Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​ឆ្មក់​ឆែកឆេរ ដល់​លំនៅដ្ឋាន​មេ​ឈ្មួញ​ជុំ វុ​ទ្ឋី ហៅ​ស៊ី ឬ​ធី​កា​ប៉ូ ក្នុង​ក្រុង​ក្រចេះ ចាប់​បានតែ​រថយន្ត​ដឹកឈើ​ ៨ ​គ្រឿង ចំណែក​មនុស្ស​ចាប់​មិនបាន​

spot_img

​ក្រចេះ​៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តក្រចេះ​ បាន​ឆែកឆេរ​ផ្ទះ​របស់​មេ​ឈ្មួញ​មួយកន្លែង នៅក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ ដោយ​រឹបអូស​បាន​រថយន្ត​ដឹកឈើ​ប្រណីត​ចំនួន​៨​គ្រឿង កាលពី​វេលា​ម៉ោង​ម៉ោង​៥ ល្ងាច​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​កា​ប៉ូ សង្កាត់​អូរឫស្សី ក្រុង​ក្រចេះ ។​

​មាន​រថយន្ត​របស់​មេ​ឈ្មួញ បាន​ចូលទៅ​លាក់ទុក​នៅក្នុង​ផ្ទះ​របស់​ខ្លួន កាលពីពេល​ថ្មីៗ​នេះ ហើយ​ត្រូវបាន​បែកការណ៍​ដល់​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត ទើប​ចាត់វិធានការ​បង្ក្រាប និង​រូប​អូស​ប្រគល់​ឲ្យ​ទៅ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ដើម្បី​រក្សាទុក​តែម្តង​។ លំនៅដ្ឋាន​ខាងលើ​ជា​កម្មសិទ្ធិ​របស់​មេ​ឈ្មួញ​ដ៏​ល្បីល្បាញ​ម្នាក់​ឈ្មោះ ជុំ វុ​ទ្ឋី ហៅ​ស៊ី ឬ​ធី​កា​ប៉ូ ធ្វើ​សកម្មភាព​ជាប្រចាំ​ក្នុងការ​ដឹកជញ្ជូន​ឈើ​លោតឆ័ត្រ ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ស្រុក​ស្នួល និង​បន្តទៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយចំនួន​នៅ​តំបន់​នោះ​។ រថយន្ត​ដឹកឈើ​ទាំង​៨​នេះ​បាន​ដឹកឈើ​នាំ​ចេញពី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ស្រុក​ស្នួល កាល​ម្សិលមិញ ប៉ុន្តែ​ត្រូវបាន​ខកខាន មិន​ទៅដល់​គោលដៅ ទើប​បើក​ចូល​ក្នុងផ្ទះ​របស់ខ្លួន​ដើម្បី​រង់ចាំ​ឱកាសល្អ​នាំ​ឆ្ពោះទៅ​ប្រទេស​វៀតណាម តែ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ចូលទៅ​បង្ក្រាប​រឹបអូស​។​

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​កម្លាំង​សមត្ថកិច្ច រួម​នឹង​ស្ថាប័ន​អយ្យការ ដែល​ឡោមព័ទ្ធ​លំនៅដ្ឋាន​មេ​ឈ្មួញ​ខាងលើនេះ ហើយ​រាល់​ការបង្ក្រាប​ទាំងអស់ សមត្ថកិច្ច​រឹបអូស​បាន​រថយន្ត​ដឹកឈើ ហើយ​មេ​ឈ្មោះ​ដ៏​ល្បី​ម្នាក់នេះ នៅតែ​ស្ថិត​នៅក្រៅ​សំណាញ់​ច្បាប់ មិនត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បានឡើយ​។​

​បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ទាំង​៨​គ្រឿង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រឹបអូស​យក​ទៅ​រក្សាទុក​នៅ​ថ្នាល​បណ្ដុះ​កូនឈើ​ខ្សា​រ ដើម្បី​វាស់វែង និង​ចាត់វិធានការ​ផ្លូវច្បាប់ ៕​ ដោយ​៖​កូ​ឡាប​

spot_img
×