Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព និង​ដើម្បី​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរ​ផ្លូវគោក​

spot_img

សៀមរាប​៖ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៧ នៅក្នុង​ខេត្ត​សៀមរាប មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន ២.៧៣១ ករណី បណ្តាលឲ្យ​មនុស្ស​ស្លាប់ ១.៣៥៧ នាក់ ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំងនោះ មាន​៧៦% ជា​អ្នក​ជិះ​ម៉ូតូ​ដែល​មាន​កម្លាំង ១២៥CC ចុះក្រោម​។​

​ក្នុង​យុទ្ធនាការ​ពាក់មួក​សុវត្ថិភាព ដែល​បាន​ប្រព្រឹត្តទៅ​នៅ​៣​ទីតាំង​រង្វង់​មូល​ព្រះរាជដំណាក់ រង្វង់​មូល​នាគ​បាញ់​ទឹក និង​ស្រុប​សាលារៀន​គ្រួស កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​ធ្នូ​នេះ ដើម្បី​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​សហការ​ជាមួយ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​។ លោក ជួ​ត ច័ន្ទ​តារា អនុប្រធាន​មន្ទីរ ទទួលបន្ទុក​ការិយាល័យ​សុវត្ថិភាប​ចរាចរណ៍ បាន​ថ្លែងថា “​មាន​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួន នៅ​មិនទាន់​មាន​ការគោរព​ច្បាប់ ចរាចរណ៍​បាន​ត្រឹមត្រូវ​នៅឡើយ​ទេ​ដូចជា ការមិន​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​បើកបរ​ទោចក្រយានយន្ត ដែល​បង្ក​ឱ្យ​ស្លាប់​និង​របួស​ជា​រៀងរាល់ឆ្នាំ​”​។​

​បើ​តាម​លោក ជួ​ត ច័ន្ទ​តារា បាន​ធ្វើ​ការអំពាវនាវ​ដល់​អ្នកធ្វើដំណើរ ឱ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​បាន​ជំរុញ​ឲ្យ​ផ្លាស់ប្តូរ​ឥរិយាបថ ដែល​ធ្លាប់តែ​មិន គោរព​ច្បាប់ ងាក​មក​ខិតខំ​រួម​គ្នា​គោរព​ច្បាប់​ឲ្យបាន​ស្មើភាព និង​ម៉ឺងម៉ាត់​ដើម្បី​ថែរក្សា​អាយុជីវិត​មនុស្ស ជា​ពិសេស​អ្នក​ដែល​ជា​ទីស្រឡាញ់ និង​ជា​បង្គោល​ក្នុង​គ្រួសារ និង​ថែរក្សា​សង្គម​ឲ្យមាន​សុវត្ថិភាព ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​អភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​ប្រកបដោយ​ចីរភាព​។​

​ក្នុងឱកាស​នោះ​ដែរ លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​អនុគណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​លើកឡើង​ថា យុទ្ធនាការ​នេះ បាន​និង​កំពុង​ប្រព្រឹត្តទៅ នៅ​ទូទាំង​២៥​រាជធានី​ខេត្ត ដោយ​នគរបាល​ចរាចរណ៍ បាន​ឃាត់​អ្នកជិះ​ម៉ូតូ ដែល​អត់​ពាក់មួក សុវត្ថិភាព ហើយ​ចែក​មួកសុវត្ថិភាព​ឱ្យ​គាត់​មួយ​ដើម្បី​បង្ហាញ​ពី​សារសំខាន់ នៃ​ការ​ពាក់មួក​សុត្ថិភាព​។ នៅពេល​ប្រគល់​មួកសុវត្ថិភាព​នោះ នគរបាល​បាន តម្រូវ​ឱ្យ​គាត់​ផ្តិត​ស្នាម​មេដៃ​ទទួល​មួក និង​មាន​បញ្ជាក់ ឈ្មោះ​របស់​អ្នកទទួល ដើម្បី​បង្កា​ទប់ស្កាត់​ការ​មក​បន្លំ​យក​មួកសុវត្ថិភាព​ម្តង​ជា​ពីរ​ដង​។​

​ជាមួយគ្នា​នេះ​ផង​ដែរ លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​បាន​មាន ប្រសាសន៍​អប់រំ​ដល់​អ្នក​ជិះ​ម៉ូតូ​ដែល បាន​ទទួល​បង្កាន់ដៃ​ផាកពិន័យ​នោះ​អំពី​សុវត្ថិភាព​ចរាចរណ៍ ហានិភ័យ​នៃ​ការមិន​ពាក់មួក​សុវត្ថិភាព ឬ សួរ​សំណួរ​អំពី​ច្បាប់​ចរាច​រណ៍​។ ប្រសិនបើ​គាត់​ឆ្លើយ​ត្រូវ ជូន​មួកសុវត្ថិភាព​គាត់​មួយ និង​ប្រសិនបើ​គាត់ ឆ្លើយ​មិនត្រូវ មិន​ទទួលបាន​មួកសុវត្ថិភាព​ទេ គឺ​បាន​សៀវភៅ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ខិតប័ណ្ណ​ផ្សព្វផ្សាយ​មួយ​ចំនួន​៕ ដោយ​៖​កូឡាប​

spot_img
×