹក​ផង​ដែរ​ថា ប្រទេស​រុស្សី​បាន​ក្លាយ​ជា​គោលដៅ​វាយប្រហារ​របស់​ក្រុម​រដ្ឋ​អ៊ីស្លាម IS ដោយសារ​តែ​ប្រធានាធិបតី​រុស្សី បាន​សម្រេចចិត្ត​កាលពី​ឆ្នាំ ២០១៥ ក្នុងការ​ធ្វើ​អន្តរា​គម​ន៏​ជួយ​ប្រធានាធិបតី​ស៊ី​រី Bashar al-Assad ក្នុង​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុម​នោះ​៕ សុភ័ក្ត្រ​

spot_img
×