Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ជនជាតិ​ចិន​ ១២​នាក់ ទៅ​តុលាការ ករណី​ចាប់ជំរិត​ទារប្រាក់​ជនជាតិ​ចិន​

spot_img

​បន្ទាយមានជ័យ ​៖ នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ​នេះ កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១២​នាក់ ទៅ​តុលាការ បន្ទាប់​ពី​ចាប់​បង្ខាំង​មនុស្ស​ជំរិត​ទារប្រាក់​ប្រព្រឹត្ត​នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​។​

​កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ផែន​ការងារ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ចេញ​ប្រតិបត្តិការ​ឆ្មក់​ចូល​បង្ក្រាប ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១២​នាក់ ដែល​បាន​ធ្វើការ​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​ចំនួន​បី​នាក់ នៅក្នុង​ផ្ទះសំណាក់​ពីរ​កន្លែង គឺ​ផ្ទះសំណាក់​សុផល ថា​វី និង​ផ្ទះសំណាក់​លី​ហ៊ូ​វ ដើម្បី​ជំរិត​ទារប្រាក់​។​

​ប្រតិបត្តិការ​ឆ្មក់​ឃាត់​ចាប់​ជនសង្ស័យ និង​រំដោះ​ជនរងគ្រោះ​ធ្វើ​ឡើង​ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។​

​សមត្ថកិច្ច​បាន​រំដោះ​ជនរងគ្រោះ​ចំនួន​៣​នាក់ និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​១២​នាក់ នៅ​ផ្ទះសំណាក់​សុផល​ថា​វី ។​

១.He wu jun អាយុ ៣០​ឆ្នាំ​

២. Liu Meng Hui អាយុ ២៥​ឆ្នាំ​

៣. Zhang Hang អាយុ ២២​ឆ្នាំ​

៤. He. Fan អាយុ ២៥​ឆ្នាំ​

៥. Miao Yun. អាយុ ២០​ឆ្នាំ​

៦. Li hong Fu អាយុ ២៤​ឆ្នាំ ។​

​ចំណែក​ករណី​ទី​ពីរ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​មួយ​កន្លែង​ទៀត​យីហោ លី ហ៊ូ​វ ដោយ​មាន​ការសហការ​ពី​ម្ចាស់ផ្ទះ កម្លាំង​បាន​ឆ្មក់​ចូល បន្ទប់​១០៣/១០៤/១០៩ រំដោះ​ជនរងគ្រោះ​ជា​ជនជាតិ​ចិន ដែល​ត្រូវ​គេ​បង្ខាំង​ទុក​(​ធេី្វ​ទារុណកម្ម​វាយដំ​ដៃ​ជាប់​ចំណង ចំនួន​០២​នាក់) បន្ថែម​ទៀត​ឈ្មោះ​ ៖

១. Tuli Gule អាយុ ១៨​ឆ្នាំ​

២. Tian gang អាយុ ៣៦​ឆ្នាំ​។

​ឃាត់ខ្លួន​ជនសង្ស័យ​០៦​នាក់​បន្ថែមទៀត រួមមាន​ឈ្មោះ​

១. Wang gua quan អាយុ ២២​ឆ្នាំ​

២. Yang Zhao. អាយុ ២៤​ឆ្នាំ​

៣. Mang Chao. អាយុ ២៧​ឆ្នាំ​

៤. Yang Tian. អាយុ ៣១​ឆ្នាំ​

៥. Lie Yu Hang. អាយុ ២២ ឆ្នាំ​

៦. Ding chun. អាយុ ១៨​ឆ្នាំ​

​កម្លាំង​នគរបាល​បង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនជាតិ​ចិន​ ១២​នាក់​ខាងលើ អនុវត្តតាម​បណ្តឹង​របស់​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ក្រុមគ្រួសារ​ជនរងគ្រោះ​នៅ​ប្រទេស​ចិន​។​

​ជនរងគ្រោះ​៣​នាក់​ជា​ជនជាតិ​ចិន ត្រូវ​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ទាំង​នោះ​បង្ខាំង​ទារប្រាក់ និង​ធ្វើ​ទារុណកម្ម ហើយ​ផ្ញើ​រូបភាព​ទៅ​គ្រួសារ​ជនរងគ្រោះ​នៅក្នុង​ប្រទេស​ចិន ក្រោយពី​ក្រុម​ជនសង្ស័យ​ឱ្យប្រាក់​ទៅ​ជនរងគ្រោះ​ខ្ចី​លេងល្បែង​ចាញ់​អស់​ប្រាក់ និង​គ្មាន​ប្រាក់​សង​ទៅ​ក្រុម​ជនសង្ស័យ​ទាំងនោះ​វិញ​។ ជនរងគ្រោះ​រង​ការធ្វើ​ទារុណកម្ម​បង្ក​ឱ្យ​របួស​ស្នាម​ពេញ​ខ្លួន ហើយ​ត្រូវបាន​កម្លាំង​នគរបាល​រំដោះ​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​អធិការនគរបាលរ​ង​ក្រុង​ប៉ោយប៉ែ​ត​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍ លោក អេង លី​ហួ បាន​ថ្លែងថា ជនល្មើស​ជា​ជនជាតិ​ចិន​ទាំង​នោះ សមត្ថកិច្ច​ចាប់បាន​នៅក្នុង​ផ្ទះសំណាក់ ឈ្មោះ សុផល ថា​វី ចំនួន​៦​នាក់ និង​រំដោះ​ជនរងគ្រោះ​បាន​ម្នាក់ និង​ជនជាតិ​ចិន​ចំនួន​៦​នាក់​ទៀត​ ចាប់​នៅក្នុង​ផ្ទះជួល​ក្បែរ​ផ្ទះសំណាក់​សុផល ថា​វី នោះដែរ និង​ជួយ​រំដោះ​ជនរងគ្រោះ​២​នាក់ នៅក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ពាក់ព័ន្ធ​នឹង​ការឃាត់​មនុស្ស​ដើម្បី​ឱ្យ​សង​លុយ​វិញ ដោយសារ​ចិន​គ្នា​គាត់​ជំពាក់​លុយ ហើយ​ឃាត់​មនុស្ស​ឱ្យ​សង​លុយ​វិញ ដល់​ពេល​អីចឹង យើង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុក​ម្ដាយ​ពី​ប្រទេស​ចិន​តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ហើយ​ក៏​ចុះ​បង្ក្រាប​បាន​២​ទីតាំង​។ ទាំងនេះ​មាន​លិខិតឆ្លងដែន​ទាំងអស់គ្នា​។​

​លោក​បន្តថា សមត្ថកិច្ច​បាន​សាកសួរ​ជនជាតិ​ចិន​ទាំងនោះ តាំងពី​ថ្ងៃ​ចាប់ខ្លួន រហូត​ដល់​រសៀល​ដដែល នៅ​ថ្ងៃ​ទី​១៦ មិថុនា នៅ​មិនទាន់​ចប់​នៅឡើយ​ទេ​។ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​សាកសួរ​ទៀត មុននឹង​បញ្ជូន​ពួកគេ​ទៅ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​៕​ ដោយ​ ៖ ​កូឡាប​

 

 

spot_img
×