Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិទ្ធិ​របស់​យោធិន​នៃ​កងរាជអាវុធហត្ថ​ ៖ ៦ ​ខែ​ហើយ ​ពុំដែល​បាន​ជួប​មុខ​ប្តី​ទាល់តែសោះ

spot_img

​ភ្នំពេញ ​៖ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​សរសេរ​អត្ថបទ ទាក់ទង​នឹង​សិទ្ធិ​របស់​យោធិន​នៃ​កងរាជអាវុធហត្ថ កងយោធពល​ខេមរភូមិន្ទ ខ្ញុំបាទ​សូម​អនុញ្ញាត​ដកស្រង់​តែ​សិទ្ធិ​សុំច្បាប់​ឈប់សម្រាក​រយៈពេល​យូរ និង​ច្បាប់​ឈប់សម្រាក​សម្រាប់​ធុរៈ​ក្នុង​គ្រួសារ​ផ្ទាល់​។

​បើតាម​ការផ្សព្វផ្សាយរ​បស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅលើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១៨​មិថុនា​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី បាន​ថ្លែងថា កងរាជអាវុធហត្ថ គឺជា​ផ្នែក​មួយ​នៃ​កងយោធពល​ខេមរភូមិន្ទ ដូច្នេះ​លិខិតបទដ្ឋាន​គតិយុត្ត​ដែលពាក់ព័ន្ធ​នឹង​កងយោធពល​ខេមរភូមិន្ទ ត្រូវគោរព​និង​អនុវត្ត​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មានការ​ពិភាក្សាគ្នា​នៅក្នុង​បណ្តាញ​ព័ត៌មាន​សង្គម ក៏ដូចជា​មតិ​មួយចំនួន​ជា​សាធារណៈ របស់​មហាជន អំពី​ភរិយា​របស់​នាយ​អាវុធហត្ថ​១​រូប បាន​រៀបរាប់​ការឈឺចាប់​ថា “៦​ខែ​ហើយ​ពុំដែល​បាន​ជួប​មុខ​ប្តី​ទាល់តែសោះ ទោះបី​នាង​ឈឺ​ហើយ​កូន​នៅ​តូច​មិន​អាចជួយ​អ្វី​ម្តាយ​កើត តែ​មេ​មិន​អនុញ្ញាត​ឱ្យមក​មើល​ប្រពន្ធ​ឡើយ​។​”

​លោក​បន្តថា អនុលោម​តាម​បទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ យោធិន​គ្រប់រូប​មាន​សិទ្ធិ​សុំច្បាប់​ឈប់សម្រាក​រយៈពេល​យូរ និង​ច្បាប់​ឈប់សម្រាក​សម្រាប់​ធុរៈ​ក្នុង​គ្រួសារ​ផ្ទាល់ យោធិន​ត្រូវ​បំពេញបែបបទ​សុំ​តាម​ឋានានុក្រម និង​រយៈពេល​ឈប់សម្រាក​ត្រូវ​ស្របតាម​ការកំណត់​។ យោងតាម​ការចាំបាច់​នៃ​ការងារ​យោធិន​អាច​សុំច្បាប់​ឈប់សម្រាក​រយៈពេល​ខ្លី​មិនឱ្យ​លើសពី ​៧២​ ម៉ោង ​។​ ​ក្នុង​កាលៈទេសៈ​ចាំបាច់​អ្នកដឹកនាំ​អាច​កោះហៅ​យោធិន​ទាំងនោះ​ឱ្យ​ចូលមក​បម្រើ​ការងារ​វិញ​។​

​ចំណែកឯ​ពេល​មានការ​ត្រៀមកម្លាំង​ដើម្បី​រក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ គឺ​មិន​អនុញ្ញាត​ច្បាប់ឈប់​សម្រាក​​ទេ ព្រោះ​ត្រូវ​គ្រប់គ្រង​កម្លាំង​នៅ​មួយកន្លែង លើកលែងតែ​ឈឺ ហើយ​ត្រូវមាន​លិខិតបញ្ជាក់​ពី​វេជ្ជបណ្ឌិត។​

​ខ្ញុំបាទ​សូមបញ្ជាក់ថា នាយទាហាន នាយទាហានរង​នៃ​កងរាជអាវុធហត្ថ​ទាំងអស់ គឺ​បាន​រៀនសូត្រ​និង​ត្រូវបានធ្វើ​ការអប់រំ​វិន័យ​នេះ​ជាប្រចាំ ប៉ុន្តែ​បុគ្គល​មួយចំនួន​តូច​នៅតែ​ប្រព្រឹត្តល្មើស​នឹង​វិន័យ​នេះ ហើយ​ត្រូវបាន​ដាក់វិន័យ​ទណ្ឌកម្ម និង​បាន​បញ្ជូន​ឱ្យចូល​សាលា ដើម្បី​រៀនសូត្រ​ទៀត​។​

​ករណី​ខាងលើ ប្រពន្ធ​របស់​នាយ​អាវុធហត្ថ​ដែល​បាន​បង្ហោះ​នោះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជាក់ថា «​លោក​អនុសេនីយ៍ឯក សេង សោ​ភ័​ណ្ឌ បាន​ល្មើ​សនឹង​វិន័យ _​មិន​នៅ​គោលដៅ​ពេល​បញ្ជា​ឱ្យ​ចុះ​បេសកកម្ម _​បាត់​មុខ​ពី​អង្គភាព​(​មិន​យាមកាម​)​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ស្ទឺ​ង​ត្រែង ក៏បាន​ស្នើ​សុំឱ្យ​មានការ​ធ្វើ​អធិការកិច្ច ដើម្បី​រកឱ្យឃើញ​ការពិត​ផងដែរ​៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×