Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​បញ្ជូន​ទ័ព ១.០០០​នាក់​ទៀត​ ទៅ​ម​ជ្ឍិ​ម​បូព៌ា ក្រោយ​ភាព​តានតឹង​កើនឡើង​ខ្លាំង​ជាមួយ​អុីរ៉ង់

spot_img

​សហរដ្ឋ​អា​មេ​រិច​នឹងធ្វើ​ការបញ្ជូន​ទ័ព​បន្ថែមចំនួន ១.០០០​នាក់​ ទៅកាន់​ម​ជ្ឍិ​ម​បូព៌ា ខណៈដែល​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​កំពុង​ឡើងក​ម្តៅ​ខ្លាំង ក្រោយពេល​មានការ​វាយប្រហារ​លើក​ប៉ាល់​​ដឹក​ប្រេង​ចំនួន ២​គ្រឿង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង ដែល​អា​មេ​រិច​ចោទថា​ជា​ទំនួល​ខុសត្រូវ​របស់​អ៊ីរ៉ង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្តីទី លោក Patrick Shanahan បាន​ថ្លែងថា ការដាក់​ពង្រាយ​ទ័ព​បន្ថែម​នោះ​គឺ​​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​របស់​កងក​ម្លាំ​ង​អ៊ីរ៉ង់​។​

​កាលពីពេល​ថ្មីៗ​នេះ កង​នាវា​ជើង​ទឹក​អា​មេ​រិច​បាន​បញ្ចេញ​រូបភាព​ដែល​អា​មេ​រិច​បាន​ភ្ជាប់​អ៊ីរ៉ង់ទៅ​នឹង​ការវាយប្រហារ​លើក​ប៉ាល់​ដឹក​ប្រេង​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង​។​

​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ អ៊ីរ៉ង​បានប្រកាសថា​ខ្លួន​នឹង​លែង​អនុវត្តតាម​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១៥ ដែល​ទប់ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​របស់ខ្លួន​ទៀតហើយ​។​

​អ៊ីរ៉ង់បញ្ជាក់ថា ខ្លួន​នឹង​លែង​អនុវត្តតាម​កិច្ចព្រមព្រៀង​ដែល​កម្រិត​ដោយ​មហាអំណាច​អន្តរជាតិ ក្នុងការ​បង្កើន​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​របស់ខ្លួន​នៅ​ថ្ងៃទី ២៧ ខែមិថុនា​ខាងមុខ​។​

​ការប្រកាស​បន្ថែម​ទ័ព​ទៅកាន់​ម​ជ្ឍិ​ម​បូព៌ា​ ត្រូវបាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ ​ដោយ​លោក Patrick Shanahan​។​

​នៅក្នុង​សេចក្តីប្រកាស លោក​បាន​ថ្លែងថា “​អា​មេ​រិច​មិន​កំពុង​ស្វែងរក​ជម្លោះ​ជាមួយ​អ៊ីរ៉ង​នោះទេ ប៉ុន្តែ​សកម្មភាព​របស់​ពួកយើង​គឺ​ដើម្បី​ធានា​សុវត្ថិភាព និង​សុខមាលភាព​របស់​កង​កម្លាំង​ពួកយើង ដែល​កំពុង​បំពេញ​កិច្ចការ​ទូទាំង​តំបន់ ដើម្បី​ការពារ​ផលប្រយោជន៍​ជាតិ​”៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC​

spot_img
×