Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថាបនិក Huawei ថា​ក្រុមហ៊ុន​នឹង​បាត់បង់ ៣០​ពាន់​លាន​ដុល្លា​រ ពី​ការលក់ ដោយសារ​ទណ្ឌកម្ម​អា​មេ​រិច​

spot_img

​ក្រុមហ៊ុន Huawei នឹង​បាត់បង់​ប្រាក់ចំណូល​ពី​ការលក់​ប្រមាណ ៣០​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២ ទៅ ៣​ឆ្នាំ​ខាងមុខ​ទៀត ​ដោយសារតែ​យុទ្ធនាការ​របស់​អា​មេ​រិច​ប្រឆាំងនឹង​យើង​។ នេះ​បើតាម​ការបញ្ជាក់​របស់​ស្ថាបនិក និង​ប្រធាន​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Huawei លោក Ren Zhengfei បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​។​

​លោក​បាន​ថ្លែង​ដូច្នេះ​ថា “​នៅ ២​ឆ្នាំ​ខាងមុខ ខ្ញុំ​គិតថា ពួកយើង​នឹងត្រូវ​កាត់បន្ថយ​ចំណុះ​នៃ​ការផលិត​។ ចំណូល​របស់​យើង​នឹងត្រូវ​ធ្លាក់ចុះ​ប្រមាណ ៣០​ពាន់​លាន​ដុល្លា​រ បើ​ប្រៀបធៀប​នឹង​ការព្យាករណ៍ ដូច្នេះ​ចំណូល​លក់​របស់​យើង​នៅ​ឆ្នាំនេះ និង​ឆ្នាំក្រោយ​នឹង​បាន​ប្រមាណ ១០០​ពាន់​លាន​ដុល្លារ​”​។​

​កាលពី​ឆ្នាំមុន ការលក់​របស់ Huawei បាន​កើនឡើង​ចំនួន ២០​ភាគរយ​ដោយ​រកចំណូលបាន ១០៤​ពាន់​លាន​ដុល្លា​រ។​

​សូមបញ្ជាក់ថា កាលពី​ពាក់កណ្តាល​ខែឧសភា​កន្ល​ង​ទៅ ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​នោះបាន​ក្លាយ​​ជា​ផ្នែក​​មួយ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អា​មេ​រិច និង​ចិន​។ រដ្ឋា​បាល​ដូ​ណា​ល់ ត្រាំ បានប្រកាស​ដាក់​ក្រុមហ៊ុន Huawei ក្នុង​បញ្ជីខ្មៅ ដោយ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អា​មេ​រិច​ណាមួយ​ធ្វើ​​ជំនួញ​ជាមួយនឹង​ក្រុមហ៊ុន​ខាងលើ​ឡើយ​។​

​ការយក Huawei ដាក់​ក្នុង​បញ្ជីខ្មៅ កើតឡើង​ដោយសារ​អា​មេ​រិច​មានការ​ព្រួយបារម្ភ​ថា ទីក្រុង​ប៉េង​កាំ​ង​អាច​នឹង​ប្រើប្រាស់​ឧបករណ៍​របស់ Huawei ដើម្បី​ធ្វើ​ចារកម្ម​លើ​សន្តិសុខ​ជាតិ​អា​មេ​រិច ហើយ​អា​មេ​រិច​ក៏បាន​ដាក់​សម្ពាធ​ឲ្យ​សម្ព័ន្ធមិត្ត​ផ្សេងៗ​របស់ខ្លួន​ឲ្យ​បោះបង់ចោល Huawei ផងដែរ​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×