Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនមន្ត្រីនគរបាល​ម្នាក់​បម្រើការនៅអង្គភាពមន្ទីរប្រឆាំងគ្រឿងញៀនទៅតុលាការ​ ករណីបង្ក្រាប គ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់​

spot_img

កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតស្រាលបានបញ្ជូនជនសង្ស័យម្នាក់ជាមន្ត្រីនគរបាល​បម្រើការនៅអង្គភាព មន្ទីរប្រឆាំងគ្រឿងញៀនទៅកាន់តុលាការក្រុងភ្នំពេញពាក់ព័ន្ធនឹងករណីបង្ក្រាបគ្រឿងញៀននៅក្នុង មជ្ឈមណ្ឌល កម្សាន្ត រ៉ក់ នៅរសៀល ថ្ងៃ ទី ១៧ ខែមិថុនា ឆ្នាំ ២០១៩នេះ​។​

​ជនសង្ស័យ មានឈ្មោះ ឡេ ង សុខ គង់ ជាមន្ត្រីនគរបាលពាក់ស័ក្តិ ២ បម្រើការនៅអង្គភាពមន្ទីរ ប្រឆាំង គ្រឿងញៀន ត្រូវសមត្ថកិច្ចតាម​ចាប់បានកាលពី ថ្ងៃ ទី ១៦ ខែមិថុនានេះ តាមដីការបង្គាប់ឲ្យចាប់ខ្លួនរបស់ លោក សេង លាង ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បន្ទាប់ពី​រត់គេចខ្លួន​។​

​សូម រំលឹក ថា នគរបាល បាន​ឆ្មក់ បង្ក្រាប គ្រឿងញៀន នៅ ក្នុង មជ្ឈមណ្ឌល កម្សាន្ត រ៉ ក់ (Rock Entertainments) កាលពី ថ្ងៃ ទី​២៣ ខែមីនា ដោយ បាន ឃាត់ខ្លួន មនុស្ស ចំនួន ជាង​៣០០ នាក់ រឹបអូស បាន សារធាតុ ញៀន ប្រភេទ ផ្សេង ៗ គ្នា ជា ច្រើន ចំនួន ៥០​គីឡូក្រាម​។ ចាប់ មនុស្ស​១៧​នាក់ ឃុំខ្លួន ក្នុង ពន្ធនាគារ ក្រោយ ពី តុលាការ បាន ចោទប្រកាន់ ពាក់ព័ន្ធ គ្រឿងញៀន ក្នុង នោះ មាន លោក ឧកញ៉ា គិត ធាង ដែល ជា ម្ចាស់ ក្លិប កម្សាន្ត រ៉ក់ ត្រូវបាន​តុលាការ​ចេញ​ដី​ឃុំខ្លួន​ដាក់ពន្ធនាគារ​ PJ៕​ ដោយ​៖​កូ​ឡាប​

spot_img
×