Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ខណ្ឌ​ទួលគោក​ជម្រុញអោយមាន​កិច្ចការពារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល និង​ថ្ងៃ​បុណ្យ​ជាតិ​៧​មករា​

spot_img

ភ្នំពេញ​៖ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក​បាន​ជម្រុញ​អោយ​កម្លាំង​មាន​កិច្ច​ទូទាំង​ខណ្ឌ​ទាំងអស់​ ត្រូវ​យកចិត្ត​ក្នុង​ដាក់​អោយបាន​ខ្ពស់​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ​ប្រសើរ​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​និង​ថ្ងៃ​បុណ្យ​ជាតិ​៧​មករា ដែល​នឹង​ឈាន​ចូល​មកដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខណ្ឌ​ទួលគោក​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩​ធ្នូ​នេះ​នៅ សាលា​ខណ្ឌ​ទួលគោក ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ទួលគោក លោក​ឯក ឃុន​ដឿ​ន បាន​លើកឡើង​ថា ពិធីបុណ្យ​ជាតិ និង​បុណ្យ​សាកល​ធំៗ កម្លាំង​មាន​កិច្ច​ទូទាំង​ខណ្ឌ​ទាំងអស់​ត្រូវ​យកចិត្ត​ក្នុង​ដាក់​អោយបាន​ខ្ពស់​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ដោយហេតុ​ថា កន្លងមកនេះ​នៅ​លើ​ពិភពលោក​យើង​នេះ ក្រុមសង្គមងងឹត​តែងតែ​ឆ្លៀត​ឱកាស​នេះ ដើម្បី​បង្ក​បទល្មើស បង្កើត​ភាពភ័យខ្លាច​អោយ​ប្រជាពលរដ្ឋ ។​ដូច្នេះ​ទេ បញ្ហា​សន្តិសុខ សុវត្ថិភាព ជា​បញ្ហា​ចំបង​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​យកចិត្តទុកដាក់ ដើម្បី​ការពារ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ បើ​ទោះបី​ប្រទេស​ជាតិ​នៃ​យើង​មាន​សន្តិភាព​ពេញ​បរិបូរ​ហើយ​ក្តី ។​

លោក​បន្តថា ក្នុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សាកល​២០១៨ នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ពិធី​ឆ្លង​ដោយ​បាញ់​កាំ​ជ្រួច ដើម្បី​អបអរ​សា​ទេ​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំពេញ ហើយ​ក្នុង​កម្មវិធី​នេះ​មន្ត្រី​របស់​រដ្ឋបាល​ខណ្ឌ​ទួលគោក​នឹង​ចូលរួម​ចំនួន​២០០​នាក់​។​ចំណែក​ខណ្ឌ​ផ្សេងៗ​ទៀត​ចំណុះ​អោយ​រដ្ឋបាល​រាជធានី​ក៏​នឹង​មាន​ការចូលរួម​ក្នុង​១​ខណ្ឌ​ចំនួន​២០០​នាក់​ដូចគ្នា​ផងដែរ​។ ដោយឡែក​សម្រាប់​ថ្ងៃ​បុណ្យ​ជាតិ​៧​មករា ដែល​គ្រោង​ធ្វើឡើង​នៅ​កោះ​ពេជ្រ​ក្រោម​អធិបតីភាព​សម្តេច​តេជោ​ហ៊ុន សែន​នោះ ក្នុង​១​ខណ្ឌ​ក៏​នឹង​មាន​ប្រជាពលរដ្ឋ​១៩០០​នាក់​ចូលរួម ព្រោះ ជា​បុណ្យ​ជាតិ​និង​កំណើត​ទី​២​របស់​យើងទាំងអស់គ្នា បើ​គ្មាន​ថ្ងៃ​៧​មករា​ទេ ក៏​មិន​មាន​ថ្ងៃនេះ​ដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×