Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ ស្នើ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់វិធានការ​ជាបន្ទាន់​ស្រប​ពេលដែល​ការកាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​មានការ​កើនឡើង​យ៉ាងខ្លាំង​

spot_img

បណ្តាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ថ្ងៃទី​១៧​ ខែមិថុនា​នេះ បានចេញ​សេចក្តីថ្លែងការណ៍​មួយ ដោយ​អះអាងថា ការកាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​មានការ​កើនឡើង​យ៉ាងខ្លាំង ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​ជាបន្ទាន់​។ ប៉ុន្តែ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បដិសេធ​ចំពោះ​របាយការណ៍​នេះ និង​ហៅ​ការរាប់​គល់ឈើ​ហើយ​សន្ម​ត់​ថា​ជា​បទល្មើស​កើនឡើង​នោះ គឺជា​រឿង​បំ​ភ្លើ​ស​។​

​សមាជិក​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​ទាំង​៤​ខេត្ត គឺ​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ បាន​អះអាងថា ពួកគេ​មាន​កង្វល់​យ៉ាងខ្លាំង ចំពោះ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អាណាធិបតេយ្យ ដែល​កំពុង​កើតមាន​ក្នុង​តំបន់​ព្រៃ​ឡង់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃទី​១៧​ខែមិថុនា​នេះ បណ្តាញ​សហគមន៍​ព្រៃ​ឡង់ បានកត់សំគាល់​ឃើញថា មានការ​អនុញ្ញាត​ឲ្យ​ដឹកជញ្ជូន​ឈើ​ជាច្រើន​គោយន្ត​ក្នុង​មួយថ្ងៃៗ និង​ឧបករណ៍​សម្រួល​ដល់​ការកាប់​ឈើ ឆ្លង​កាត់មុខ​ស្នាក់ការ​យាមល្បាត​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នីមួយៗ​។ លើសពីនេះ ក៏​មានការ​តម្លើង​រោង​ម៉ា​ស៊ី​អារឈើ ដោយ​ក្រុមហ៊ុន ស៊ី​ង បាយ​អូ​ថេ​ក នៅ​ភូមិ​កំពង់​ដំរី ឃុំ​បឹង​ចារ ខណៈ​ក្រុមហ៊ុន​បាន​ផ្អាក​សកម្មភាព​ទាំងអស់ រហូត​មានការ​វាយតម្លៃ​ផលប៉ះពាល់​បរិស្ថាន​នៅ​ឆ្នាំ​២០១៨​។ ក្រៅពីនោះ​ការកាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​ក៏​កើតឡើង​តាមរយៈ​ការធ្វើ​អាជីវកម្ម​រ៉ែ​របស់​ក្រុមហ៊ុន ក្រុម​ជន​អាណាធិបតេយ្យ និង​ការអនុញ្ញាត​របស់​អាជ្ញា​ធរ​មូលដ្ឋាន​ឲ្យ​ប្រជាជន​កាប់​ឈើ​មក​សង់ផ្ទះ​ជាដើម​។ ទាំងនេះ​ជាការ​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ដដែល​។​

​ដោយសារ​មិនឃើញ​មាន​វិធានការ​ណាមួយ​ទប់ស្កាត់បាន​ចំពោះ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ សកម្មជន​ព្រៃ​ឡង់​បាន​អំពាវនាវ​ដល់​ក្រសួងបរិស្ថាន ឲ្យ​ត្រួតពិនិត្យ​លើ​ការងារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយចំនួន ដែល​អសកម្ម និង​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការចេញលិខិត​អនុ​ញ្ញា​ឲ្យ​មានការ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​តទៅទៀត​ជាពិសេស​បញ្ឈប់​អាជីវកម្ម​ឈើ​ហ៊ុ​ប​តែម្តង​។​

​ក្នុង​របាយការណ៍​សក​ម្ម​ភាព​ឆ្នាំ 2018 សហគមន៍​ព្រៃ​ឡង់​បាន​កត់​ត្រាទុក​បន្ទាប់ពី​ការចុះ​ល្បាត​ដោយ​ស្ម័គ្រចិត្ត​ក្រោម​កិច្ចសហការ​រវាង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​អាជ្ញាធរ​មូលដ្ឋាន​បានបង្ហាញ​ពី​ការរកឃើញ​និង​ដកហូត​ប្រគល់ជូន​មន្ត្រី​ជំនាញ​ដូចជា​ម៉ាស៊ីន​រណា​យន្ត​ចំនួន 98 គ្រឿង បាន​ប្រៀបធៀប​នឹង​ឆ្នាំ 2017 ដកហូត​បានតែ 66 គ្រឿង កាំភ្លើង​កែច្នៃ​ចំនួន 21​ដើម​បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2017 ដកហូត​បានតែ 11 ដើម អន្ទាក់​ដាក់​សត្វព្រៃ 581 អន្ទាក់​បើ​ប្រៀបធៀប​នឹង​ឆ្នាំ 2017 ដកហូត​បានតែ 50 អន្ទាក់ ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់​គោយន្ត​ចំនួន 13 គ្រឿង ឧបករណ៍​ឆក់​ត្រី​ចំនួន 2​គ្រឿង​ឈើ​អារច្រៀក​រួច​ចំនួន 59 ,45 ម៉ែត្រគូប ឈើ​កាប់រំលំ​រួច​ចំនួន 74 ដើម​នឹង​គល់ឈើ​ថ្មី​ចំនួន 719 គល់​។​

​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្រសួងបរិស្ថាន​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​មេត្តា​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​តាមដាន​និង​ត្រួតពិនិត្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយចំនួន​បើ​អសកម្ម​ហើយ​និង​មិនបាន​បំពេញ​តួនាទី​របស់ខ្លួន​លើ បញ្ឈប់​ការអនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន​ឈើ​ម៉ាស៊ីន​រណា​យន្ត​និង​សំភារៈ​ផ្សេងទៀត​សម្រាប់​បម្រើ​ឲ្យ​ការកាប់បំផ្លាញ​ឈើ​កាត់មុខ​ប៉ុស្តិ៍​យាម​របស់​មន្ត្រី​ឧទ្យាន​នុ​រក្ស​នីមួយៗ ។​

​លោក នេ​ត ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​មួយ​ថា របាយការណ៍​របស់​ប​ណ្តា​ញ​ព្រៃ​ឡង់​គឺជា​ការ​រា​បា់ប់​គល់ឈើ​ហើយ​សន្ម​ត់​ថា​ជា​បទល្មើស​កើនឡើង​នោះ គឺជា​រឿង​បំ​ភ្លើ​ស ខណៈដែល​ក្រសួង​រកឃើញថា នៅ​រយៈពេល​ចុងក្រោយ​នេះ ការកាប់​ឈើ​ជារួម​នៅ​តំបន់​ព្រៃ​ឡង់​បាន​ថយចុះ​២០%​។ តែ​លោក​ទទួលស្គាល់ថា​នៅតែមាន​បទល្មើស​កើតឡើង ប៉ុន្តែ​ក្រសួង​បាន​ចាត់វិធានការ​ឲ្យ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើរល្បាត ដោយ​រកឃើញថា​ប្រជាជន​ជា​អ្នក​ចាញ់បោក​ក្រុម​ឈ្មួញ​ក្នុងការ​ស៊ីឈ្នួល​កាប់​ឈើ​លក់​។​

​លោក នេត្រ ភក្ត្រា សមត្ថកិច្ច​កំពុង​រកមុខ​អ្នក​នៅ​ពីក្រោយ​ខ្នង បទល្មើស​កាប់​ឈើ​ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ ដោយ ​៖​ កូ​ឡាប​

    

spot_img
×