Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ប្រធានាធិបតី​អេ​ហ្សី​ប ស្លាប់​ក្នុងកំឡុងពេល​ឡើង​សវនាការ​

spot_img

​អតីត​ប្រធានាធិបតី​អេ​ហ្សី​ប លោក Mohamed Morsi វ័យ ៦៧​ឆ្នាំ បាន​ស្លាប់​ប​បន្ទាប់ពី​ដួលសន្លប់​កំឡុងពេល​ឡើង​សវនាការ​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា លោក​មាន​បញ្ហា​គាំងបេះដូង​។

​មុនពេល​ដួលសន្លប់ គាត់​កំពុងតែ​ចូលរួម​សវនាការ​ក្នុង​ទីក្រុង Cairo ជាមួយនឹង​មនុស្ស​ចំនួន ២២​នាក់​ផ្សេងទៀត​។​

​សកម្មជន និង​គ្រួសារ​របស់គាត់​បាន​និយាយថា លោក Morsi មិន​ទទួលបាន​ការព្យាបាល​លើ​ជំងឺ​ដ៏​​ធ្ងន់​ធ្ងរ​​របស់លោក​ទេ ដូចជា​ជំងឺលើសឈាម និង​ទឹកនោមផ្អែម​ជាដើម​។​

​សូមបញ្ជាក់ថា លោក Morsi គឺជា​អតីតមន្ត្រី​ជាន់ខ្ពស់​រប​ស់​ចលនា​អ៊ីស្លាម Muslim Brotherhood​។ គាត់​បាន​ឡើងកាន់ដំណែង​កាលពី​ឆ្នាំ ២០១២ តាមរយៈ​ការបោះឆ្នោត​បែប​ប្រជាធិបតេយ្យ ប៉ុន្តែ​ត្រូវបាន​ទម្លាក់​ចេញពី​ដំណែង​នៅ​ឆ្នាំ ២០១៣ ដោយសារ​បាតុកម្ម​យ៉ាង​ធំ​ប្រឆាំងនឹង​ការដឹកនាំ​របស់លោក​។​

​គាត់​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម អំពើ​ហឹ​ង្សា និង​ការធ្វើ​ចារកម្ម​ជាដើម​។ លោក​ត្រូវបាន​កាត់ទោស​អោយ​ជាប់គុក 20​ឆ្នាំ​ពីបទ​ញុះញង់​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​អ្នកគាំទ្រ និង​គូប​ដិ​បក្ស​របស់លោក​ក្នុង​ឆ្នាំ ២០១២ និង​រង​ការកាត់ទោស​ជាប់គុក 25​ឆ្នាំ​ពីបទ​ធ្វើ​ឲ្យ​បែកធ្លាយ​ឯកសារ​សំខាន់​ដល់​ប្រទេស​កាតា​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

ប្រភព​៖ Xinhua​

spot_img
×