Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក​ដឹក​ភ្ញៀវ​ទេសចរ​ ១​ គ្រឿង បាន​លិច​ក្នុង​លំហសមុទ្រ​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​ទេ​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ សមត្ថកិច្ច​នគរបាល​ទេសចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានឱ្យដឹងថា យប់​ម៉ិញ​នេះ មាន​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​១​គ្រឿង របស់​ក្រុមហ៊ុន ដា​លី​ធួ​រ បាន​លិច​នៅក្នុង​សមុទ្រ មាន​ទី​តាំង​នៅ​ទល់មុខ​ឆ្នេរ​ម្លប់ជ្រៃ ស្ថិត​ក្នុង​ក្រុង​ព្រះសីហនុ នៅ​ម៉ោង​៩​យប់ ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ​។

​ទាក់ទិន​បញ្ហា​នេះ លោក ណុប បញ្ញា ស្នងការរង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដឹង នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ទូក​ទេសចរណ៍ ១​គ្រឿង ដែល​លិច​នោះ ដោយសារ​បញ្ហា​លក្ខណៈ​បច្ចេកទេស គឺ​មិន​ជាប់​ពាក់ព័ន្ធ​បញ្ហា​អាកាសធាតុ​មិនល្អ មូលដ្ឋាន​នេះ មាន​ភ្លៀង ធ្លាក់ មាន​រលក​សមុទ្រ និង​ខ្យល់​បោកបក់​ខ្លាំង​នោះទេ​។​

​លោក ណុប បញ្ញា ឱ្យដឹងថា ហេតុការណ៍​ខាងលើ​នេះ គឺ​បណ្តាល​ឱ្យ​មាន​ការខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន និង​ខូចខាត​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ខ្លះៗ ប៉ុន្តែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ណុប បញ្ញា បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការធ្វើដំណើរ​តាម​សមុទ្រ​។ ព្រោះថា រដូវ​នេះជា​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ច្រើន មាន​ខ្យល់​បោកបក់ និង​មាន​រលក​សមុទ្រ​ធំៗ​ផង​នោះ​។ លោក​សូម​អំពាវនាវ​ដល់​អ្នក​ធ្វើដំណើរ​តាម​ផ្លូវ​សមុទ្រ ជាពិសេស​ភ្ញៀវទេសចរ​ធ្វើ​ដំណើរ​កម្សាន្ត​តាម​សមុទ្រ និង​ប្រជា​នេសាទ​ជាដើម ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន ពី​សុវត្ថិភាពរបស់​ខ្លួន​ឱ្យបាន​ជា​ប្រចាំ​។​

​ជាងនេះទៀត ប្រសិនបើ​សង្កេតឃើញថា នៅ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ កំពុងតែ​មាន​ភ្លៀង ខ្យល់ និង​រលក​សមុទ្រ​បោកបក់​ខ្លាំង សូម​កុំ​ធ្វើ​ណើ​រតា​ម​សមុទ្រ​ឱ្យសោះ ដើម្បី​ការពារ​សុវត្ថិភាព​ទាំងអស់គ្នា​៕ ដែន សីមា​

spot_img
×