Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​បុរស​ម្នាក់​ជា​អតីត​យោធា ដែល​បង្កៃគ្រាប់ B40 នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

spot_img

​ភ្នំពេញ​ ៖ បន្ទាប់ពី​សម្ដេច​ក្រឡាហោម​សខេង ដាក់បទបញ្ជា​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ ស្វែង​អ្នក​ដែល​ដាក់​បង្កៃគ្រាប់ បេ​40 ​ដើម្បី​ចាប់​មក​ផ្តន្ទាទោស នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា ២០១៩​នេះ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រហូត​ឈានដល់​ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ​ហេង ចន្ថា ជា​អតីត​យោធា នៅ​វរ​សេនា​តូច​លេខ ​៤០២ ​។​

​ករណី​បង្កៃគ្រាប់​បេ ​៤០ (B40) និង​ដេ​កា​៧៥ (DK៧៥) កាលពី​ថ្ងៃទី​១៦ មិថុនា នៅក្បែរ​សាលា​អនុវិទ្យាល័យ​រួត​ចំប៉ី ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​។​

​សម្ដេច​ក្រឡាហោម​សខេង​បាន​មានប្រសាសន៍ថា ម្សិលមិញ​នៅ​ឧ​ត្ត​រ​មានជ័យ គេ​យក​គ្រាប់​បេ​៤០ ទៅ​ដាក់​បង្កៃ​ចោល​នៅក្បែរ​សាលារៀន​មួយ ដូច្នេះ​ស្នើ​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្វែងរក​មនុស្ស​អ្នក​ដែល​ដាក់​បង្កៃគ្រាប់ បេ​40 ​ដើម្បី​ចាប់​មក​ផ្តន្ទាទោស ​។​

​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​ពង្រឹង​សន្តិសុខ​បន្ថែម បន្ទាប់ពី​មានការ​ប្រទះឃើញ​គ្រាប់​បេ​៤០ (B40) នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ត្រូវបាន​គេ​ដាក់​ចោល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​អាណត្តិ​ទី​៣ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា សកម្មភាព​ដាក់​បង្កៃគ្រាប់​បេ​៤០​នេះ ជា​ចេតនា​បង្កចលាចល បង្កើត​ភាពភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា គ្រាប់​ប្រភេទ​បេ​៤០ ដែល​ត្រូវបាន​ប្រទះឃើញ​នេះ ជា​គ្រាប់​ដែល​មិនមាន​ជាតិ​ផ្ទុះ​នោះទេ ពោល​បើទោះបីជា​ផ្ទុះ ក៏​មិនមាន​អ្នក​ត្រូវរបួស​ដែរ​។ សម្តេច​ក្រឡាហោម​ថា ការដាក់​គ្រាប់​បេ​នេះ​ទៀតសោត គឺជា​ចេតនា​មាន​ឧបាយកល​មិនល្អ ព្រោះ​គ្រាប់​នេះ​មាន​សំឡេង​លឺ​ខ្លាំង ដែល​បង្ក​ឲ្យ​មានការ​ភ័យខ្លាច ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​។​

​សម្តេច ស ខេង បាន​បញ្ជាក់ថា រឿង​បញ្ហា​សន្តិសុខ​សណ្តាប់ធ្នាប់ ឥឡូវ​ហ្នឹង​បន្ត​ពង្រឹងការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព ដែល​ក្នុងនោះ​បញ្ហា​ជា​អាទិភាព​ស្អី បញ្ហា​ជា​អាទិភាព គឺ​ចោរលួច ចោរប្លន់ ភេរវកម្ម អាហ្នឹង​យើង​ថា វា​ជា​បញ្ហា​ធំ ប៉ុន្តែ​វា​មិនមាន​ឥទ្ធិពល ឬ​មាន​សកម្មភាព​នៅ​បាត់ដំបង​ទេ ប៉ុន្តែ​ថា​មិនត្រូវ​ដែរ ម្សិលមិញ​នៅ​ឧ​ត្ត​រ​មានជ័យ គេ​យក​គ្រាប់​បេ​៤០ (B40) ប៉ុន្តែ​បើ​ផ្ទុះ​ទៅ​អត់​មាន​គ្រោះថ្នាក់​ទេ​។ ទោះបីយ៉ាងណា​ក៏ដោយ គេ​យក​សំឡេង​ផ្ទុះ​។ អ៊ីចឹង​អ្នក​ដាក់​នោះ ពិត​ជាមាន​ឧបាយកល​មិនល្អ​ហើយ​។ ឥឡូវ​បាន​ប្រមូលយក​ទុក​អស់ហើយ កំពុង​រក​មនុស្ស​អ្នក​ដែល​ធ្វើ​ហ្នឹង​ដើម្បី​ចាប់​មក​ផ្តន្ទាទោស ​៕​ ដោយ​ ៖ ​កូ​ឡាប

spot_img
×