លិខិតព្រមានរបស់ក្រសួងសុខាភិបាលចំពោះលោកវេជ្ជបណ្ឌិត ហម ឡុង អ្នកគ្រប់គ្រងបន្ទប់ពិគ្រោះព្យាបាលជំងឺ ឈ្មោះ ហម ឡុង មានទីតាំងនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកស្រីវេជ្ជបណ្ឌិត ឱវណ្ណ ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា លោកវេជ្ជបណ្ឌិត ហម ឡុង ម្ចាស់បន្ទប់ពិគ្រោះព្យាបាលជំងឺឈ្មោះ ហម ទ្បុង ដែលមានទីតាំងនៅសង្កាត់មនោរម្យខណ្ឌ 7 មករា រាជធានីភ្នំពេញទៅលើករណីដែលបានពិនិត្យនិងព្យាបាលជំងឺគ្រុនឈាម ដែលបានឱ្យអ្នកជម្ងឺដេកសម្រាកព្យាបាលចំនួន ៩ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ៥ ខែមិថុនាឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ១៤ ខែមិថុនាឆ្នាំ ២០១៩ ដែលជាករណីខុសទៅនឹងលិខិតអនុញ្ញាតចុះថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០១៨ ឲ្យបើកបន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅ ជាប្រភេទសេវាមិនអនុញ្ញាតឲ្យមានគ្រែសំរាប់អ្នកជំងឺដេកសម្រាកព្យាបាលលើសពី ២៤ ម៉ោងឡើយ ។
យោងតាមខ្លឹមសារខាងលើនេះ លោកវេជ្ជបណ្ឌិត ហម ទ្បុង ត្រូវតែគោរពអោយបានខ្ជាប់ខ្ជួននូវលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងសុខាភិបាលដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតនិងមិនត្រូវឲ្យមានករណីនេះកើតឡើងទៀតឡើយ។ ក្នុងករណីមិនគោរពតាមការណែនាំក្រសួងសុខាភិបាលនិងបិទបន្ទប់ពិគ្រោះព្យាបាលជំងឺឈ្មោះ ហម ទ្បុង ព្រមទាំងលោកវេជ្ជបណ្ឌិត ហម ឡុង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថាក្រោយពីចេញលិខិតព្រមាននេះទៅលោកប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញត្រូវអនុវត្តតាមដានរាល់សកម្មភាពពិនិត្យនិងព្យាបាលជំងឺរបស់លោកវេជ្ជបណ្ឌិតអំឡុងជាប្រចាំនិងធ្វើរបាយការណ៍ផ្ញើមកក្រសួងសុខាភិបាល ។
យ៉ាងណាក៏ដោយក្រោយពីមានការបង្ហោះចែកចាយនៅលើបណ្តាញសង្គម និងទទួលបានការប្រតិកម្មយ៉ាងខ្លាំងពីមហាជន ដើម្បីដោះស្រាយនូវបញ្ហានេះ ក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលរវាងមាតាបិតាក្មេង និងគ្រូពេទ្យ ហើយជាលទ្ធផលគាត់ទាំងអស់គ្នាបានព្រមព្រឿងគ្នារួចហើយ ដោយក្រុមគ្រួសារអ្នកជំងឺសុខចិត្តប្រគល់នូវទឹកប្រាក់ចំនួន ២០០០ ដុល្លារ ដល់មន្ទីរពេទ្យខាងលើដើម្បីជាការបញ្ចប់រឿងផងដែរ។
បណ្តាញសង្គមបាននិយាយថា ពេលនេះ លោកគ្រូពេទ្យទេវតា ព្រមទទួលយកលុយ ២០០០ដុល្លារ សំណាងហើយបានខាងមន្ទីរសុខាភិបាល មកជួយសម្របសម្រួល ឈឺល្មមៗចូលពេទ្យមនុស្សលោកធម្មតា ត្រឹមរ៉ូយ៉ាល់ភ្នំពេញអីបានហើយបងប្អូនអើយ កុំប្រាថ្នាដល់ពេទ្យទេវតាអី ។
រឿងពេទ្យមើលកូន ២នាក់ ទារលុយ ៥២០០ដុល្លារ ត្រូវបានបញ្ចប់ត្រឹមលុយតែ…!
ក្រោយផ្ទុះការតវ៉ារវាងគ្រួសារអ្នកជម្ងឺនិងពេទ្យព្យាបាលលោកវេជ្ជបណ្ឌិត ហម ឡុង ទារលុយកប់ពពកផ្អើលពេញបណ្តាញហ្វេកប៊ុកមក ។ នៅរសៀលថ្ងៃដដែលមន្ទីរសុខាភិបាល រាជធានីភ្នំពេញ បានចុះទៅសម្របសម្រួលដោយភាគីសង្ខាងព្រមអោយនិងទទួលយកលុយត្រឹម២០០០ដុល្លារ នឹងធ្វើកិច្ចសន្យាបញ្ចប់រឿងដោយមិនមានប្តឹងផ្តល់គ្នាឡើយ។
បន្ទាប់ពីមានករណីគ្លីនិកឯកជនមួយ មានឈ្មោះបន្ទប់ពិនិត្យនិងព្យាបាលជំងឺ ហម ឡុង ធ្វើការព្យាបាលអ្នកជំងឺម្នាក់មានជំងឺគ្រុនឈាមម្នាក់រយៈពេល៩ថ្ងៃ ហើយពេលគិតវិក្កយបត្រអស់ប្រាក់រហូតដល់ទៅ ៥២០០ដុល្លារ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារអ្នកជំងឺ ត្រូវបានលោកវីល្លាមប្រតិកម្មយ៉ាងខ្លាំងថា ប្រសិនជាការពិត វាមិនខុសអ្វីពីប្លន់ទេ ដែលត្រឹមជំងឺគ្រុនឈាម។
លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅថ្ងៃទី១៥មិថុនានេះ បានសរសេរលើហ្វេសប៊ុកថា សម្រាកព្យាបាល៩ថ្ងៃអស់រហូត ៥២០០ដុល្លានោះ នេះជាបន្ទប់ពិនិត្យជំងឺធម្មតា មិនមែនជាគ្លីនិកឯកជនមានស្តង់ដាត្រឹមត្រូវនោះឡេីយ តម្លៃនេះគឺ គេហៅថាប្លន់តាមវិជ្ជាជីវៈ ត្រូវមានវិធានការបន្ទាន់បណ្ដែតបណ្ដោយបែបនេះគឺបណ្ដាលអោយខូចឈ្មោះពេទ្យគេដែលល្អផ្សេងទៀត។
លោកបានថ្លែងថា ករណីរបៀបនេះក្នុងកិច្ចប្រជុំជាមួយក្រសួងសុខាភិបាល យេីងខ្ញុំនិងលេីកឡេីងដេីម្បីទប់ស្កាត់ការយកសេវាសុខាភិបាលឯកជនដែលថ្លៃហួសកំរិត ! ជាពិសេសគួរមានច្បាប់កំណត់ផងដែរ ចំពោះសេវាសុខាភិបាលឯកជន ថាហ៊ានយកលុយគេ ចុះបេីអ្នកជំងឺមានបញ្ហា តេីការទទួលខុសត្រូវគឺរបៀបណា ?
សារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា កាលពីពេលថ្មីៗនេះ មានករណីគ្លីនិកឯកជនមួយ មានឈ្មោះបន្ទប់ពិនិត្យនិងព្យាបាលជំងឺ ហម ឡុង ធ្វើការព្យាបាលអ្នកជំងឺម្នាក់មានជំងឺគ្រុនឈាមម្នាក់រយៈពេល៩ថ្ងៃ ហើយដល់ពេលគិតវិក្កយបត្រអស់ប្រាក់រហូតដល់ទៅ ៥២០០ដុល្លារ ទើបបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ក្រុមគ្រួសារអ្នកជំងឺ នាំគ្នាស្រែកតវ៉ា។ ភាគីខាងគ្រួសារអ្នកជំងឺនៅពេលដែលឃើញវិក្កយបត្រមានទឹកប្រាក់ចំនួនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក៏មានប្រតិកម្មយ៉ាងខ្លាំង ព្រោះមិនដែលគិតថា គ្រាន់តែគ្រុនឈាមសោះអស់ប្រាក់ច្រើនបែបនេះ។ ដោយគ្មានប្រាក់គ្រប់ផងធ្វើឲ្យម្ដាយអ្នកជំងឺ សុំអង្វរឲ្យជួយលោកគ្រូពេទ្យជួយចុះថ្លៃបន្តិច តែលោកគ្រូពេទ្យមិនព្រម បង្កឲ្យមានការប៉ះទង្គិចពាក្យសំដីគ្នាតែម្តង។
តាមរយៈគណនីហ្វេសប៊ុកមួយមានឈ្មោះ ខេមរា គូប៉ូតា បានសរសេររៀបរាប់ថា៖ «ដេកពេទ្យ ៩ថ្ងៃចេញវិក្កយបត្រ ៥២០០ដុល្លារ ជំងឺគ្រុនឈាម ជួយឲ្យគាត់ល្បីផងបងប្អូនជិតផ្សារឌុយមិច»។ ក្នុងវីដេអូខ្លីបប្រមាណ ៧នាទី បានឲ្យដឹងថា កាលដើមឡើយពេលម្ដាយអ្នកជំងឺឃើញវិក្កយបត្រអស់ប្រាក់ច្រើនបែបនេះ ក៏សួរទៅគ្រូពេទ្យឲ្យចុះថ្លៃ តែត្រូវស្ត្រីម្នាក់និយាយខ្លាំងៗថា «កូនឈឺអស់១០ថ្ងៃពេញ មិនមែនបួនប្រាំថ្ងៃទេ ប្រើសុទ្ធតែថ្នាំថ្លៃៗ ស្គាល់ហើយអ្នកខេត្តពេទ្យមើលជំងឺជាហើយកុំចង់ធ្វើបាបពេទ្យ!» គ្រូពេទ្យបន្ថែមថាប្រើសុទ្ធតែថ្នាំថ្លៃៗ ក្នុងមួយថ្ងៃ ៣០០ ដុល្លារ ហើយនៅមានថ្នាំបន្ថែមផ្សេងៗទៀត។
គ្រូពេទ្យបានបន្ថែមទៀតថា «អ៊ីឯងពេលកូនឈឺដំបូងប្រាប់ថា អស់ប៉ុន្មានអស់ទៅឲ្យតែកូនជា តែពេលកូនជាហើយស្រែកថាអស់ថ្លៃ»។ បន្ទាប់ពីវីដេអូត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើននាក់បានចែករំលែក ហើយអ្នកខ្លះបានបញ្ចេញមតិយោបល់ថា លោកគ្រូពេទ្យ! ទោះប្រើថ្នាំថ្លៃបែបណាក៏មិនអស់ដល់ ៥២០០ដុល្លារដែរ បើគ្រាន់តែជំងឺគ្រុនឈាមនោះ ឯអ្នកខ្លះទៀតថា ជំងឺគ្រុនឈាមកូនគាត់មើលអស់តែ៤០ដុល្លារផង ហើយពេទ្យឯកជនទៀត៕
ការប្រកែកគ្នាតឹងសរសៃបានធ្វើឱ្យប្រពន្ធវេជ្ជបណ្ឌិត ប្រើពាក្យថា៖ “ស្គាល់ហើយអ្នកព្រៃវែង ស្គាល់ហើយ ស្គាល់ច្បាស់… អ្នកព្រៃវែងខ្ញុំស្បថ ខ្ញុំស្គាល់ច្បាស់ហើយ”។ ពាក្យសម្ដីទាំងនេះ ត្រូវបានថតជាប់ក្នុងវីដេអូ ដែលត្រូវបង្ហោះចែកចាយព្រោងព្រាតនៅថ្ងៃនេះ។ ចំណែកគ្រួសារអ្នកជំងឺ គ្រាន់តែលឺពាក្យនេះភ្លាម ក៏និយាយទាំងតូចចិត្តថា៖ “ហេតុអីមើលងាយពូជអ្នកព្រៃវែងម៉េស?”។
ទាំងប្ដី និងប្រពន្ធវេជ្ជបណ្ឌិត បាននិយាយថា ពេលដែលគ្រួសារអ្នកជំងឺយកអ្នកជំងឺមកដំបូងក្នុងស្ថានភាពធ្ងន់ធ្ងរ សូមគ្រូពេទ្យឱ្យជួយ ទោះអស់ប៉ុន្មានក៏បាន ប៉ុន្តែពេលគិតលុយ បែរជានាំគ្នាមកតវ៉ា។ ប្រពន្ធវេជ្ជបណ្ឌិតថា ពេលនោះខ្លួនថែមទាំងជួយអុចធូបបន់ស្រន់ឱ្យក្មេងបានជាវិញផង ហើយសំខាន់ពេលនេះគឺអ្នកជំងឺរួចផុតគ្រោះថ្នាក់នៅមានជីវិត។ ប្រពន្ធវេជ្ជបណ្ឌិតថែមទាំងបញ្ជាក់ទៀតថា បើទៅសិង្ហបុរីអស់តិចណាស់ ក៏ ១០ ទៅ ២០ម៉ឺនដុល្លារដែរ ។
បើតាមវេជ្ជបណ្ឌិតដែលព្យាយាមទាក់ទងទៅអ្នកជំងឺមុនៗ ដែលអស់ថ្លៃរាប់ពាន់ដែរនោះ បានបញ្ជាក់ថា អ្នកពីមុនមិនធ្លាប់តវ៉ាឡើយ ព្រោះគិតតាមថ្លៃថ្នាំ និងការព្យាបាល រហូតដល់ការប្រើថ្នាំឃាត់ឈាម ព្យួរសេរ៉ូម ថ្លៃស្នាក់នៅ ទឹកភ្លើងមួយចប់ ។ ចំណែកប្រពន្ធវេជ្ជបណ្ឌិតបន្ថែមថា បើកពេទ្យ ២០-៣០ឆ្នាំហើយ មិនធ្លាប់ព្យាបាលប៉ះអ្នកជំងឺមិនព្រមបង់លុយបែបនេះទេ ហើយក៏និយាយថាស្បថចំពោះអ្នកព្រៃវែងតែម្ដង។
ខាងឪពុកគ្រួសារអ្នកជំងឺ បាននិយាយថា បើមានលុយមិនសុខចិត្តថោកទាបចឹងទេ ប៉ុន្តែដោយសារអត់មានដល់រាប់លានបែបនេះ ទើបសុំគ្រូពេទ្យឱ្យចុះថ្លៃខ្លះ ព្រោះធ្លាប់លឺថាព្យាបាលមុនអស់ជាង ១០០០ដុល្លារប៉ុណ្ណោះ។ ប៉ុន្តែខាងគ្រូពេទ្យបានបបួលអុចធូប ថាខ្លួនមិនស៊ីលើ ស៊ីក្រោម លើសថ្ងៃថ្នាំឡើយ៕ ដោយ៖កូឡាប
សូមអានខ្លឹមសារទាំងស្រុងដូចមាននៅក្នុងលិខិតខាងក្រោមនេះ ៖