Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ

spot_img

​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន បាន​អះអាងថា “​ខ្ញុំ​ពិតជា​មាន​សេចក្តី​រីករាយ ដោយបាន​ឃើញ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ ត្រូវបាន​ចាប់ផ្តើម​ឡើង​ក្នុង​រូបភាព​ថ្មី​មួយទៀត គួរ​ជាទី​ចាប់អារម្មណ៍​។​…”

​លោក​អ៊ាង សុផល្លែត បាន​មានប្រសាសន៍​ដូចនេះ នៅក្នុង​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ក្រសួងបរិស្ថាន ជាមួយ​អង្គការ​ពិព័រណ៍​វិទ្យាសាស្ត្រ​កម្ពុជា និង​អង្គការ​ស្ទី​ម​កម្ពុជា ដែល​បាន​រៀបចំឡើង​នៅ​ទីស្តីការ​ក្រសួងបរិស្ថាន នា​រសៀល​ថ្ងៃ​ចន្ទ ១៥​កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​បញ្ហា​បរិស្ថាន និង​ធនធានធម្មជាតិ ដល់​យុវជន​កម្ពុជា និង​សាធារណជន​ទូទៅ ជាពិសេស​គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​បន្ថែមទៀត នូវ​ការអប់រំ​បរិស្ថាន​ដល់​ស្រទាប់​សិស្ស និស្សិត និង​សាធារណជន​ទូទៅ ដោយ​ផ្តោតជាសំខាន់​ទៅលើ​គ្រប់គ្រង​បរិស្ថាន និង​កិច្ចការពារ​ធនធានធម្មជាតិ ការស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការប្រើប្រាស់​ធនធាន​ដោយ​ចីរភាព និង​ការគ្រប់គ្រង​និង​កាត់បន្ថយ​សំណល់​។​

​អនុស្សរណៈ​នៃ​ការយោគយល់​នេះ នឹង​ជួយ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែម​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​បរិស្ថាន និង​ធនធានធម្មជាតិ​ដែលមាន​ស្រាប់ ក្នុង​គោលដៅ​លើកកម្ពស់​ការយល់ដឹង​ក្នុង​វិស័យ​បរិស្ថាន និង​ការអភិរក្ស​ធនធានធម្មជាតិ​ដល់​សិស្ស​/​និស្សិត និង​សាធារណជន​ទូទៅ​ឱ្យ​ស្គា​ល់ពី​អត្ថប្រយោជន៍ និង​តម្លៃ​ធនធានធម្មជាតិ និង​បរិស្ថាន​សម្រាប់​ការចូលរួម ការពារ ថែរក្សា អភិរក្ស និង​ប្រើប្រាស់​ឱ្យបាន​យូរអង្វែង​សម្រាប់​មនុស្ស​ជំនាន់​នេះ និង​កូនចៅ​ជំនាន់​ក្រោយៗ​ទៀត ក៏ដូចជា​ជួយ​ជំរុញ និង​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ដែល​គាំទ្រ​ដល់​ការអភិវឌ្ឍ​ដោយ​ចីរភាព នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។​

​លោក​អ៊ាង សុផល្លែត​បានបញ្ជាក់​ថា កិច្ចសហប្រតិបត្តិការ​បែបនេះ គឺជា​ជំហាន​ដ៏​ត្រឹមត្រូវ​ស្របទៅតាម​យុទ្ធសាស្ត្រ​ឈ្នះ​-​ឈ្នះ របស់​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​វិស័យ​បរិស្ថាន ការអភិរក្ស​ធនធាន​ធម្មជាតិ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​បម្រើ​ដល់​ផលប្រយោជន៍​រួម ក្នុង​កិច្ចការពារបរិស្ថាន និង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ជំរុញ និង​លើកកម្ពស់​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​បៃតង ការប្រើប្រាស់​ដោយ​ចីរភាព ការគ្រប់គ្រង និង​កាត់បន្ថយ​សំណល់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×