Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​មនុស្ស ៧នាក់​ រួម​ជាមួយ​នឹង​ត្រាក់ទ័រ ដែល​ឈូសឆាយដី​លិច​ទឹក​

spot_img

​កម្លាំង​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចូល​បង្ក្រាប ចាប់ខ្លួន​មនុស្ស​មួយចំនួន ជាមួយនឹង​ត្រាក់ទ័រ​ជាច្រើន​គ្រឿង បានធ្វើ​សកម្មភាព​ឈូសឆាយ ដី​លិច​ទឹក​តំបន់ ៣ ​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ប្រហែល​ម៉ោង​ ១០និង០០​នាទី​ព្រឹក កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ត្រី ជុន ថា​រិទ្ធ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​អធិការនគរបាល​ស្រុក​កំពង់លែង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ច្រណូក បាន​ចុះ​ដល់​ចំណុច​ម៉ៅ​ពុល ស្ថិតនៅក្នុង​ភូមិ​កង្កែប ឃុំ​ច្រណូក (​ជា​ដី​លិច​ទឹក តំបន់​៣) នៅវេលា​ម៉ោង​ប្រហែល ១២:៣០​នាទី ថ្ងៃ​ខែ​ឆ្នាំ​ដដែល​បាន​ធ្វើ​ការបង្ក្រាប​បទល្មើស​ឈូសឆាយ​ដី​លិច​ទឹក​តំបន់​៣ ជាក់ស្តែង​ជា លទ្ធផល ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៧​នាក់​មាន​ឈ្មោះ​ដូច​ខាងក្រោម​ ៖

១. វ៉ុន វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ធ្លក ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង (​មេការ​)

២. នុល នី​ម ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​លិច ឃុំ​ច្រណូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង (​មេការ​)

៣. ជុំ មុយ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ូវ ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ (​អ្នកបើក​ត្រាក់ទ័រ​)

៤. ជិន វុទ្ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ូវ ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ (​អ្នកបើក​ត្រាក់ទ័រ​)

៥. អេង ប៊ុន​យី​ម ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ូវ ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ (​អ្នកបើក​ត្រាក់ទ័រ​)

៦. ព្រំ សុង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ូវ ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ (​អ្នកបើក​ត្រាក់ទ័រ​)

៧. ស៊ុត សីហា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិស្រ​យ៉ូវ ឃុំ​ស្រ​យ៉ូវ ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ (​អ្នកបើក​ត្រាក់ទ័រ​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​កំពុង​រក្សាទុក នៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កំពង់ឆ្នាំង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​ ដោយ ​៖ ​កូឡាប​

spot_img
×